ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយ​ប៉ុសិ៍្ត​​ឈ្នួរ​មានជ័យ​និងប្រពន្ធ​ត្រូវ​រថយន្ត​បុក​របួស​ធ្ងន់​ទាំង2នាក់

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​​​អតីត​នាយ​​ប៉ុស្តិ៍រដ្ឋ​បាល​ឃុំឈ្នួរ​មានជ័យ​​ និង​​​ប្រពន្ធ​បាន​រងរបួស​​ជា​​ទម្ងន់​​ដោយ​សារ​ត្រូវរថយន្ត​បុកពី​ក្រោយ​កាល​​ពីវេលាម៉ោង​៣ និង​៣០នាទី​រសៀល ថ្ងៃទី៦ ឧសភា ​ឆ្នាំ២០១១ ​នៅ​លើ​ផ្លូវ​​ជាតិលេខ​៦ ​ចន្លោះ​​បង្គោល​ភ្លើង​លេខ​ ០២០១-០២០២ ចំណុច​​មុខ​សាលា​ឃុំឈ្នួរ​មានជ័យ ​​ស្ថិត​ក្នុង​ភូមិ​ឈ្នួរមាន​ជ័យ ​ឃុំ​​ឈ្នួរ​មានជ័យ ស្រុកព្រះ​នេត្រ​ព្រះ ។

​លោកអនុសេនីយ៍​ឯក​កែវ ប៊ុនយឿន ​អធិ​ការ​នគរ​បាល​ស្រុកព្រះនេត្រព្រះ​​បាន​ឱ្យ​ដឹង​ថា អតីត​​នាយ​ប៉ុសិ៍្ត​ដែលរងគ្រោះ​នេះ​ឈ្មោះ​ខ្មៅ ​ខូយ ​អាយុ​៥៦ឆ្នាំ​ នៅ​ភូមិ​ភ្នំជញ្ជាំង ឃុំ​ជប់វ៉ារី ​ស្រុកព្រះនេត្រព្រះ បច្ចុប្បន្ន​​​ចូលនិវត្តន៍​ និង​ប្រពន្ធឈ្មោះ​​សាន ​ផល្លា ​អាយុ​៤៤ឆ្នាំ ​។​មូល​ហេតុ​ដែលបណ្តាលឱ្យ​មានគ្រោះថ្នាក់​នេះ​គឺ​មកពី​រថយន្ត​មួយគ្រឿងម៉ាក​ហ៊ីណូ ពណ៌ស ​ពាក់​ស្លាក​​លេខភ្នំពេញ 3A 7124 បើក​មកពី​ទិស​ខាង​កើត​​ក្នុងល្បឿនលឿន​មិនគោរព​ស្លាក​សញ្ញា ​ចរា​ចរណ៍​ឱ្យ​បន្ថយល្បឿន និងហាមវ៉ាជែង ហើយ​នៅ​ចំណុច​កើត​ហេតុ​ជាផ្លូវ​កោង​​ទើបបណ្តាល​ឱ្យ​ជ្រុល​​ចង្កូត​ទៅ​បុក​​ជន​រងគ្រោះ​ពីក្រោយ​ដែល​​​ជិះ​ម៉ូតូ​ស្របទិស​គ្នា បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​ទាំង២​នាក់​ប្តីប្រពន្ធ ត្រូវ​បានបញ្ជូន​មក​កាន់​​គ្លី​និក​ឯកជន​នៅក្នុង​ទីរួម​ខេត្ត​​ ឯ​ម៉ូតូ​ខូចខាត​ទាំង​ស្រុង ។​

អ្នក​បើក​បររថ​យន្ត​ក្រោយពី​ជួបគ្រោះថ្នាក់​នេះ​បាន​រត់គេចខ្លួន​បាត់​ដោយទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ ។ បច្ចុប្បន្ន​​ទាំងម៉ូតូ​និង​រថ​យន្ត​ត្រូវ​បានកម្លាំងជំនាញ​យកមករក្សាទុក​នៅអធិការ​ដ្ឋាននគរបាល​ស្រុក​រង់​ចាំម្ចាស់ចូល​មក​ធ្វើការដោះ​ស្រាយ  ៕