អាមេរិកវិលចូលយូណេស្កូវិញ ទោះចិននិងរុស្ស៊ីជំទាស់
សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣០ មិថុនា បានវិលជាផ្លូវការ ក៏ទោះបីមានការ
សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣០ មិថុនា បានវិលជាផ្លូវការ ក៏ទោះបីមានការ
សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣០ មិថុនា បានវិលជាផ្លូវការ ក៏ទោះបីមានការជំទាស់របស់ចិននិងរុស្ស៊ី ចូលក្នុងអង្គការយូណេស្កូវិញ ហើយ ក្រោយការដកខ្លួនចេញពេលលោកដូ ណាល់ត្រាំជាប្រធានាធិបតី។
ប្រទេសចំនួន១៣២បានបោះឆ្នោតគាំទ្រការវិលត្រឡប់នេះរបស់អាមេរិក ១៥ប្រទេសអនុប្បវាទនិង១០ប្រទេសប្រឆាំង។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបារាំង លោកស្រីDENICE BAUER ថ្លែងប្រាប់AFPថា យើងពិតជារីករាយចំពោះការគាំទ្រនេះ។ វាសំខាន់ណាស់សម្រាប់យើង ស្ថិតក្នុងអង្គការពហុនិយមនេះ ដែលយើងបានវិលចូលជាសមាជិកវិញ។
ចំណែកអគ្គនាយិការបស់យូណេស្កូលោកស្រីAUDRAY AZOULAY ថ្លែងទៅកាន់សារព័ត៌មានថា នេះជាទិវាធំមួយនិងជាថ្ងៃប្រវត្តិសាស្ត្រមួយ ដោយមានការគាំទ្រយ៉ាងច្បាស់ដល់ជាង៩០% ពី់បណ្ដារដ្ឋជាសមាជិកដែលមានវត្តមានក្នុងការបោះឆ្នោត ឲ្យអាមេរិកវិលចូលយូណេស្កូវិញ។ ប្រទេសជាច្រើនដូចជាអ៊ីរ៉ង់ ស៊ីរី ចិន កូរ៉េខាងជើងពិសេសរុស្ស៊ីបានបោះឆ្នោតប្រឆាំង ការវិលត្រឡប់វិញនោះ។ ក្នុងកិច្ចប្រជុំវិសាមញ្ញមួយរបស់យូណេស្កូដែលមានរយៈ២ថ្ងៃ មានទំនោរមួយគាំទ្រការវិលត្រឡប់របស់អាមេរិកចូលក្នុងយូណេស្កូវិញ៕
ចែករំលែកព័តមាននេះ