ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​… ខឹង​គោ​វា​.​យ​រទេះ​! វា​.​យ​កម្ទេច​ខ្ទេច ក​ម្ចេ​ច​ខ្ទី ក្នុងផ្ទះ​ប្អូនស្រី​ខ្លួនឯង

2 ឆ្នាំ មុន
  • តាកែវ

មិន​គួរ​ឱ្យ​ឡើយ ហេតុ​អ្វី​ក៏​ចិត្តដាច់​អី​យ៉ាងនេះ?ត្រកូល​តែ​មួយ មានរឿង​អ្វី​ត្រូវ​ចេះ​និយាយ​គ្នា មិន​គួរ​ណា​ខឹង​គោ​វា​.​យ​រទេះ ហើយ​វា​.​យ​កម្ទេច

ខេត្តតាកែវ ៖ មិន​គួរ​ឱ្យ​ឡើយ ហេតុ​អ្វី​ក៏​ចិត្តដាច់​ធ្វើ​បេប​នេះ? ត្រកូល​តែ​មួយ មានរឿង​អ្វី​ត្រូវ​ចេះ​និយាយ​គ្នា មិន​គួរ​ណា​ខឹង​គោ​វា​.​យ​រទេះ ហើយ​វា​.​យ​កម្ទេច​ពាង​ដាក់​ទឹក ទូរទស្សន៍ និង​សម្ភារៈ​ប្រើប្រាស់​របស់​ប្អូនស្រី​យ៉ាង​ដូច្នេះ​ឡើយ សរុប​មក​វិញ​គឺជា​ជន​ដែល​ប្រើប្រាស់​សារធាតុ​ញៀ​.​ន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​មាន​ជ័យ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។

ជន​បង្ក​ខាងលើ​នេះ មានឈ្មោះ ង៉ែត ពិសី ហៅ ថៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ក្រាំង លាវ ស្រុក​បាទី ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ ហើយ​គឺជា​ជន​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃខែ​ខាងលើ​នេះ ជនសង្ស័យ​បាន​ចេញពីផ្ទះ​ទៅ​ធ្វើ​សកម្មភាព ដោយ​យក​ដំបង​ឈើមូល​ប្រវែង​ជិត​កន្លះ​ម៉ែត្រ​ទៅ​វា​.​យ​កម្ទេច​សម្ភារៈ​នៅ​ក្នុងផ្ទះ​របស់​ប្អូនស្រី​ឈ្មោះ ង៉ែត មិ​នា អាយុ​២៥​ឆ្នាំ បណ្ដាល​ឱ្យ​ខូចខាត​ដូច​ជា ៖ បែក​ពាង​ដាក់​ទឹក​អស់​៤​ពាង​, កញ្ចក់​បង្អួច​ផ្ទះ​១​ផ្ទាំង​, កញ្ចក់​ទូរ​៣​ផ្ទាំង​, កម្ទេច​ទូរទស្សន៍​១​គ្រឿង​, ដោះ​អំ​ពូ​ល​ភ្លើង​ចំនួន​៥​អំ​ពូ​ល​, ទាញ​ផ្តាច់​ខ្សែភ្លើង​ក្នុងផ្ទះ​ប្រវែង​ជាង​៣០​ម៉េ​ត្រ និង​រើ​យក​ចានឆ្នាំង​មួយ​ចំនួន​ទៅ​ដុត​កម្ទេច​ចោល​ទៀត​ផង (​ដូច​កំរោលចូល​) ។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​មូលហេតុ គឺ​ដោយសារ​ជនសង្ស័យ​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ​ផង និង​ជន​ជា​មនុស្ស​ប្រើប្រាស់​នូវ​សារធាតុ​ញៀ​.​ន​ផង ទើប​ធ្វើ​ឲ្យ​មានការ​បាត់បង់​សតិ​ស្មារតី​លែង​ដឹង​ខុស​ត្រូវ​ម្តង​ៗ សូ​ម្បី​ត្រកូល​តែ​មួយ​ក៏​ហ៊ាន​លើកដៃ​ប្រព្រឹត្ត​ដែរ​។ ហើយ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តែ​ទោះជា​យ៉ាងណា​ក្តី ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ និង​តាម​ប្រមាញ់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​តាម​បទល្មើស​ជាក់ស្តែង​ដែល​គេ​បាន​ធ្វើ​សកម្មភាព និង​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ