ហ្វូងសត្វល្អិតវា.យប្រហារទីក្រុងមួយរបស់អាមេរិក
សហរដ្ឋអាមេរិក ៖ អាចជាប្រផ្នូលអាក្រក់ដែរទេ ? បន្ទាប់ពីរងការប៉ះពាល់ដោយផ្សែងភ្លើងឆេះព្រៃ
សហរដ្ឋអាមេរិក ៖ អាចជាប្រផ្នូលអាក្រក់ដែរទេ ? បន្ទាប់ពីរងការប៉ះពាល់ដោយផ្សែងភ្លើងឆេះព្រៃ
សហរដ្ឋអាមេរិក ៖ អាចជាប្រផ្នូលអាក្រក់ដែរទេ ? បន្ទាប់ពីរងការប៉ះពាល់ដោយផ្សែងភ្លើងឆេះព្រៃយ៉ាងខ្លាំងនៅប្រទេសកាណាដាជិតខាងពេលនេះប្រជាជនក្រុងញូវយ៉កកំពុងជួបប្រទះការលុកលុយពីសំណាក់ហ្វូងសត្វល្អិតម្ដង ។ នេះបើតាមសេចក្ដីរាយការណ៍របស់បណ្ដាសារព័ត៌មានអាមេរិក ។
ក្នុងសប្ដាហ៍កន្លងទៅពលរដ្ឋក្រុងញូវយ៉កមានការភ្ញាក់ផ្អើល ដោយនៅលើមេឃឃើញហ្វូងដ៏ធំនៃសត្វល្អិតខុសពីធម្មតា ។ តាមទូរទស្សន៍ABC ថា កាលពីថ្ងៃទី២៨ មិថុនា ប្រជាជនមួយចំនួនលើកឡើងតាមបណ្ដាញសង្គមពីហ្វូងសត្វល្អិតមានសណ្ឋានដូចជាមមង់ ។ តាម TWITTER ពលរដ្ឋក្រុងញូវយ៉កម្នាក់លើកឡើងថា ពពួកសត្វមមង់ពណ៌ខៀវកំពុងរាតត្បាតក្រុងញូវយ៉ក ។
ចំណែកវីដេអូមួយផ្សាយតាម INSTAGRAM បង្ហាញបុរសម្នាក់ដែលជិះកង់នាពេលយប់ក្នុងក្រុងញូវយ៉ក ឃើញមានសត្វល្អិតរោមជាច្រើនខ្លះទុំលើពុកចង្ការ និងខ្លះទុំលើអាវយឺតគេ ។
ភ្លាមៗប្រជាជនក្រុងញូវយ៉កមានការជ្រួលច្របល់ ដោយឃើញពពកហ្វូងសត្វល្អិតដែលគេមិនស្គាល់ហោះពេញផ្ទៃមេឃ ។ អ្នកជិះកង់ក្រុងញូវយ៉កម្នាក់ទៀតបង្ហោះតាមបណ្ដាញសង្គមថា តើមាននរណាម្នាក់អាចពន្យល់ប្រាប់ខ្ញុំបានទេ ចំពោះអ្វីដែលកើតមាននាពេលនេះនៅក្រុងញូវយ៉ក ជាមួយហ្វូងមមង់ និងមូសទាំងនេះ ?
តាមកាសែតញូវយ៉កថែមដែលសួរពីរឿងនេះចំពោះសាស្ត្រាចារ្យជីវវិទ្យាមួយរូបនៃសាកលវិទ្យាល័យ CORNELL ថា នោះជាសត្វល្អិតប្រហែលជាមមង់ពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ អ្នកជីវវិទ្យារូបនោះបន្តថា តែវាជារឿងខុសធម្មតាមួយ ដែលមានមមង់ហោះច្រើនជាហ្វូងធំក្នុងឆ្នាំនេះ ។
ចំណែកអ្នកលេងអ៊ីនធើណេតមួយចំនួនបានចោទជាសំនួរថា តើវត្តមានសត្វល្អិតដែលចេញ
ច្រើនបែបនេះ មានជាប់ទាក់ទិននឹងផ្សែងភ្លើងឆេះព្រៃមកពីកាណាដាដែរទេ ? អ្នកវិទ្យាសាស្ត្ររូបនោះឆ្លើយថា បាតុភូតបែបនេះអាចទាក់ទិននឹងរដូវរងាស្លូត ដែលក្រុងញូវយ៉កជួបប្រទះនាឆ្នាំ
នេះ ។ តាមពិតទៅមកពីសីតុណ្ហភាពឡើងខ្ពស់អស់ពេលច្រើនខែ និងនិទាឃេដូវមានភ្លៀងធ្លាក់ច្រើន ទើបបណ្ដារុក្ខជាតិដែលជាចំណីមមង់ លាស់ស្លឹកលឿនខុសពីទម្លាប់នាំឲ្យសត្វល្អិតនោះកកើតលឿនជាងពេលធម្មតា ។
ក្នុងសេចក្ដីប្រកាសមួយផ្នែកសុខាភិបាលក្រុងញូវយ៉កអះអាងថា ទោះបីជាបង្កការរំខានតែសត្វល្អិតទាំងនេះមិនបង្កការគំរា.មកំហែ.ងដល់សុខភាពសាធារណៈឡើយ ៕
ចែករំលែកព័តមាននេះ