ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ទី​៣​នៃ​បាតុកម្មហិ.ង្សា​នៅ​បារាំង ​ចាប់ខ្លួន​៦៦៧​នាក់

10 ខែ មុន

ប្រទេស​បារាំង ៖ ក៏​ទោះបី​មានការ​ដាក់ពង្រាយ​កងកម្លាំង​ប៉ូលិស​ដ៏​ច្រើន​ក៏​ដោយ តែ​អំពើហិ.ង្សា​តាម​

ប្រទេស​បារាំង ៖ ក៏​ទោះបី​មានការ​ដាក់ពង្រាយ​កងកម្លាំង​ប៉ូលិស​ដ៏​ច្រើន​ក៏​ដោយ តែ​អំពើហិ.ង្សា​តាម​ទីក្រុង​បាន​កើន​ឡើងជា​ថ្មី​ទៀត​ក្នុងទីក្រុង​បារាំង​ជា​ច្រើន​នា​ពេល​យប់ ជាមួយ​ការ​ដុ.តបំផ្លាញ​ការ​ប្រមូល​យក​របស់របរ និង​ការ​វា.យបំផ្លាញ​នា​យប់​ថ្ងៃ​ទី​២៩ មិថុនា ។

ភាព​តានតឹង​មិន​ធូរស្បើយ​ឡើយ​ផ្ទុយ​ទៅ​វិញមានការ​កើនឡើង​បន្ទាប់​ពី​ការ​សម្លា.ប់​យុវជន
ម្នាក់​កាលពី​ថ្ងៃ​ទី​២៧ មិថុនា នៅ​ទីក្រុង​ណា​ន​ទែ​រតំបន់​អូ​ដឺ​សែន ដោយសារ​ការ​បាញ់​របស់​ប៉ូលិស​ម្នាក់ ។ អំពើ​ហិ.ង្សា​ថ្មី​ៗ​បាន​ផ្ទុះ​ក្នុង​ទីក្រុង​ច្រើន​សិបរបស់​បារាំង នា​វេលា​យប់​ថ្ងៃ​ទី​២៩ មិថុនា និង​នា​យប់​ថ្ងៃ​ទី​២៩​មក​៣០ មិថុនា ។ មនុស្ស​យ៉ាងតិច​៦៦៧​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង​ទូ​ទាំង​ប្រទេសខណៈ​អគារ​រដ្ឋ​ជា​ច្រើន​ក៏​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដែរ ។

ប៉ូលិស​និង​តម្រួត​រហូត​ដល់​៤០.០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នា​យប់​ថ្ងៃ​ទី​២៩មិថុនា​នៅ​បារាំង ។ ទីក្រុង​មួយ​ចំនួន​រហូត​ដល់​ចាត់វិធានការ​បង្ការ ដើម្បី​ចៀសវាង​ឧប្បត្តិហេតុ​ថ្មី​ៗ ។បម្រាម​គោ​ចរណ៍​ត្រូវ​បាន​ដាក់​នៅ​តាម​ទីក្រុង​មួយ​ចំនួន ។ ក៏​ទោះបី​មានការ​ពង្រាយ​កងកម្លាំង​ប៉ូលិស​ដ៏ច្រើន​ក៏​មិន​អាច​រារាំង​បាតុកម្មហិង្សា​បាន​ដែរ ។

បាតុកម្ម​ចាប់ផ្ដើម​នៅ​ក្រុង NANTERRE ដែលនៅ​ទីនោះ មនុស្ស​ជាង​៦០០០​នាក់​បាន​ស្លៀកពាក់
ស ដើរ​ហែ​ក្បួន​ជា​ការ​គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ធក្មេង​ប្រុស​ជំទង់​អាយុ​១៧​ឆ្នាំ​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ មក​ពី​គេ​មិន​ព្រម​ស្ដាប់បង្គាប់​ក្នុង​ពេល​ត្រួតពិនិត្យ​ចរាចរណ៍​តាម​ផ្លូវថ្នល់​មួយ ។ ក្បួន​ហែ​ចាប់
ផ្ដើម​នា​វេលា​រសៀល ហើយ​ប្រែក្លាយ​យ៉ាង​ឆាប់រហ័ស​ទៅ​ជា​ភាព​តានតឹង និង​កើត​មាន​ឧប្បត្តិ
ហេតុ​នានា ។

ពួក​បាតុករ​បាន​គប់​កាំជ្រួច​ភ្លើង​ជាច្រើន​ដាក់​កងកម្លាំង​សន្តិសុខ ។ សភាពការណ៍​ក៏តានតឹង​​ដែរ​ខាងក្រៅ​ការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​ក្រុង​ម៉ា​សី ។ នា​វេលា​ម៉ោង​២០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ចលនា​របស់​បាតុករ​កើត​មាន​បន្ទាប់​ពីប៉ូលិស​លើក​មក​បំបែកពួក​គេ​ចេញពី VIEUX-PORT ។

ពេល​នោះ​ប៉ូលិស​រង​ការ​គប់​កាំជ្រួច​ភ្លើងនិង​របស់របរ​នានា ។ ពួក​បាតុករ​ក៏​វាយ និង​គប់​បំបែក​កញ្ចក់​ហាង​ទំនិញ​នានា​និង​ប្រមូល​យកឥ​វ៉ា​ន់ ។ នៅ​ក្រុង​លី​យ៉ុ​ង​និង​ក្រុង​ប័​រ​ដូ​បាតុករ​បានដុត​រថយន្ត​នានា​និង​ធុងសម្រាម ។ នៅ​ក្រុង​ហ្គ្រឺ​ណូ​បមានការ​គប់​កាំជ្រួច​ភ្លើង​លើ​បណ្ដា​រថយន្ត​បឺស​និង​មានការ​ដុ.ត​ធុងសម្រាម ។

ពេញ​មួយ​យប់​ថ្ងៃ​ទី​២៩ មិថុនា នៅ​ក្រុងប៉ារីសនិង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​របស់​ប្រទេស កើត​មាន
ការ​លើកគ្នា​អុកឡុក​ប្រមូល​យក​ឥ​វ៉ា​ន់​ពី​ហាង​នានា ទន្ទឹម​នឹង​ការ​វាយ​បំបែក​កញ្ចក់​ហាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ