អ៊ុយក្រែនបណ្ដេញឯកអគ្គរដ្ឋទូតហ្ស៊កហ្ស៊ីចេញ
ប្រទេសអ៊ុយក្រែន-ហ្ស៊កហ្ស៊ី ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី នាថ្ងៃទី៣ កក្កដា
ប្រទេសអ៊ុយក្រែន-ហ្ស៊កហ្ស៊ី ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី នាថ្ងៃទី៣ កក្កដា
ប្រទេសអ៊ុយក្រែន-ហ្ស៊កហ្ស៊ី ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី នាថ្ងៃទី៣ កក្កដា បានទុកពេល៤៨ម៉ោង ដល់ឯកអគ្គរដ្ឋទូតហ្ស៊ុកហ្ស៊ី ឲ្យវិលទៅស្រុកវិញ ពិភាក្សាលើវាសនារបស់អតីតប្រធានាធិបតីហ្ស៊កហ្ស៊ី លោកមីខីអ៊ីលសាអាកាកវីលី ដែលក៏មានសញ្ជាតិអ៊ុយក្រែន ជាអ្នកចោទប្រកាន់រុស្ស៊ីថាប៉ងសម្លា.ប់លោក ។
សេចក្កីថ្លែងការណ៍នោះធ្វើឡើងក្រោយការលេចមុខ លោកមីខីអ៊ីលសាអាកាកវីលី អាយុ៥៥ឆ្នាំ អតីតជនប្រឆាំងវិមានក្រឹមឡាំងដែលពួកអ្នកការពារលោកនិយាយថា ជាអ្នករងគ្រោះដោយ
សារការតាមបំពុ.ល ខណៈលោកធ្លាក់ខ្លួនចុះស្គមខ្លាំង ហើយចូលខ្លួនក្នុងសវនាការនៅក្រុងប៊ីលីស៊ី។
តាមតេឡេក្រាមលោកហ្សេឡេនស្គីសរសេរថា ខ្ញុំស្នើនាថ្ងៃនេះដល់ក្រសួងការបរទេសឲ្យកោះហៅឯកអគ្ករដ្ឋទូតហ្ស៊កហ្ស៊ី ដើម្បីបង្ហាញពីការតវ៉ារបស់យើង និងស្នើឲ្យចាកចេញពីអ៊ុយក្រែនក្នុងរយៈពេល៤៨ម៉ោង ។
លោកបន្តថា ពិភពលោកនាពេលនេះអាចមើលឃើញជាថ្មីម្ដងទៀតថា តើរុស្ស៊ីតាមរយៈការខ្ចីដៃរបស់រដ្ឋាភិបាលហ្ស៊កហ្ស៊ី បច្ចុប្បន្នសម្លា.ប់ពលរដ្ឋអ៊ុយក្រែន លោកសាអាកាកវីលីអតីតប្រធានាធិបតីហ្ស៊ុកហ្ស៊ី (២០០៤-២០១៣) ជាអ្នកប្រឆាំងនឹងអាជ្ញាធររុស្ស៊ី ដែលកាលពីឆ្នាំ២០០៨ ធ្វើការលុកលុយយោធា ចូលហ្ស៊កហ្ស៊ីដោយសារចង់ចូលក្នុងអូតង់ ។ លោកត្រូវចាប់ខ្លួនពេលវិលត្រឡប់ពីរស់នៅនីរទេសក្នុងឆ្នាំ២០២១ ។ លោកជាមេដឹកនាំប្រឆាំងសំខាន់ ចំពោះរដ្ឋាភិបាលបច្ចុប្បន្ន ដែលពួកប្រឆាំងថាស្ថិតក្រោមការគាបសង្កត់របស់រុស្ស៊ី ៕
ចែករំលែកព័តមាននេះ