ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសថ្លែង! លើក​មុន​​លួច​ទង់ជាតិ លើក​នេះ​លួច​​ទាំង​ទង់​ជាតិ​លួច​ទាំង​ទង់​គណបក្ស​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រឿង «​ជ​-​ន​-​អ​-​គ​-​តិ​-​លួច​ដក​បំផ្លាញ​ទង់ជាតិ ដាក់​លំអ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ នៅ​ក្នុង​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់​»​ជិត​កន្លះ​ឆ្នាំ​កន្លង​មក​ហើយ អាជ្ញាធរ​និង​សមត្ថកិច្ច​ហាក់​ពុំ​មាន​សមត្ថភាព​ស៊ើបអង្កេត​វែក​រកមុខ​ជន​អគតិ​ដែល​លួច​បំផ្លាញ​សម្បត្តិ​សាធារណៈ​ទាំងនេះ​ឡើយ ។ រហូត​មក​ដល់​ពេល​នេះ…

ខេត្តបាត់ដំបង ៖ រឿង «​ជ​-​ន​-​អ​-​គ​-​តិ​-​លួច​ដក​បំផ្លាញ​ទង់ជាតិ ដាក់​លំអ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ នៅ​ក្នុង​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់​»​ជិត​កន្លះ​ឆ្នាំ​កន្លង​មក​ហើយ អាជ្ញាធរ​និង​សមត្ថកិច្ច​ហាក់​ពុំ​មាន​សមត្ថភាព​ស៊ើបអង្កេត​វែក​រកមុខ​ជន​អគតិ​ដែល​លួច​បំផ្លាញ​សម្បត្តិ​សាធារណៈ​ទាំងនេះ​ឡើយ ។

រហូត​មក​ដល់​ពេល​នេះ មិន​ត្រឹមតែ​លួច​ដក​បំផ្លាញ​ទង់ជាតិ​ប៉ុណ្ណោះ​ទេ ជន​អគតិ​ថែម​ទាំង​លួច​ដក​យក​ទង់​គណបក្ស​ដែលបំពាក់​ជាមួយ​គ្នា​តាម​បង្គោល​ភ្លើង​អម​សងខាង​ផ្លូវ​អស់​ជា​ច្រើន​ទង់​ទៀត តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​តែ​មិន​ខ្វាយខ្វល់​ដដែល បើ​ទោះជា​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជា​បន្តបន្ទាប់​ក្ដី ។

យោង​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដដែល​ៗ​នេះ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហាក់​បង្ហាញ​ពី​ការ​ខ្វាយខ្វល់​ចំពោះ​រឿង «​បាត់​ដងទង់​ជាតិ​» ដែល​ជា​សម្បត្តិ​សាធារណៈ​នៅ​តាម​ដងផ្លូវ​នេះ តែ​បែរជា​អាជ្ញាធរ និង​សមត្ថកិច្ច​មិន​អើពើ​ធ្វើ​ព្រងើយកន្ដើយ​ក្នុង​រឿង​នេះ​ទៅ​វិញ បើ​ទោះជា​ពលរដ្ឋ​បាន​ផ្ដល់​ព័ត៌មាន​នេះ​យ៉ាងណា​ក្ដី ។

នេះ​ជា​រឿង​ដដែល​ៗ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​អាណាចក្រ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​សមត្ថកិច្ច​ហាក់​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​ទប់​ស្គា​ត់ ឬ​ស៊ើបអង្កេត ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទង់ជាតិ និង​ទង់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​បំពាក់​រួម​គ្នា​ភ្ជាប់​នឹង​បង្គោល​ភ្លើង​សូ​ឡា​អម​សងខាង​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ទឹកដី​ឃុំ​ស្នឹង ត្រូវ​បាន​ជន​មិន​ស្កាល់​មុខ​លួច​ដក​យក​អស់​ជា​ច្រើន​ទង់ ។

ជា​ពិសេស នៅ​ក្នុងភូមិ​សំរោង តែ​ពុំ​ឃើញ​អាជ្ញាធរ ឬ​កម្លាំង​សមត្ថកិច្ច​ចុះ​សួរនាំ​ឡើយ ។ ប្រភព​បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​ជន​អគតិ​បាន​លួច​បំផ្លាញ​ទង់ជាតិ​នៅ​តាម​ដងផ្លូវ ។ គេ​សង្កេត​ឃើញ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ដែល​ឆ្លងកាត់​ទឹកដី​ឃុំ​ស្នឹង អាជ្ញាធរ​បាន​បំពាក់​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​អម​សងខាង​ផ្លូវ​រាប់រយ​បង្គោល ហើយ​ថែម​ទាំង​បាន​ចង​ទង់ជាតិ​ភ្ជាប់​លើ​បង្គោល​លំអ​ទៀត​ផង ។

ប៉ុន្តែ​ក្រោយមក ស្រាប់តែ​មាន​ជន​អគតិ​លួច​ដក​យក​ទង់ជាតិ​នោះ​អស់​ជា​ច្រើន​ទង់​ជា​បន្តបន្ទាប់ ដោយ​គ្មាន​នរណា​បានដឹង​ពី​គោលបំណង​នៃ​ជន​អគតិ​ដែល​ព្យាយាម​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធា​រណៈ​ទាំងនោះឡើយ ។

កាល​ណោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ហាក់​គ្មាន​មន្ត្រី​ណា​ម្នាក់​ខ្វាយខ្វល់​ចុះ​សួរនាំ​ឡើយ ។ អ្នក​ភូមិ​ដែល​បាន​ប្រទះ​ឃើញ​សកម្មភាព​នេះ​បាន​និយាយ​ថា កាល​ជន​មិន​ស្គាល់​មុខ​លួច​ដក​យក​ទង់ជាតិ​ដំបូង គឺ​គេ​តែង​ឃើញ​ធ្វើ​ឡើង​នៅ​ពេល​យប់ ។ ក្រុម​ជន​ទុច្ចរិត​ជិះ​រថយន្ត​ម៉ាក​ហ្វ​តពណ៌​.​សបាន​បើក​ទៅ​ឈប់​ក្បែរ​តាម​បង្គោល​ភ្លើង រួច​ចុច​កញ្ចក់​ចុះ​អើត​ដក​យក​ទង់ជាតិ​ចេញពី​បង្គោលភ្លើង​អស់​ជា​ច្រើន​ទង់​នៅ​ក្នុង​ទឹកដី​ភូមិ​សំរោង ។ អ្នក​ភូមិ​បាន​បញ្ជាក់​ថា កាលនោះ គេ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ភ្លាម​ៗ​ដែរ តែ​គេ​មិន​ដែល​ឃើញ​មាន​អាជ្ញា​ធរ ឬ​សមត្ថកិច្ច​ចុះ​មក​សួរនាំ​ឡើយ ។

រហូត​មក​ដល់​ពេល​នេះ ជន​មិន​ស្គាល់​មុខ​បាន​លួច​ដក​យក​ទាំង​ទង់ជាតិ ទាំង​ទង់​គណបក្ស​នយោ​បាយ​ទៀត ដែល​បាន​បំពាក់​លើ​បង្គោល​ភ្លើង​ជាមួយ​គ្នា នៅ​តែ​គ្មាន​អ្នក​អើពើ​ដដែល ។ បើ​តាម​សា​ក្សី​​ដដែល​បាន​បញ្ជាក់​ថា ទង់ជាតិ​និង​ទង់​គណបក្ស​ប្រជាជន​ដែល​គេ​ទើបនឹង​បំពាក់​ជាមួយ​គ្នា នៅ​លើ​បង្គោល​ភ្លើង​សូ​ឡា​តាម​ដងផ្លូវ​នោះ ទើបបាន​ប្រហែល​០១​ថ្ងៃ​ប៉ុណ្ណោះ (​មុន​ហែ​បក្ស​) ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដក​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់ ។ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​០៣ កក្កដា នេះ ទៅ​ហើយ​នៅ​តែ​ពុំ​មាន​មន្ត្រី​ណា​ម្នាក់​អើពើ​ទៀត ។

អភិបាលស្រុក​បាណ​ន់ លោក ស្រេង សុខា បាន​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ០៣
កក្កដា យ៉ាង​ខ្លី​ដូច្នេះ​ថា «​ខ្ញុំ​មិន​បានដឹង​រឿង​នេះ​ទេ ព្រោះ​ពុំ​មាន​អ្នករាយការណ៍ តែ​ចាំ​មើល​ខ្ញុំ​សួរនាំ​សិន​» ។

កន្លង​មក អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​តែង​ចាត់​ទុក​បទល្មើស​បែប​នេះ​ថា «​ជា​រឿង​កំប៉ិកកំប៉ុក​» ទើប​គេ​មិនសូវ​ខ្វាយខ្វល់ មិន​យកចិត្តទុកដាក់ មិន​ចុះ​សួរនាំ​ទេ តែបើ​មាន​ថ្នាក់លើ​សួរ​ដេញដោល ទើប​ម្នាក់​ៗ​ធ្វើ​ភ្នែក​សក្បុះ​ចុះ​សួរនាំ​រំខាន​ដល់​ពលរដ្ឋ ។

សូ​ម្បី​តែ​ជន​អគតិ​លួច​ទង់ជាតិ​តាម​ដងផ្លូវ​ម្ដង​ហើយ ម្ដងទៀត ក៏​នៅ​តែ​ពុំ​មាន​មន្ត្រី​ម្នាក់​ណា​អើពើ​ដែរ ឥឡូវ​ជន​អគតិ​ថែម​ទាំង​លួច​ដក​យក​ទង់​គណបក្ស​អស់​ជា​ច្រើន​កន្លែង​ទៀត នៅ​សល់​តែ​បង្គោល​​ភ្លើង​ទៅ​ហើយ នៅ​តែ​មិន​ទាន់​រំខាន​ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ឡើយ ព្រោះ​គេ​គិត​ថា វា​ជា​«​បទល្មើស​កំប៉ិកកំប៉ុក​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ