ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​​បន្លំ​ខ្លួន​ធ្វើ​ជា​ភ្ញៀវ​នៅ​រោង​បុណ្យ​សព ​​តែ​ឱកាស​​ស្ងាត់​​លួច​ទូរស័ព្ទ​និង​កាបូប​លុយ​​

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​០២​នាក់​ដែល​គេ​ធ្លាប់​ស្គាល់​ប្រវត្តិ​ថា ជា​មុខសញ្ញា​«​ចោរ​» ដ៏​សកម្ម​បំផុត​ដែល​តែង​ដើរ​បន្លំ​ខ្លួន​ធ្វើ​ជា​ភ្ញៀវកំដរ​តាម​រោងការ ឬ​តាម​រោង​បុណ្យ​នានា រួច​ឆក់​ឱកាស​ពេល​ស្ងាត់​លួច​យក​ព្រ​ទ្យ​សម្បត្តិ​របស់​ម្ចាស់​កម្មវិធី ឬ​ភ្ញៀវកំដរ​កម្មវិធី​អស់​គ្មាន​សល់​មិន​ថា ទូរស័ព្ទ កាបូប​លុយ…

ខេត្តបាត់ដំបង ៖ បុរស​០២​នាក់​ដែល​គេ​ធ្លាប់​ស្គាល់​ប្រវត្តិ​ថា ជា​មុខសញ្ញា​«​ចោរ​» ដ៏​សកម្ម​បំផុត​ដែល​តែង​ដើរ​បន្លំ​ខ្លួន​ធ្វើ​ជា​ភ្ញៀវកំដរ​តាម​រោងការ ឬ​តាម​រោង​បុណ្យ​នានា រួច​ឆក់​ឱកាស​ពេល​ស្ងាត់​លួច​យក​ព្រ​ទ្យ​សម្បត្តិ​របស់​ម្ចាស់​កម្មវិធី ឬ​ភ្ញៀវកំដរ​កម្មវិធី​អស់​គ្មាន​សល់​មិន​ថា ទូរស័ព្ទ កាបូប​លុយ ឬ ម៉ូតូ​ឡើយ តែ​ពេល​នេះ ក្រុម​បិសាច​រាត្រី​មក​ពី​ស្រុក​មោង​ប្ញ​ស្សី​ទាំង​០២​នាក់​នេះ អស់​លក្ខណ៍​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ស្រុក​បាណ​ន់​ហើយ ។

ជន​ទាំង​០២​នាក់​នេះ ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​បាន​នៅ​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​០៦ កក្កដា នៅ​ភូមិ​បុះខ្នុរ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ក្រោយ​ពី​ពួក​គេ​បាន​បន្លំ​ខ្លួន​ចូល​លួច​យក​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង និង​កាបូប​លុយ​របស់​ភ្ញៀវ​ដែល​ដេក​កំដ​បុណ្យសព ។ បិសាច​រាត្រី​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ ឆាយ ឈួ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ផល សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ។

ជន​ទាំង​០២​នាក់​ត្រូវ​បាន​កំណត់​ជា​មុខសញ្ញា «​ចោរ​» ជិះ​ម៉ូតូ​ផ្សងព្រេង​ដើរ​លួច​ទ្រព្យសម្បត្តិ​គេ​ស្ទើរ​គ្រប់​ទីកន្លែង ជា​ពិសេស បន្លំ​ខ្លួន​ធ្វើ​ជា​ភ្ញៀវ​តាម​រោងការ ឬ​តាម​រោង​បុណ្យ រួច​ឆក់​ឱកាស​លួច​ខ្ទេច​លួច​ខ្ទី​រ​តែ​ម្ដង នៅ​ពេល​ម្ចាស់​កម្មវិធី ឬ​ភ្ញៀវ​ដេក​លក់ ។ នាយ​ប៉ុស្ដិ៍​នគរបាល ឃុំ​ចែង​មាន​ជ័យ លោក ថាប់ ជិន​ហាប់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បន្លំ​លួច​លុយ និង​ទូរស័ព្ទ​ភ្ញៀវ ដែល​កំដរ​រោង​បុណ្យសព​នៅ​ភូមិ​បុះខ្នុរ តែ​ចុង​ក្រោយ​ត្រូវ​កម្លាំង​របស់​លោក និង ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​បាន​ទាំង​០២​នាក់ ដកហូត​បាន​ទាំង​វត្ថុ​តាង​ផង​ដែរ ។

លោកនាយ​ប៉ុស្ដិ៍​បាន​និយាយ​ពី​សកម្មភាព​បិសាច​រាត្រី​ទាំង​០២​នាក់​នេះ​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ កក្កដា ពួក​គេ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​កាន់​ភូមិ​នោះ ។ ពេល​ទៅ​ដល់​ជន​ម្នាក់​បាន​ដើរ​ចូល​រោង​បុណ្យ​បន្លំ​ជា​ភ្ញៀវកំដរ​សព តែ​ភ្នែក​រំពៃ​រក​មើល​ទ្រព្យ​ម្ចាស់​បុណ្យ​ឬ​ភ្ញៀវ​នៅ​ទីនោះ រីឯ​ជន​ម្នាក់​ឈប់​ម៉ូតូ​រង់ចាំ​នៅ​ឯ​ផ្លូវ តែ​អ្នក​កំដរ​បុណ្យសព​បានឃើញ​ពី​សកម្មភាព​ជន​ម្នាក់​នោះ​ដែល​គួរ​ឲ្យ​សង្ស័យ ក៏​នាំ​គ្នា​តាមដាន​យ៉ាង​សម្ងាត់ ។

លោក​មេ​ប៉ុស្ដិ៍​បាន​និយាយ​ថា ជន​ម្នាក់​នោះ​មិន​បានដឹង​ថា មាន​អ្នក​កំដ​បុណ្យ​តាមដាន​សកម្មភាព​ខ្លួន​ទេ ស្រាប់តែ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង​ពេល​ម្ចាស់​ដេក​លក់ ហើយ​លួច​បាន​កាបូប​លុយ​មួយទៀត ។ លោក​ថា ពេល​នោះ ម្ចាស់​បុណ្យ​និង​សាច់ញាតិ ក៏​ភ្ញាក់​ស្រែក​ផ្អើល​ឆោឡោ​នាំ​គ្នា​ដេញចាប់ តែ​ជន​នេះ​បាន​រត់​រួច ។ អ្នក​ភូមិ​បាន​ទូរស័ព្ទ​ហៅ​លោក​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ប្រាប់​ថា គេ​ឃើញ​មាន​មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​សង្ស័យ​ជា​បក្សពួក​ចោរ​ឈប់​ម៉ូតូ​លើ​ផ្លូវ ទើប​លោក​ចាត់​កម្លាំង​របស់​លោក​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​តាម​ស្ទាក់​ឃាត់ខ្លួន​អ្នក​ជិះ​ម៉ូតូ​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​តែ​ម្ដង ដើម្បី​សួរនាំ ។

ក្រោយ​ពី​ឃាត់​បាន​អ្នក​ជិះ​ម៉ូតូ​នោះ​សួរនាំ​ទើប​ដឹង​ពិតប្រាកដ​ថា ជា​បក្សពួក​តែ​មួយ​ជាមួយ​ជន​ម្នាក់​បន្លំ​ខ្លួន​ចូល​លួច​ទូរស័ព្ទ​ក្នុង​រោង​បុណ្យ លុះ​នៅ​វេលា​ទៀប​ភ្លឺ ទើប​ស្ទាក់​ចាប់​បាន​ជន​ដៃដល់​ម្នាក់​ដែល ចូល​លួច​ក្នុង​រោង​បុណ្យ​ដែល​ទំនង​ជន​ម្នាក់​នេះ វង្វេង​ដើរ​ឡើង​លើ​ថ្នល់ ដូច​ដើរ​ចូល​អន្ទាក់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​តាម​រក​ស្រាប់ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​បាន ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ដែល​ជា​របស់​ម្ចាស់​កម្មវិធី​បុណ្យ និង​ភ្ញៀវកំដរ​បុណ្យ និង​កាបូប​លុយ​មួយ ដែល​មាន​ប្រាក់​ខ្មែរ ប្រាក់​ដុល្លា នាឡិកា និង​គ្រឿង​អ​ល័​ង្កា​មួយ​ចំនួន​ផង ។

បើ​តាម​សមត្ថកិច្ច​ដែល​ធ្លាប់​ស្គាល់​ពី​ប្រវត្តិ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ បាន​និយាយ​ដែរ​ថា ជន​ទាំង​០២​នាក់​ធ្លាប់​ដើរ​ប្រព្រឹត្ត «​អំពើរ​ចោរកម្ម​» បែប​នេះ​ស្ទើរ​គ្រប់​ទីកន្លែង ជា​ពិសេស ដើរ​ប្រព្រឹត្ត​តាម​កម្មវិធី​នានា ។ ជន​ទាំង​០២​នាក់​នេះ​លួច​មិន​រើសមុខ មិន​ថា ទូរស័ព្ទ កាបូប​លុយ ឬ សម្ភារ​ផ្សេង​ៗ​ឡើយ ឲ្យ​តែ​លក់​បាន​លុយ​គឺ​លួ​យ​យក​ទាំងអស់ ។ ជា​ពិសេស ម៉ូតូ​ដែល​នៅ​តាម​ផ្ទះ ឬ នៅ​តាម​រោង​បុណ្យ ឬ រោងការ​នេះ​តែ​ម្ដង ឲ្យ​តែ​ម្ចាស់​ប្រហែស​បិសាច​រាត្រី​ប្រចាំ​ស្រុក​មោង​ឬ​ស្សី ស៊ីដាច់​បាត់​ភ្លាម​រំពេច​ត្រិ​ម​មួយ​ប៉​ព្រឹ​ច​ភ្នែក​ប៉ុណ្ណោះ​។

នេះ​ជា​ប្រវត្តិ​ខ្លះ​ៗ​របស់​ជន​ទុច្ចរិត​ទាំង​០២​នាក់ ដែល​សមត្ថកិច្ច​ជំនាញ​ធ្លាប់​ដឹង និង​ធ្លាប់​តាមដាន​សកម្មភាព​ពួក​គេ​កន្លង​មក ។ យ៉ាងណា​ពេល​នេះ កម្លាំង​ជំនាញ បាន​និង​កំពុង​រៀបចំ​សំំ​ណុំ​រឿង​បញ្ជូន​បិសាច​រាត្រី​ទាំង​០២​នាក់​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​ ៕

អត្ថបទសរសេរ ដោយ