ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់​ជា​អ្នក​កាង​ទំនិញ ក្រោយ​ផ្ទុះ​អា​វុ​.​ធ​រារាំង​កម្លាំង​គយ​បង្ក្រាប​ទំនិញគេចពន្ធ

1 ឆ្នាំ មុន
  • តាកែវ

មន្ត្រី​នគរបាល​មួយ​រូប ដែល​ជា​អ្នក​កាង​ទំនិញ​ដ៏​សកម្ម​ចេញពី​ប្រទេស​វៀតណាម ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្មី​ៗ​នេះ ហើយ​កំពុង​បន្ត​នីតិវិធី​កសាង​សំណុំរឿង និង​គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​

ខេត្តតាកែវ ៖ មន្ត្រី​នគរបាល​មួយ​រូប ដែល​ជា​អ្នក​កាង​ទំនិញ​ដ៏​សកម្ម​ចេញពី​ប្រទេស​វៀតណាម ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្មី​ៗ​នេះ ហើយ​កំពុង​បន្ត​នីតិវិធី​កសាង​សំណុំរឿង និង​គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ​ហើយ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ស្អែក​នេះ​។ ហើយ​មន្ត្រី​នគរបាល​រូប​នេះ ក៏​ត្រូវ​គេ​និយាយ​ថា បាន​ផ្ទុះ​អា​វុ​.​ធ​ក្នុង​បុព្វហេតុ​កាង​ទំនិញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨​និង​៤០​នាទី នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​បន្ទាយ ឃុំ​ជី​ខ្មា​រ ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ករណី​រារាំង​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សាធារណៈ និង​ប្រើប្រាស់​អា​វុ​.​ធ​ខុសច្បាប់​បាន​កើតឡើង ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​មានឈ្មោះ ណុ​ប សំបូរ អាយុ​៣១​ឆ្នាំ ជា​នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មាន​ទីលំនៅ​នៅ​ភូមិ​កំពង់អំពិល ឃុំ​-​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ​។

ប្រភព​ដដែល​បន្ត​ថា មន្ត្រី​នគរបាល​រូប​នេះ បាន​ជិះ​រថយន្ត​០១​គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1BY-9899 ហើយ​ធ្វើ​សកម្មភាព​រារាំង (​បិទគូថ​) និង​ដក​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​ចំនួន​០៥​គ្រា​.​ប់ ដើម្បី​គំ​រា​.​ម​ដល់​កម្លាំង​គយ​ដែល​ចុះ​បង្ក្រាប​ទំនិញគេចពន្ធ​នាំ​ចូល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក យុង ញី​វ នាយការិយាល័យ ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ រហូត​រក​ឃើញ​សម្បក​គ្រា​.​ប់​កាំ​ភ្លើ​.​ង​ពណ៌​ទឹកប្រាក់ ចំនួន​០១​គ្រា​.​ប់​។

ហើយដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក​ព្រះរាជអាជ្ញា កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឃាត់ខ្លួន​ឈ្មោះ ណុ​ប សំបូរ រួម​ជាមួយនឹង​វត្ថុ​តាង​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក GLOCK លេខ​DZH980, គ្រា​.​ប់​កាំ​ភ្លើ​.​ង​ចំនួន​១៥​គ្រា​.​ប់ (​គ្រា​.​ប់​ពណ៌​ទឹកប្រាក់​ចំនួន​១០​គ្រា​.​ប់​), បង់​កាំ​ភ្លើ​.​ង​ចំនួន​០១ និង​រថយន្ត​០១​គ្រឿង​ម៉ាក FORD RANGER WILDTRAK ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1BY-9899 នាំ​យក​មក​សាកសួរ និង​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​។

ប្រភព​ដដែល​និយាយ​ទៀត​ថា លោក ណុ​ប សំបូរ ដែល​ជា​អ្នក​កាង​ទំនិញ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ គឺ​តែងតែ​បង្ក​ការ​អុកឡុក​គ្រប់​រូបភាព ជា​ពិសេស​នៅ​ពេល​ដែល​រថយន្ត​ដឹក​ទំនិញ​នានា​មិន​ទាន់​បាន​បង់ប្រាក់​ឲ្យ​ខ្លួន គឺ​តែងតែ​ឃាត់ រួច​បង្ខំ​អោយ​បង់ប្រាក់​ដាក់​ខែ ដោយ​មិន​ឲ្យ​រួចខ្លួន​មួយ​ណា​ឡើយ​។ ជន​នេះ បង្ក​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ទោះ​យប់ ទាំង​ថ្ងៃ មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​គេ​សង្ឃឹមថា បុគ្គល​ម្នាក់​នេះ នឹង​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ