ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យលេបត្របាក់អគាររោងចក្រផលិតសំលៀកបំពាក់ និងតុក្កតានៅហាយផាកលែន ក្រុងបាវិត

9 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាលខេត្ត​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ចុះ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​សំលៀក​បំពាក់​ហែល​ទឹក និង​តុក្កតា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហា​យ​ផាក​លែ​ន ។ សូម​រំលឹក​ថា មាន​ភ្លើង​អគ្គិភ័យ​បាន​លេប​ត្របាក់​អគារ​រោងចក្រ​អំ​ពូ​ល​ភ្លើង និង​តុក្កតា​យ៉ាង​សន្ធោសន្ធៅ…

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាលខេត្ត​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ចុះ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​សំលៀក​បំពាក់​ហែល​ទឹក និង​តុក្កតា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហា​យ​ផាក​លែ​ន ។

សូម​រំលឹក​ថា មាន​ភ្លើង​អគ្គិភ័យ​បាន​លេប​ត្របាក់​អគារ​រោងចក្រ​អំ​ពូ​ល​ភ្លើង និង​តុក្កតា​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ មិថុនា ២០២៣ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហា​យ​ផាក​លែ​ន ស្ថិត​នៅ​ភូមិ​ថ្នល់ជាតិ សង្កាត់​ច្រក ម្ទេស​ក្រុង​បា​វិត (​ខាងលិច​ផ្សារ​ជី​ភូ​ប្រមាណ​១​គីឡូម៉ែត្រ​) រហូត​មក​ដល់​ម៉ោង​៧​និង​០០​នាទី​នេះ ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​មិន​ទាន់​គ្រប់គ្រង​បាន​នៅឡើយ​ទេ ខណៈ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ អធិការ​ក្រុង និង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត រថយន្ត​កងរាជអាវុធហត្ថ​ក្រុង ខេត្ត​ប្រមាណ​ជា​៧​គ្រឿង ពុំ​ទាន់​សង្គ្រោះ​បាន​ទេ ដោយ​ភ្លើង​ឆេះ​ពេញ​ទើប​បុគ្គលិក​បានដឹង ហើយ​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថា ទំនង​ឆេះ​តាំងពី​ម៉ោង​៤​និង​៥០​នាទី​រសៀល ខណៈ​កម្មករ​កម្ម​ការ​នី​កំពុង​ចាក​ចេញពី​រោងចក្រ​ម្លេះ​ទើប​គ្មាន​អ្នក​បានឃើញ​រហូត​អណ្តាតភ្លើង​ឆេះ​ខ្លាំង ទើប​ឃើញ​សមត្ថកិច្ច​កំពុង​ពន្លត់​យ៉ាង​សស្រាក់សស្រាំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មានការ​ឆាបឆេះ​អគារ​រោងចក្រ​ហា​យ​ផាក​លែ​ន មា​នទី​តាំងនៅ​ខាងលិច​ផ្សារ​ជី​ភូ​ក្រុង​បា​វិត នៅ​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ នេះ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ផ្ទាល់​នៅ​កន្លែង​កើតហេតុ ដើម្បី​ដឹកនាំ​បញ្ជា​ក្នុង​ការ​បា​.​ញ់​ពន្លត់​អគ្គិភ័យ​ករណី​ដែល​កំពុង​ឆាបឆេះ​ចំពោះ​ករណី​នេះ មិន​បណ្តាល​អោយ​មាន​មនុស្ស​រង​គ្រោះ​នោះ​ទេ ហើយ​គិត​មក​ដល់​ម៉ោង​៨​និង​២០​នាទី​យប់​នេះ កិច្ច​អន្តរាគមន៍​បា​.​ញ់​ពន្លត់​កំពុង​បា​.​ញ់​ពន្លត់​គ្រោះ​អគ្គិភ័យ​ខាង​ល​;​កំពុង​បាញ់​ពន្លត់​អណ្តាតភ្លើង​ដែល​នៅ​សេសសល់ និង​បន្ត​អោយរ​លត់​ទាំងស្រុង​នៅ​ម៉ោង​១០​យប់​នេះ ។

សូម​ជម្រាប​ជូន​ថា ប្រតិបត្តិការ​នៃ​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​ខាងលើ គឺ​កិច្ចសហការ​ល្អ​ពី​កងកម្លាំង​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​របស់​មន្ទីរ​នគរបាល​ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​ផង​ដែរ ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​មូលហេតុ​ទុ​ហ្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ