ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីអំពើលួ.ចមានស្ថានទម្ងន់ទោស (ប្រើកាំបិ.តចា.ក់ប្ល.ន់យករថយន្ត)។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ម្នាក់មានឈ្មោះ JIN JR-HAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងម្នាក់ទៀតមានឈ្មោះ KANG JIH-YAO ហៅ ឈ្មោះ SAE-E PHANSAK ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិនចិនតៃវ៉ាន់ សញ្ជាតិថៃ។

ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ មានប្រជាពលរដ្ឋម្នាក់ដែលជាថៅកែរបស់ជនរងគ្រោះ បានរាយការណ៍មកថា «អ្នកបើកបររថយន្តរបស់គាត់បានបើករថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាC.K.7899 ដឹកភ្ញៀវជាជនជាតិចិនចំនួន២នាក់ ភេទប្រុស ចេញពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន»។

ប្រភពដដែលបន្តថា «លុះមកដល់ចំណុចស្ថានីយប្រេង តូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ស្រាប់តែជនជាតិចិនតៃវ៉ាន់ទាំង២នាក់នោះ បានឲ្យអ្នកបើកបររបស់គាត់ឈប់។ ខណៈពេលតៃកុងឈប់រថយន្តភ្លាម ស្រាប់តែជនសង្ស័យជាជនជាតិនោះបានធ្វើសកម្មភាពព្រួ.តគ្នាវា.យ និងប្រើកាំបិ.តចា.ក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស រួចប្ល.ន់យករថយន្តតែម្តង ហើយនាំគ្នាបើករថយន្តរត់គេចខ្លួនបាត់»។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនោះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាទៅកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឲ្យសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីឃាត់រថយន្ត និងជនសង្ស័យទាំង២នាក់នោះ នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះជនជាតិខ្មែរ ជាអ្នកបើកបររថយន្តដែលរងរបួសធ្ងន់វិញ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនផងដែរ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ