បះបោរនៅបារាំងពេលនេះ ខ្លាំងជាងការបះបោរកាលពីឆ្នាំ២០០៥ទៅទៀត
ប្រទេសបារាំង ៖ តុល្យការដំបូងៗនៃការបះបោររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅបារាំងពិតជា
ប្រទេសបារាំង ៖ តុល្យការដំបូងៗនៃការបះបោររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅបារាំងពិតជា
ប្រទេសបារាំង ៖ តុល្យការដំបូងៗនៃការបះបោររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅបារាំងពិតជាធ្ងន់ធ្ងរជាងការបះបោរហិ.ង្សាក្នុងក្រុងកាលពីឆ្នាំ២០០៥ទៅទៀត បើធ្វើការប្រៀបធៀបគ្នា។
ការបះបោរហិ.ង្សាកាលពីឆ្នាំ២០០៥ ផ្ទុះឡើងក្រោយការស្លាប់ក្មេងជំទង់២នាក់ ម្នាក់អាយុ១៧
ឆ្នាំនិងម្នាក់ទៀអាយុ១៥ឆ្នាំ ដោយសារអគ្គិសនីឆ.ក់នាថ្ងៃទី២៧ តុលា នៅត្រង់ស្វូក្រុមហ៊ុនអគ្គិ្កសនីបារាំងមួយ កន្លែងដែលពួកគេរត់ចូលគេចពីការដេញចាប់របស់ប៉ូលិស ។ ការបះបោរនោះកើតមានអស់ពេល៣សប្ដាហ៍កន្លះ ហើយចប់នាថ្ងៃទី២០ វិច្ឆិកា ឆ្នាំនោះ ។ ចំណែកវិបត្តិបច្ចុប្បន្នដែលកំពុងបន្តមកដល់ថ្ងៃទី៤ កក្កដា ផ្ទុះឡើងពីយប់ថ្ងៃទី២៧មក២៨ មិថុនា ក្រោយការស្លា.ប់នៅក្រុងណានទែរក្មេងប្រុសជំទង់អាយុ១៧ឆ្នាំម្នាក់ដែលបើករថយន្ត ហើយត្រូវប៉ូលិសម្នាក់បា.ញ់ស្លា.ប់ក្នុងពេលត្រួតពិនិត្យចរាចរណ៍មួយ ។
រយៈពេលត្រឹម១សប្ដាហ៍នៃការបះបោរក្នុងឆ្នាំ២០២៣នេះ ចំនួនមនុស្សត្រូវចាប់ខ្លួនពិតជាមានខ្ពស់ជាង៣សប្ដាហ៍កន្លះនៃការបះបោរក្នុងក្រុងនាឆ្នាំ២០០៥ ដោយក្នុងរយៈពេលតែ១សប្ដាហ៍ មនុស្សដល់ទៅ៣៤៨៦នាក់ត្រូវចាប់ខ្លួន ។
នេះជាតួលេខរបស់ក្រសួងមហាផៃ្ទបារាំងចេញផ្សាយតាម AFP កាលពីថ្ងៃទី៤ កក្កដា ។ មនុស្ស
សរុប៣៧៤នាក់ត្រូវនាំទៅកាត់ទោសភ្លាមៗចាប់តាំងពីថ្ងៃទី៣០ មិថុនាមក ។
ការបះបោរឆ្នាំ២០០៥មនុស្ស៤៧២៨នាក់ត្រូវចាប់ខ្លួន រយៈពេល៣សប្ដាហ៍កន្លះនៃអំពើហិ.ង្សា ហើយមនុស្ស១៣២៨នាក់ចាប់ខ្លួនក្រោយព្រឹត្តិការណ៍នោះ ។ ក្នុងការបះបោរបច្ចុប្បន្នរថយន្តដល់ទៅ៥៨៩២គ្រឿងត្រូវដុតបំផ្លាញ ហើយអគារ១១០៥រងការដុតនិងវាយឲ្យខូចខាត ។ នៅតំបន់អ៊ីលដឺហ្វ្រង់តែមួយគត់ អគារសាធារណៈដល់១០០រងការខូចខាតឬត្រូវបំផ្លាញ ហើយសង្កាត់ដល់១៤០រងការប៉ះពាល់ ។
ក្នុងការបះបោរនារដូវស្លឹកឈើជ្រុះឆ្នាំ២០០៥ រថយន្តគ្រប់ប្រភេទក្នុងនោះមានរថយន្តក្រុងផង ចំនួន១០៣៤៦គ្រឿងត្រូវដុត ចំណែកអគារសាធារណៈ២៣៣និងអគារឯកជន៧៤ទៀត ត្រូវបំផ្លាញឬរងការខូចខាត ។
ចាប់តាំងពីយប់ថ្ងៃទី៣០ មិថុនា មកថ្ងៃទី១ កក្កដា ប៉ូលិសនិងតម្រួត៤៥.០០០នាក់ ត្រូវបាន
ដាក់ពង្រាយ ។ ក្នុងការប៉ះទង្គិចគ្នាមកដល់ពេលនេះប៉ូលិសនិងតម្រួតសរុប៨០៨នាក់រងរបួស ចំណែកទីតាំងប៉ូលិសនិងកងតម្រួត២៦៩កន្លែងរងការវា.យប្រហារ ។ តម្លៃនៃការខូចខាតដោយសារការបះបោរឆ្នាំ២០២៣មកដល់ថ្ងៃនេះ តាមបណ្ដាក្រុមហ៊ុនធានារ៉ាប់រងថា មានមិនតិចជាង២៨០លានអឺរ៉ូឡើយ ហើយការចំណាយចុងក្រោយរបស់បណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាចមានដល់១ពាន់លានអឹរ៉ូ ៕
ចែករំលែកព័តមាននេះ