ក្មេ.ងប្រុសម្នាក់ ឃើញសត្វកូនសារិកាកែវទុំលើចុងបង្គោលភ្លើង ក៏ឡើងទៅបម្រុងចាប់ ជួបគ្រោះអកុសល
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មាន
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មាន
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មានក្មេងប្រុសជនជាតិព្នងម្នាក់ រស់នៅភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានខ្សែភ្លើងឆ.ក់ស្លា.ប់ ខណៈជនរងគ្រោះបានឡើងលើបង្គោលភ្លើង បម្រុងចាប់យកកូនសត្វសារិកាកែវដែលទុំនៅលើបង្គោលភ្លើងនោះ ។
ក្មេងរងគ្រោះឈ្មោះ វិត ភានិច ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិព្នង ជាសិស្ស មានទីលំនៅភូមិស្រែអ៊ីសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ទាក់ទិនករណីខាងលើនេះ បើតាមការបំភ្លឺយ៉ាងក្តុកក្តួលពីក្រុមគ្រួសារសាច់ញាតិ និងឪពុកបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កូនប្រុសរបស់គាត់បានឃើញកូនសត្វសារិ កាកែវមួយ មិនដឹងហើរពីណាមកទុំលើចុងបង្គោលភ្លើង ។ ឃើញដូច្នោះកូនរបស់គាត់ក៏បានឡើងទៅលើបង្គោលភ្លើងនោះ ក្នុងគោលបំណងចាប់យកកូនសត្វសារិកាកែវ ដែលស្រស់ស្អាតកំពុងយំរកមេរបស់វា ទុំនៅលើចុងបង្គោលភ្លើង បណ្តាលឲ្យឆ.ក់ធ្លា.ក់មកលើដីស្លា.ប់បាត់បង់ជីវិតភ្លាមៗតែម្តងទៅ ។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចបង្កើតគណៈកម្មការចុះពិនិត្យ និងធ្វើកោសលវិច្ច័យ រួចប្រគល់ឲ្យក្រុមគ្រួសារ រួមទាំងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ