ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីលួចម៉ូតូនៅមុខផ្ទះ​យក​ទៅ​លក់ ​ត្រូវ​ប៉េ​អឹម​​តាម​ឃាត់​​បាន​ទាំង​អ្នក​លួច​ទាំង​អ្នកទិញ​​

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​០៤​នាក់ ក្នុង​នោះ ​មាន​០២​នាក់​ជា​អ្នក​ទ​ទួល​ទិញ​ផល​ចោរកម្ម ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌនៃ​មន្ទីរ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ០៣…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​០៤​នាក់ ក្នុង​នោះ ​មាន​០២​នាក់​ជា​អ្នក​ទ​ទួល​ទិញ​ផល​ចោរកម្ម ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌនៃ​មន្ទីរ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ០៣ កក្កដា នៅ​ពេល​ឃើញ​ម្ចាស់​ទុក​នៅ​ខាង​មុខ​ផ្ទះ ស្ថិត​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ​។

​យោង​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ ចាន់ មុំ ស្រី​អាយុ​៤៧​ឆ្នាំ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជន​ដៃដល់​០២​នាក់ ឈ្មោះ​​នួន ម៉េ​ង ហៅ តឿ អាយុ​២៦​ឆ្នាំ រស់នៅ​ច​ណុ​ច​កើតហេតុ និង ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន់ ឆ្លូញ អាយុ​២១​ឆ្នាំ រស់នៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​កើតហេតុ ក្រោយ​ពី​ពួក​គេ​យក​ម៉ូតូ​ទៅ​លក់​បាត់​ទៅ​ហើយ​ ។

ប៉ុន្តែ​ក្រោយ​ពី​ជន​ទាំង​០២​នាក់​ផ្ដល់​ចម្លើយ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង សហការ​ជាមួយ​កម្លាំង​​ការិយាល័យ​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ថែម​ទៀត នៅ​រសៀល​ថ្ងៃ​ទី​០៤ កក្កដា ដែល​ជា​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​(​ទិញ​ម៉ូតូ​ពី​ជន​ដៃដល់​) ម្នាក់​ឈ្មោះ គុណ ធឿ​ន ហៅ បង អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង ឈ្មោះ សេង រ៉ៃ​យ៉ា អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។

បើ​តាម​របាយ​ការ​ណ៏ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់​នេះ កម្លាំង​ជំនាញ​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​០៣​គ្រឿង​។ បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ ចាន់ មុំ បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​របស់​គាត់​ត្រូវ​ជន​មិន​ស្កាល់​អត្តសញ្ញាណ​លួច​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៣ កក្កដា ពេល​គាត់​ទុក​នៅ​ខាង​មុខ​ផ្ទះ តែ​គាត់​មិន​បាន​ដក​ដោរ​ចេញ​ទេ ​។

ប៉ុន្តែ​នៅ​ពេល​គាត់​ដើរ​ចេញពីផ្ទះ ស្រាប់​បាត់​ម៉ូតូ​ក៏​ផ្អើល​ឆោឡោ សួរនាំ​ក៏​គ្មាន​នរណា​ដឹង ទើប​គាត់​ទៅ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​។ ម៉ូតូ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៏​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1Y-6557​។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​មន្ត្រី​ការិ​យាល័យ​ជំនាញ កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​​។ ​

អត្ថបទសរសេរ ដោយ