ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ភរិយា​ និង​ពួក​កូនៗ​ប៊ីន​ឡា​ដេន​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​

14 ឆ្នាំ មុន

ក្រសួង​ការ​បរទេស​ប៉ា​គី​ស្ថាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ថា បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ប៉ា​គី​ស្ថាន​បន្ត​សួរ​ចម្លើយ​បណ្តា​ភរិយា​ និង​ពួក​កូនៗ​របស់​អូសាម៉ា ប៊ីន​ឡា​ដេន ហើយ​ពុំ​មាន​ប្រទេស​ណា​មួយ​ទាម​ទារ​ធ្វើ​បត្យា​ប័ន​​ពួក​គេ​ឡើយ​រហូត​មក​ទល់ ​ពេល​នេះ​។ ប្រទេស​ប៉ា​គី​ស្ថាន​ទទួល​ភារៈ​ឃុំ​ទុក​ភរិយា​​ប៊ីន​ឡា​ដេន​ជន​ជាតិ​យេ​ម៉ែន នាង​​អាម៉ាល់​ អា​ម៉េដ​ អាប់​ដាល់​ហ្វាត​តាហ៍ និង​សមា​ជិក​ដទៃៗ​ទៀត​នៃ​គ្រួសារ​របស់​ប៊ីន​ឡា​ដេន​ក្រោយ​ពី​កង​កុំម៉ង់​ដូ​ ​មួយ​កង​របស់​អាមេរិក​បាន​សម្លា.ប់​ប្រមុខ​អាល់​កៃ​ដា​ក្នុង​ការ​វាយ​ឆ្មក់​ មួយ​ប្រឆាំង​នឹង​និវេសន​ដ្ឋាន​របស់​គេ​នៅ​ក្រុង

ក្រសួង​ការ​បរទេស​ប៉ា​គី​ស្ថាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ថា បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ប៉ា​គី​ស្ថាន​បន្ត​សួរ​ចម្លើយ​បណ្តា​ភរិយា​ និង​ពួក​កូនៗ​របស់​អូសាម៉ា ប៊ីន​ឡា​ដេន ហើយ​ពុំ​មាន​ប្រទេស​ណា​មួយ​ទាម​ទារ​ធ្វើ​បត្យា​ប័ន​​ពួក​គេ​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។ ប្រទេស​ប៉ា​គី​ស្ថាន​ទទួល​ភារៈ​ឃុំ​ទុក​ភរិយា​​ប៊ីន​ឡា​ដេន​ជន​ជាតិ​យេ​ម៉ែន នាង​​អាម៉ាល់​ អា​ម៉េដ​ អាប់​ដាល់​ហ្វាត​តាហ៍ និង​សមា​ជិក​ដទៃៗ​ទៀត​នៃ​គ្រួសារ​របស់​ប៊ីន​ឡា​ដេន​ក្រោយ​ពី​កង​កុំម៉ង់​ដូ​​មួយ​កង​របស់​អាមេរិក​បាន​សម្លាប់​ប្រមុខ​អាល់​កៃ​ដា​ក្នុង​ការ​វាយ​ឆ្មក់​មួយ​ប្រឆាំង​នឹង​និវេសន​ដ្ឋាន​របស់​គេ​នៅ​ក្រុង ABBOTTA- BAD ជា​ទី​ក្រុង​មួយ​ស្ថិត​នៅ​ជិត​ទី​ក្រុង​អ៊ីស្លាម៉ា​បាដ​រដ្ឋ​ធានី​ប៉ា​គី​ស្ថាន​។ ទាំង​ប្រទេស​យេ​ម៉ែន​ទាំង​ប្រទេស​ដទៃ​ទៀត​រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​ទាម​ទារ​ការ​ធ្វើ​បត្យា​ប័ន​សាច់​ញាតិ​គ្រួសារ​របស់​ប៊ីន​ឡា​ដេន​នៅ​ឡើយ​។ នេះ​ជា​ការ​អះ​អាង​របស់​លោកស្រី TAHMINA JANJUA អ្នក​នាំ​ពាក្យរបស់​ក្រសួង​ការ​បរទេស​ប៉ា​គី​ស្ថាន​ បន្ទាប់​ពី​ព័ត៌​មាន​ទាំង​ឡាយ​ដែល​និយាយ​ថា បណ្តា​សាច់​ញាតិ​របស់​ប៊ីន​ឡា​ដេន ចាប់​ខ្លួន​នៅ​ប៉ា​គី​ស្ថាន​អាច​បញ្ជូន​ទៅ​កាន់​ប្រទេស​ដើម​របស់​ពួក​គេ​វិញ​។ យោង​តាម​ប្រភព​ច្បាស់​ការ​ថាភរិយា​៣​នាក់​ និង​កូន​៨​នាក់​របស់​ប៊ីន​ឡា​ដេន​ស្ថិត​ក្រោម​ការ​ឃុំ​ទុក​របស់ អាជ្ញា​ធរ​ប៉ា​គីស្ថាន  ៕