ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៤​នាក់​ចេញពី​ភ្នំពេញ ទៅ​បង្ហោះ​ម៉ូតូ​នៅ​ក្រុង​បូកគោ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដុសក្អែល

2 ឆ្នាំ មុន
  • កំពត

យុវជន​ចំនួន​៣​នាក់ ក្នុង​នោះ​២​នាក់​ជា​សិស្សសាលា និង​ម្នាក់​ទៀត​ជា​កម្មករ​រោងចក្រ កាលពី​ថ្ងៃអាទិត្យ​ទី​២ ខែកក្កដា ឆ្នាំ​២០២៣ ទំនងជា​ថ្ងៃ​សម្រាក​ពី​ការ​សិក្សា និង​ការងារ ក៏​នាំ​គ្នា​ចេញពី​ភ្នំពេញ​ទៅ​លេង​ក្រុង​បូកគោ រួច​នាំ​គ្នា​

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ចំនួន​៣​នាក់ ក្នុង​នោះ​២​នាក់​ជា​សិស្សសាលា និង​ម្នាក់​ទៀត​ជា​កម្មករ​រោងចក្រ កាលពី​ថ្ងៃអាទិត្យ​ទី​២ ខែកក្កដា ឆ្នាំ​២០២៣ ទំនងជា​ថ្ងៃ​សម្រាក​ពី​ការ​សិក្សា និង​ការងារ ក៏​នាំ​គ្នា​ចេញពី​ភ្នំពេញ​ទៅ​លេង​ក្រុង​បូកគោ រួច​នាំ​គ្នា​បង្ហោះ​ម៉ូតូ​លេង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​ទៅ​ដុសក្អែល និង​កោ​.​រសក់​តែ​ម្តង ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា ទើប​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​ថ្ងៃក្រោយ​ឱ្យ​រាង​។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​ទាំង​៤​នាក់​នោះ រួម​មាន ៖ ១- ឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ សិស្ស​។ ២- ឈ្មោះ ឈៀង លី​ហួរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ​។ ៣- ឈ្មោះ សុ​ន សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។ ៤- ឈ្មោះ ម៉​ន ម៉េ​ង​ឡុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។

តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃខែ​ខាងលើ មាន​ករណី​យុវ​ជន​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចេញពី​ភ្នំពេញ លុះដល់​ចំណុច​ភូមិ​ទទឹងថ្ងៃ សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ពួក​គេ​ក៏​នាំ​គ្នា​បង្ហោះ​លេង​យ៉ាង​អនាធិបតេយ្យ​ពេញ​លើ​ដងផ្លូវ​តែ​ម្តង​។

ដោយ​ឃើញ​ដូច្នោះ លោក​ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បញ្ជា​ទៅ​សមត្ថកិច្ច​នគរបាល​ក្រុង​បូកគោ ឲ្យ​ឃាត់ខ្លួន​យុវជន​មួយ​ក្រុម​នោះ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ មុន​នឹង​ឲ្យ​ត្រឡប់​ទៅ​លំ​ដ្ឋា​ន​វិញ ដើម្បី​សុំ​ថ្ងៃក្រោយ​ឱ្យ​រាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ