មនុស្សយ៉ាងតិច12នាក់ត្រូវបា.ញ់ស្លា.ប់នៅទីក្រុង HOMS របស់ស៊ីរី
ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា រាយការណ៍ថា ជនជាតិស៊ីរីយ៉ាងតិច១២នាក់បានត្រូវស្លា.ប់កាលពីថ្ងៃទី៨ ឧសភា ក្នុងទីក្រុង HOMS ភាគកណ្តាលស៊ីរីក្រោយការដាក់ពង្រាយកងទ័ពទ្រទ្រង់ដោយកងរថក្រោះ ក្នុងទីក្រុងនោះមក។ ដូចក្នុងទីក្រុងស៊ីរីជាច្រើនទៀតដែរដែលក្នុងនោះមានរដ្ឋធានី ក្រុងដាម៉ាស់ផង ក្រុង HOMS ក៏កើតមានបាតុកម្មដែលអំពាវនាវឱ្យមានការផ្លាស់ប្តូរនៅស៊ីរី ដែរ។
កងទ័ពត្រូវបានដាក់ពង្រាយក្នុងទីក្រុង DERAA ភាគខាងត្បូងប្រទេសកាលពីថ្ងៃទី២៥ មេសា
ចែករំលែកព័តមាននេះ