ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ថ្មី​ថៃ​គ្របដណ្ដប់​ដោយ​បក្ស​​ប្រឆាំង​ជ្រើសតាំង​ប្រធាន​សភា

9 ខែ មុន

ប្រទេស​ថៃ ៖ សភា​ថ្មី​ថៃ​ដែល​ទើប​បោះ​ឆ្នោតជ្រើសរើស កាលពី​ថ្ងៃ​ទី​៣ កក្កដា បាន​បើក​កិច្ចលើក​

ប្រទេស​ថៃ ៖ សភា​ថ្មី​ថៃ​ដែល​ទើប​បោះ​ឆ្នោតជ្រើសរើស កាលពី​ថ្ងៃ​ទី​៣ កក្កដា បាន​បើក​កិច្ចលើក​ដំបូង​របស់​ខ្លួន​ក្រោម​ព្រះ​អធិបតី​របស់​ព្រះមហាក្សត្រ ដើម្បី​ជ្រើសរើស​ប្រធាន​សភា​នា​ថ្ងៃ​ទី​៤
កក្កដា ខណៈ​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង​ពី​អនាគត​នាយក​រដ្ឋមន្ត្រី ។

ព្រះមហាក្សត្រ​ថៃ​មហា​វេជ្ជ​រា​ឡុ​ង​កន បាន​យាង​ចូលរួម​ដោយ​ផ្ទាល់​នា​ថ្ងៃ​ទី​៣ កក្កដា ក្នុង​កិច្ច
ប្រជុំ​ដំបូង​របស់​សភា​នេះ ។ ក្រុមចម្រុះ​នយោបាយ៨​គណបក្ស​ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅ​មុខ
ជា​អ្នក​ទទួល​បាន​កៅអី​ច្រើន​ជាងគេ​ក្នុង​សភា ត្រូវបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ។ ភារកិច្ច​នោះ​ពិតជា
លំបាក​ជាមួយ​ក្រុម ប្រឆាំង​សិ្ន​ទ្ធ​យោធា ដែល​មិនសប្បាយចិត្ត​ចំពោះ​ការ​មក​ដល់​របស់​គណបក្ស​ថ្មី
នេះ ដែល​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​រដ្ឋអំណាចប្រពៃណី​នៅ​ថៃ​ពិសេស​អំណាច​របស់​កងទ័ព​។

គណបក្ស​សំខាន់​២​ក្នុង​ក្រុមចម្រុះ​នេះ​ទីបំផុត​បានព្រមព្រៀង​គ្នា​លើ​បេក្ខជន​ប្រធាន​សភា​មក​ពី​គណ
បក្ស​ទី​៣​សម្រាប់​ដឹកនាំ​សភាជាតិ ។ អនុប្រធានទី​១​ផ្ដល់​ដល់​គណបក្ស​ឆ្ពោះទៅ​មុខ​និង​អនុប្រធាន​ទី​២​ផ្ដល់​ដល់​គណបក្ស​ភឿ​ថៃ ។ ប្រធាន​និង​អនុប្រធាន​ទាំង​២​របស់​សភា​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ក្នុង​សភា​ថ្មី​នា​ថ្ងៃ​ទី​៤ កក្កដា ។

នៅ​សល់​បញ្ហា​ចម្រូងចម្រាស់​បំផុត​គឹ​បេក្ខជននាយក​រដ្ឋមន្ត្រី​ថ្មី ។ តំណែង​នោះ​ត្រូវ​ផ្ដល់​ដល់លោក​ពី​តា​លី​ម​ហ្សា​រុឺ​រ៉ាត​អាយុ​៤២​ឆ្នាំ មេដឹកនាំគណបក្ស​ឆ្ពោះទៅ​មុខ ជា​គណបក្ស​មាន​សំឡេងច្រើន​ជាងគេ ។ ប៉ុន្តែ​វ័យ​របស់​លោក និង​ជំហររបស់​លោក​ចង់​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​រាជានិយម​ថៃ ហាក់​នាំ​ឲ្យ​មានការ​រារាំង​របស់​ព្រឹទ្ធ​សមាជិ​ក​២៥០​រូប ជ្រើសតាំង​ដោយ​យោធា ដែល​ចូលរួម​ដែរ​ក្នុង​ការ​ជ្រើសតាំង​នាយក​រដ្ឋ​ថ្មី ។

ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី​ត្រូវធ្វើ​នា​ថ្ងៃ​ទី១៣ កក្កដា​ខាង​មុខ ។ បើ​ពុំ​មានការ​គាំទ្រ​គ្រប់គ្រាន់ចាំបាច់ នោះ​កៅអី​នាយក​រដ្ឋមន្ត្រី​អាច​ធ្លាក់​លើតំណាង​មួយ​រូប​ទៀត​នៃ​ក្រុមចម្រុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ