ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ស៊ីសហ្ស៊កដានីប៉ាឡេស្ទីន
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ អ៊ីស្រាអែលប្រកាសនាយប់ថ្ងៃទី២មកទី៣ កក្កដា ពីការវា.យប្រហារសំដៅ
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ អ៊ីស្រាអែលប្រកាសនាយប់ថ្ងៃទី២មកទី៣ កក្កដា ពីការវា.យប្រហារសំដៅ
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ អ៊ីស្រាអែលប្រកាសនាយប់ថ្ងៃទី២មកទី៣ កក្កដា ពីការវា.យប្រហារសំដៅបណ្ដាគោលដៅក្នុងទីក្រុង និងតំបន់ហ្សេនីន នៃដែនដីស៊ីសហ្ស៊កដានីប៉ាឡេស្ទីរស្ថិតក្រោមការកាន់កាប់របស់ខ្លួន ក្នុងក្របខណ្ឌនៃប្រតិបត្តិការប្រឆាំងភេរវកម្មធំមួយ ដែលកំពុងប្រព្រឹត្តទៅនិងដែលសម្លា.ប់ជនប៉ាឡេស្ទីន៤នាក់ហើយ ។
តាមសេចក្ដីប្រកាសមួយចេញផ្សាយដោយកងទ័ពអ៊ីស្រាអែលថា កងទ័ពវា.យប្រហារសំដៅហេដ្ឋារចនាសម្ព័ន្ធភេរវកម្មមួយ និងមជ្ឈមណ្ឌលប្រតិបត្តិការរួមមួយក្នុងតំបន់ហ្សេនីនដែលប្រើជាមជ្ឈមណ្ឌលទីបញ្ជាការដ្ឋានរបស់កងពលតូចហ្សេនីន ជាក្រុមសកម្មប្រយុទ្ធមូលដ្ឋានមួយ ។ ចំណែកការប្រកាសមួយទៀតចេញផ្សាយនាព្រឹកថ្ងៃទី២ កក្កដា កងទ័ពអ៊ីស្រាអែលអះអាងថាប្រតិបត្តិការនៅបន្តក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនហ្សេនីន ភាគខាងជើងតំបន់ស៊ីសហ្ស៊កដានី ជាដែនដីដែលអ៊ីស្រាអែលកាន់កាប់ ចាប់តាំងពីឆ្នាំ១៩៦៧មក ។ កងទ័ពអ៊ីស្រាអែលបញ្ជាក់ថាក្រុងហ្សេនីននិងជំរំជនភៀសខ្លួនហ្សេនីន បច្ចុប្បន្នជាតំបន់ប្រយុទ្ធ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនក្នុងសេចក្ដីប្រកាសមួយនិយាយថា ជនប៉ាឡេស្ទីន៤នាក់បានត្រូវស្លា.ប់ និង២៧នាក់ទៀតរងរបួសក្នុងនោះ៧នាក់របួសធ្ងន់ ។ ក្រសួងនេះបន្តថាក្នុងឧប្បត្តិហេតុមួយទៀត បុរសម្នាក់បានត្រូវស្លា.ប់ដោយគ្រាប់កាំភ្លើងទាហានអ៊ីស្រាអែលនៅច្រកចូលខាងជើងក្រុងអាល់បារេហ៍ជិតក្រុងរ៉ាម៉ាល់ឡាហ៍ ៕
ចែករំលែកព័តមាននេះ