ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេចឃុំខ្លួន​មន្ត្រីនគរបាលម្នាក់ ក្រោយ​ប្រព្រឹត្ត​ទង្វើនៅច្រកទ្វារអន្តរជាតិភ្នំដិន

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់​ ដែល​បាន​ផ្ទុះអាវុធ​លើ​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​ដល់​ប្រជាពលរដ្ឋ​ ។…

ខេត្តតាកែវ ៖ សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់​ ដែល​បាន​ផ្ទុះអាវុធ​លើ​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​ដល់​ប្រជាពលរដ្ឋ​ ។

ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ចេញ​ដោយ លោក គុ​ជ តា​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តតាកែវ បង្ហាញ​ថា ឈ្មោះ ណុ​ប សំបូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់អំពិល ឃុំ​បូ​រី​ជលសារ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ។

ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​៖ ចាត់វិធានការ​សំដៅ​រារាំង​ការ​អនុវត្ត​ច្បាប់​និង​ស្ថាន​ទម្ងន់ទោស​, បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​, បទ​កាន់កាប់​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​និង​បទ​បង្ក​ឧបសគ្គ​ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​គយ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បន្ទាយ ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​យប់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣​។ ក្នុ​ដីកា​គឺ​បាន​សម្រេច ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លេខ ៥១២ / ២០២៣ ចុះ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ពន្ធនាគារ​ខេត្តតាកែវ​។

សូម​រំ​ឮ​កថា កាលពី​យប់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣ ឈ្មោះ ណុ​ប សំបូរ ជា​មន្ត្រី​ប៉ូ​លី​ស​សេដ្ឋកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដឹ​ន ស្រុក​គី​រី​វង់ បាន​បង្ក​រការ​ផ្ទុះអាវុធ ចំ​ពេល​មន្ត្រី​គយ​ចល័ត​ដែល​​កំពុង​បំពេញការងារ ដែល​មហាជន​មើលឃើញ​ថា ជា​ករណី​កាង​រថយន្ត​ដឹក​ទំនិញ ហើយ​មិន​ព្រម​បង់ពន្ធ​ទៅ​គយ​ចល័ត ទើប​កើត​មាន​ជម្លោះ​និង​គ្នា រហូត​មានការ​ផ្ទុះអាវុធ​បែប​នេះ​ទៅ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ