ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ផ្លូវ​សាធារណៈ​ត្រូវ​គេ​ធ្វើ​របង​បិទ​១១​ខ្សែ​បាន​ដោះស្រាយ​និង​បើក​ដំណើរការ​​វិញ

9 ខែ មុន
  • កំពត

កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត អមដំណើរ​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត​, លោក​អភិបាលស្រុក​អង្គ​ជ័យ និង​រៀបចំ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ចំនួន​១១​ករណី…

កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត អមដំណើរ​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត​, លោក​អភិបាលស្រុក​អង្គ​ជ័យ និង​រៀបចំ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ចំនួន​១១​ករណី ដែល​មាន​ទំនាស់​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ មក​ពី​ឃុំ​ចំនួន​7​ក្នុងស្រុក​អង្គ​ជ័យ ។

ការ​ដោះស្រាយ​គ្រប់​ភាគី​ដែល​មាន​ទំនាស់​ដណ្ដើម​ដី​សាធារណៈ ក៏​ដូច​ជា​ធ្វើ​របង​បិទផ្លូវ​សាធា​រណៈ​នេះ​បាន​រៀបចំ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ស្ថិត​នៅ​ក្នុង​បរវេ​ណ​វត្ត​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង​ស្រុក​អង្គ​ជ័យ ខេត្តកំពត ។

លោក​មួ​ង នឿ​ន អភិបាលស្រុក​អង្គ​ជ័យ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ចំនួន​7​មក​ចូលរួម​ស្ដាប់​ការ​ដោះស្រាយ​ពី​ឯកឧត្តម​អភិបាល​ខេត្តកំពត ក្នុង​នោះ ៧​ឃុំ​នោះ​មាន​ករណី​ចំនួន​១១​រឿង ត្រូវ​ធ្វើការ​ដោះស្រាយ​ពាក់​ព​ន្ធ័ និង​ការ​ធ្វើ​របង​បិទផ្លូវ​និង​ធ្វើ​របង​លើ​ផ្លូវ​សាធារណៈ ដែល​មាន​ឃុំ​ចំប៉ី ឃុំ​អង្គ​ជ័យ ឃុំ​ដំបូក​ខ្ពស់ ឃុំ​តានី ឃុំ​ភ្នំ​កុង ឃុំ​ម្រោម​ឃុំ​ដើម​ដូង​។

ឯកឧត្តម​ម៉ៅ ធនិន អភិបាល​ខេត្តកំពត មុន​និង​ដោះស្រាយ​ក្នុង​ដំណើ​រឿង​នីមួយ​ៗ​ត្រូវ​ហៅ​លោក​មេឃុំ​លោក​មេ​ភូមិ​និង​ភាគី​ទាំង​សងខាង​ទាំង​ដើមចោទ និង​ចុងចោទ​មក​ឈរ​ពីមុខ​និង​សួរ​ដំណើ​រឿង​ភាគី​និ​មួយ​ៗ​ដើម្បី​បំភ្លឺ​នូវ​អង្គហេតុ​និង​មន្ត្រី​ជំនាញ​រៀបចំ​ដែនដី​ខេត្ត ត្រូវ​បញ្ជាន់​ដែន​ទី​មើល​ពីលើ​ផង​។

ឯកឧត្តម​ម៉ៅ ធនិន មាន​ប្រសាសន៍​ថា ពួក​ឯង​ទាំង​ពីរ​នាក់​កើត​ជម្លោះ​កន្លង​មក​រឿង​ដណ្ដើម​ដី​សាធារណៈ​បើ​អ្នកឯង​យក​ដី​សាធារណ​ឱ្យ​ជំនាញ​ជាន់​ផែនទី​មើល​និង​ដី​ក្នុង​ប្លង់​អ្នកឯង​មាន​ប៉ុន្មាន​ឯង​យក​ប៉ុណ្ណឹង​ទៅ​វាច​ប់រឿង​ហើយ​សល់​ប៉ុន្មាន​ប្រគល់​អោយ​រដ្ឋ​វិញ​ទៅ​វាច​ប់រឿង​ហើយ ។
មួយទៀត គេ​ធ្វើ​របង​រំលោភ​យក​ដី​ផ្លូវ​សា​ធារ​ណះ​ត្រូវ​តែ​វាយ​របង​ចោល ។

ឯកឧត្តម​អភិបាលខេត្ត​បង្គាប់​អោយ​ឯកឧត្តម​សេង សេរី​បុត្រ អភិបាលរង​ខេត្ត និង​ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ​អភិបាលរង​ខេត្ត​និង​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​រឿង​នេះ​អោយ​បាន និង​រឿង​មួយទៀត មាន​ឯក​ឧត្តម​ម្នាក់​ប្រើ​គ្រឿងចក្រ​កាយ​ដី​បឹង​យក​ធ្វើ​កម្មសិទ្ធិ​ហើយ​បិទផ្លូវ​ប្រជាពលរដ្ឋ​មិន​បាន​ដើរ​ឆ្លងកាត់​បាន ។

ឯកឧត្តម​អភិបាលខេត្ត​បង្គាប់​ឱ្យ​លោក​ចាន់ វ​ណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ពិនិត្យ​បើ​រក​ឃើញ​ថា គេ​កាយ​យក​ដី​រដ្ឋ​មែន​ដកហូត​យក​មក​វិញ​ហើយ​បើ​ធ្វើ​មិនកើត​ទេ​លោក​ចុះ​មក​ធ្វើ​ខ្លួនឯង​ផ្ទាល់​មិន​អោយ​ពុក​ម៉ែ​ព្រួយបារម្ភ​និង​ទន្ទឹង​ចាំ​មើលផ្លូវ​ទេ ។

អត្ថបទសរសេរ ដោយ