ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ទាមទារ​ឱ្យប៉ាគីស្ថាន​​​បើក​ការ​ស៊ើប​អង្កេត​​​លើ​បណ្តាញ​គាំទ្រ​ប៊ីនឡាដេន

14 ឆ្នាំ មុន

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​​លោកបារ៉ាក់ ​អូបាម៉ា ​​កាលពីថ្ងៃទី​​៨ ឧសភា ​​​កន្លង​មក ​​បាន​​​ជំរុញ​​​ឱ្យរដ្ឋាភិបាល​ប៉ាគីស្ថាន​​​​បើកការ​ស៊ើប​អង្កេត​​លើ​បញ្ហា ​ដែល​ថា តើ​​​ជំនួយ​​ប្រភេទ​ណា​ខ្លះ ដែលមេដឹកនាំ​​ភេរវ​កម្ម​​​​អាល់កៃដា​​​អូសាម៉ា ប៊ីន​ឡាដេន ​ប្រហែលជា​ទទួលបាន​ក្នុងប្រទេស​របស់​ខ្លួន ។ ​លោក​អូបាម៉ា​ បានទទូច​​​ដូច្នេះ​​ក្នុង​អំឡុង​​ពេលនៃ​​បទសម្ភាសន៍​​​​មួយ​នៅពេល​លោក​ អញ្ជើញ​​​​ចូល​​រួមក្នុង​​កម្មវិធី​ជជែក​កម្សាន្ត​​​​តាម​ទូរទស្សន៍ CBS ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​​លោកបារ៉ាក់ ​អូបាម៉ា ​​កាលពីថ្ងៃទី​​៨ ឧសភា ​​​កន្លង​មក ​​បាន​​​ជំរុញ​​​ឱ្យរដ្ឋាភិបាល​ប៉ាគីស្ថាន​​​​បើកការ​ស៊ើប​អង្កេត​​លើ​បញ្ហា​ដែល​ថា តើ​​​ជំនួយ​​ប្រភេទ​ណា​ខ្លះ ដែលមេដឹកនាំ​​ភេរវ​កម្ម​​​​អាល់កៃដា​​​អូសាម៉ា ប៊ីន​ឡាដេន ​ប្រហែលជា​ទទួលបាន​ក្នុងប្រទេស​របស់​ខ្លួន ។ ​លោក​អូបាម៉ា​ បានទទូច​​​ដូច្នេះ​​ក្នុង​អំឡុង​​ពេលនៃ​​បទសម្ភាសន៍​​​​មួយ​នៅពេល​លោក​អញ្ជើញ​​​​ចូល​​រួមក្នុង​​កម្មវិធី​ជជែក​កម្សាន្ត​​​​តាម​ទូរទស្សន៍ CBS ។ លោក​ប្រធានាធិបតី​ថ្លែង​ទៀត​ថា ​​យើងគិត​​ថា មានបណ្តាញ​ផ្តល់​​ការ​គាំទ្រ​​​​​សម្រាប់ប៊ីនឡាដេន​​​ ប៉ុន្តែ​យើង​​មិន​​ដឹង​ថា ​​បណ្តាញ​​ផ្តល់​ជំនួយ​​នោះនៅ​ក្នុង​​រដ្ឋាភិបាល​​ប៉ាគី ស្ថាន​​​ ឬ​ក៏​​​អត់នោះទេ ។​
បទ​សម្ភាសន៍​​​នេះធ្វើ​​ឡើង​រយៈ​ពេលមួយ​​សប្តាហ៍​​​ក្រោយ​ពី​កង​កុំម៉ង់​ដូ​​​ពិសេស​របស់​អាេម​រិក​​បាញ់​សម្លាប់​​​ប៊ីនឡាដេន ​​ក្នុងប្រតិបត្តិការ​​​ប្រឆាំង​​​​និវេសនដ្ឋាន​​នៅ​តំបន់ក្បែរ​ទី​ក្រុង​​អ៊ីស្លា​ម៉ាបាដ ​​រដ្ឋធានី​​ប៉ាគីស្ថាន ។​
កន្លែង​លាក់ខ្លួន​​របស់ប៊ីនឡាដេន នោះធ្វើ​​​​ឱ្យគេ​សង្ស័យ​ថា អាជ្ញាធរ​​ប៉ាគីស្ថាន ​ប្រហែល​ជា​​​ដឹង​អំពី​កន្លែង​លាក់ខ្លួន​​​របស់​ប៊ីនឡា​ដេន ​ប៉ុន្តែ​​​ធ្វើ​ជា​​មិនដឹង ។ ​​ទោះបីជា​បែបណា ​ការ​ស្លាប់​​របស់​ប៊ីនឡាដេន ​​​ធ្វើ​ឱ្យ​ទំនាក់ទំនង​​​រវាង​​សហរដ្ឋអាមេ​រិក​ និងប៉ាគីស្ថាន ​​​មានភាពជូរ​ចត់យ៉ាង​ខ្លាំង​។​
មន្ត្រីជាន់ខ្ពស់​​អាមេរិកអះអាង​ថា ​​ប៉ាគីស្ថាន​​នៅតែ​​​ជា​សម្ព័ន្ធ​​​មិត្ត​ដ៏​​សំខាន់​​របស់​​អាេមរិក ​ក្នុង​ការប្រយុទ្ធប្រឆាំង​​​ភេរវ​កម្ម​ ប៉ុន្តែ​ទាមទារ​​ឱ្យប៉ា​គី​ស្ថាន​​ឆ្លើយ​​​​សំណួរ​ថាតើ​ហេតុអ្វី​បានជា​ប៊ីនឡា​ដេន ​​អាច​រស់នៅ​ក្នុងទឹកដី​​ប៉ាគីស្ថាន​ដល់ទៅ​ជាង​​​៥​ឆ្នាំ៕