ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​ចៅអធិការ​វត្ត​មួយព្រះអង្គ ចុះលាងជើង​ក្នុងទឹកស្រះវត្ត​ ជួប​គ្រោះ​អកុសល​ ត្រឹម​មួយប៉ប្រិចភ្នែក​

9 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជា​រឿង​នឹក​ស្មាន​មិន​ដល់ និង​គួរ​អោយ​ស្តាយស្រណោះ​បំផុត សំរាប់​ពុទ្ធបរិស័ទ​ចំណុះ​

ខេត្ត​ព្រៃវែង ៖ ជា​រឿង​នឹក​ស្មាន​មិន​ដល់ និង​គួរ​អោយ​ស្តាយស្រណោះ​បំផុត សំរាប់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ប្រ​ហ៊ូ​ត ដែល​ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ដោយសារ​តែ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រ​ហ៊ូ​ត បានសុគត ខណៈ​ព្រះអង្គ​ចុះលាងជើង​​ក្នុង​ស្រះ​​ទឹក ហើយ​​រអិលជើង​ធ្លា.ក់​ក្នុង​ទឹក​ស្រះ​វត្ត បណ្តាលឱ្យ​​ល.ង់​​ ។​​

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៦​ ក​ក្កដា នៅ​ក្នុង​បរិវេណ​វត្ត​ប្រ​ហ៊ូ​ត ដែល​ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ​។

​ព្រះ​តេជគុណរងគ្រោះ​ព្រះនាម​ អ៊ឹម អឹ​ម ព្រះ​ជន្ម​៧៤​វស្សា ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រ​ហ៊ូ​ត ។​

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ព្រះ​តេជគុណ អ៊ឹម អឹ​ម បាន​និមន្ត​មើល​សណ្តាប់ធ្នាប់​នៅ​ក្នុង​បរិវេណ​វត្ត ហើយ​ជើង​បាន​ប្រឡាក់​ដី គាប់​ជួន​និមន្ត​មក​ដល់​មាត់​ស្រះ​ផង ទើប​ព្រះអង្គ​​ចុះ​លាង​ជើង​ក្នុង​ទឹកស្រះ​តែ​ម្តង ដោយ​អោយ​កូន​ក្មេង​ម្នាក់​នៅ​ក្នុង​វត្ត ឈរ​កាន់​ដៃ​​ព្រះអង្គ​នៅ​លើ​ច្រាំង ហើយ​​ព្រះអង្គ​លូក​ជើង​ចុះ​លាង​ក្នុង​ទឹក តែ​ពេល​កំពុង​លាង​ជើង​នោះ លោកតា​បាន​រអិល​ជើង​ធ្លា.ក់​ចូល​ក្នុង​ស្រះ ដោយ​ទឹក​មាន​ជំរៅ​ដល់​ទៅ​ជាង​៦​ម៉ែត្រ​ ហើយ​​ព្រះអង្គ​មិន​ចេះ​ហែល​ទឹក ។ ម្យ៉ាង​ព្រះអង្គ​មាន​​ព្រះជន្ម​ចាស់​ជរា មាន​ជម្ងឺ​ប្រចាំ​កាយ​ទៀត ទើប​បណ្តាល​អោយ​ល.ង់ទឹកស្រះ ។ ​ភ្លាម​ៗ​នោះ​ក្មេង​ដែល​នៅ​ជាមួយឃើញ​​ព្រះអង្គ​ល.ង់ទឹកបែបនេះ​ ក៏​រត់​ទៅ​រក​ព្រះសង្ឃ​​ផ្សេង​ទៀត​អោយមក​ជួយ​​ដែរ ប៉ុន្តែ​ទំ​រាំ​មក​ដល់ ចុះ​រាវរក​​ព្រះអង្គ​ឃើញ គឺ​ព្រះអង្គ​បាន​សុគត​បាត់​ទៅ​ហើយ​។

ក្រោយ​​កើតហេតុ​ភ្លាម​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​​ព្រះ​ស.ព និង​សាកសួរ​សាក្សី​នៅ​កន្លែង​កើតហេតុ ​និង​បាន​បញ្ជាក់​​ថា ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ពិតជា​សុគត​ដោយសារ​ល.ង់ទឹក​​ប្រាកដ​មែន ទើប​ប្រគល់​​ព្រះ​ស.ព​ជូន​គណៈកម្មការ​វត្ត រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង​ទៅ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ