ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ថ្ងៃ​ទី​៥​នៃ​ការ​បះបោរ​នៅ​បារាំង​ ចាប់ខ្លួន​មនុស្ស​៧១៩​នាក់

10 ខែ មុន

ប្រទេស​បារាំង ៖ នា​ថ្ងៃ​ទី​២​ កក្កដា​ វេលា​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក​ហ្សេ​រ៉ា​ល់​ដា​

ប្រទេស​បារាំង ៖ នា​ថ្ងៃ​ទី​២​ កក្កដា​ វេលា​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក​ហ្សេ​រ៉ា​ល់​ដា​ម៉ា​នី​ន​អះអាង​តាម​TWITTER​ថា ដោយសារ​សកម្មភាព​ម៉ឺង​ម៉ាត់​របស់​កងកម្លាំង​សន្តិសុខ យប់​ថ្ងៃ​នោះ​ហាក់ដូចជា​យប់​ស្ងប់ស្ងាត់​ជាង​យប់​មុន​ៗ​។

តាម​តុល្យការ​បណ្ដោះអាសន្ន​នៅឡើយ​ចេញផ្សាយ​នា​ពេល​ព្រឹក​ថា មនុស្ស​ដល់​ទៅ​៧១៩​នាក់ ត្រូវ​ចាប់ខ្លួន​ក្នុង​យប់​ថ្មី​នេះ​នៃ​ការ​បះបោរ ដែល​ផ្ទុះ​ឡើង​តាម​រយៈ​កំហឹង​ក្រោយ​ការ​ស្លាប់​របស់​យុវជន​ឈ្មោះ​ណា​ហែល​វ័យ​១៧​ឆ្នាំ ត្រូវ​ប៉ូលិស​ម្នាក់​បាញ់​កាលពី​ថ្ងៃ​ទី​២៧​ មិថុនា ក្នុង​ពេល​នៃ​ការ​ត្រួតពិនិត្យ​ចរាចរណ៍​មួយ​មក​។ អំពើ​ហិ.ង្សា​ហាក់ដូចជា​ចុះ​ថយ​បន្តិច​បើ​ប្រៀបធៀប​ទៅ​នឹង​យប់​មុន​ៗ ខណៈ​ស.ព​យុវជន​ណា​ហែល​ត្រូវ​បញ្ចុះ​នា​ថ្ងៃ​ទី​១ ​កក្កដា​។

ក្រសួងមហាផ្ទៃ​បារាំង​និយាយ​ថា មក​ដល់​ដំណាក់កាល​នេះ​ប៉ូលិស​និង​តម្រួត​៤៥​នាក់​រង​របួស រថយន្ត​៥៧៧​គ្រឿង​និង​អគារ​៧៤​រង​ការ​ដុត​បំផ្លាញ ចំណែក​អគ្គិភ័យ​តាម​ផ្លូវ​សាធារណៈ​មាន​ដល់​៨៧១​កន្លែង​។

ដោយសារ​សភាពការណ៍​ធ្ងន់ធ្ងរ​នៃ​ការ​បះបោរ​ក្នុង​ប្រទេស ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង នា​ថ្ងៃ​ទី​១​កក្កដា​បាន​បង្ខំចិត្ត ពន្យារពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។ ចំណែក​សហរដ្ឋអាមេរិក​និង​អង់គ្លេស បាន​ស្នើ​ដល់​ពលរដ្ឋ​ពួក​គេ​រស់នៅ​ប្រទេស​បារាំង ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​និង​តាមដាន​បណ្ដា​សារព័ត៌មាន​ហើយ​ចៀសវាង​កុំទៅ​កាន់​តំបន់​ដែល​មានការ​បះបោរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ