ស្រវឹងខ្លាំងជ្រុលចង្កូតបើកឡានធ្លា-ក់-ទឹកបឹង សំណាងណាស់ម្ចាស់មិនអី
- តាកែវ
ខេត្តតាកែវ ៖ យុវជនម្នាក់ស្រវឹងស្រាបើករថយន្តបានជ្រុលចង្កូតធ្លាក់ចូលទឹកបឹង សំណាងល្អដែលមនុស្សមិនមានគ្រោះថ្នាក់ ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៤០នាទីរសៀលថ្ងៃទី០៥ កក្កដា ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ។

ទោះបីជាយ៉ាងណា មិនបានស្គាល់ឈ្មោះម្ចាស់រថយន្តនេះទេ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដែលទៅជួយសង្គ្រោះគាត់ឱ្យដឹងថា ជនរងគ្រោះស្រវឹងស្រាខ្លាំងពេក ទើបជ្រុលចង្កូតបើករថយន្តធ្លាក់ចូលបឹងបែបនេះ ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចចេញពីក្នុងបឹងនោះ ដោយខ្លួនឯង ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត។






ចែករំលែកព័តមាននេះ