ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុន​ជីក​ខ្សាច់​ភ្នំ ជីក​ដល់​ជើងភ្នំ តែ​មន្ត្រី​ជំនាញ​រ៉ែ​ថា គេ​ជីក​មិន​ទាន់​ដល់​ទេ​

9 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុមហ៊ុន​ជីកដី​ខ្សាច់​ភ្នំ​មួយ​ឈ្មោះ ជី​ម យី​ម នៅ​ភ្នំ​ឈើ​កាច់​ស្រុក​បាភ្នំ ត្រូវ​បាន​ពលរដ្ឋ​ចោទ​ថា កំពុង​​ជីកដី​ចូល​ដល់​ជើងភ្នំ​ឈើ​កាច់ ជា​តំបន់​ដែល​គេ​ហាមឃាត់ ដោយ​ប្រើ​គ្រឿងចក្រ…

ខេត្តព្រៃវែង ៖ ក្រុមហ៊ុន​ជីកដី​ខ្សាច់​ភ្នំ​មួយ​ឈ្មោះ ជី​ម យី​ម នៅ​ភ្នំ​ឈើ​កាច់​ស្រុក​បាភ្នំ ត្រូវ​បាន​ពលរដ្ឋ​ចោទ​ថា កំពុង​​ជីកដី​ចូល​ដល់​ជើងភ្នំ​ឈើ​កាច់ ជា​តំបន់​ដែល​គេ​ហាមឃាត់ ដោយ​ប្រើ​គ្រឿងចក្រ និង​រថយន្ត​បែន​ជា​ច្រើន​គ្រឿង ជីក​ដឹក​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ហើយ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាមួយ​ចុះ​ទៅ​ពិនិត្យ​មើល​នោះ​ទេ​ ។

ចំពោះ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក​ឈុ​ន ពុធ​គន់ មេឃុំ​ជើងភ្នំ​ប្រាប់​អោយ​ដឹង​ថា ដី​ដែល​ក្រុមហ៊ុន​ជី​ម
យី​ម កំពុង​ជីក​នោះ​​លោក​មិនដឹង​នោះ​ទេ ព្រោះ​លោក​មិន​ដែល​បាន​ចុះ​ទៅ​មើល ប៉ុន្តែ​ដី​ជុំវិញ​ភ្នំ​ច្បាប់​កំណត់​រក្សា​ទុក​ចំងាយ​ពី​ភ្នំ​១០០​ម៉ែត្រ ក្រុមហ៊ុន​ណា​ក៏​មិន​អោយ​ជីក​ដែរ ហើយ​មន្ត្រី​ជំនាញ​រ៉ែ ​និង​ថាមពល គេ​ជិះ​ម៉ូតូ​ដើរ​មើល​រាល់ថ្ងៃ​ជុំវិញ​ភ្នំ ដូច្នេះ ​សូម​សួរ​ទៅ​ខាង​ជំនាញ​រ៉ែ ទើប​ច្បាស់​ជាង ​។

ទាក់ទិន​ករណី​នេះ មន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្តព្រៃវែង​បានអោយ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ​នេះ​ថា ទីតាំង​រណ្តៅ​ដី​របស់​ក្រុមហ៊ុន ជី​ម យី​ម នោះ ​លោក​បាន​ចុច​ម៉ាស៊ីន​វាស់​មើល​ហើយ គឺ​នៅ​ចំងាយ​១០០​ម៉ែត្រ​ពី​ភ្នំ មិន​ទាន់​ប៉ះពាល់​ភ្នំ​ទេ ប៉ុន្តែ​រណ្តៅ​ដី​ដែល​ជីក​មាន​ជម្រៅ​ជ្រៅ​ហួសកំណត់​ដែល​ច្បាប់​អនុញ្ញាត​ហើយ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ជំនាញ​រ៉ែ​មិន​បាន​បញ្ជាក់​ថា នឹងចាត់វិធានការ​បែប​ណា ចំពោះ​ក្រុមហ៊ុន​រឿង​ជីក​ដី​ជ្រៅ​ខុសច្បាប់​នោះ​ឡើយ​។

អត្ថបទសរសេរ ដោយ