បារ៉ែននឹងលុបចោលច្បាប់គ្រាអាសន្ននៅថ្ងៃទី1 មិថុនា
ព្រះមហាក្សត្របារ៉ែន ព្រះចៅ Hamad កាលពីថ្ងៃទី៨ ឧសភា កន្លងមក ទ្រង់បានបញ្ជាឱ្យលុបចោលវិញនូវច្បាប់គ្រាអាសន្ននៅថ្ងៃទី១ មិថុនា ខាងមុខនេះ ក្រោយពីច្បាប់នោះត្រូវប្រកាសដាក់ឱ្យប្រើប្រាស់កាលពីពាក់កណ្តាល ខែមីនា កន្លងមក ដើម្បីដោះស្រាយការធ្វើបាតុកម្មដែលដឹកនាំដោយអ្នកកាន់សាសនា ស៊ីអ៊ីត រយៈពេលមួយខែ ។
តាមទីភ្នាក់ងារព័ត៌មានរដ្ឋបារ៉ែន BNA ថា ច្បាប់គ្រាអាសន្ននឹងត្រូវលុបចោលវិញ នៅទូទាំងរាជាណាចក្របារ៉ែននៅត្រឹមថ្ងៃទី១ មិថុនា ខាងមុខ ហើយព្រះរាជក្រឹត្យលុបចោលច្បាប់នេះត្រូវចេញដោយព្រះចៅ Hamad ។
ចែករំលែកព័តមាននេះ