ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោ-រប្រើ​ល្បិ-ច​-ចូល​ប្ល-ន់​លុយ​កន្លែង​«ទ្រូ​ម៉ា​នី​»ទាំង​ព្រឹក​​​នៅក្រុងបាត់ដំបង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ហា​រយ​ដែល​គេ​ប៉ាន់ស្មាន​​ជាបឋម​ថា មាន​គ្នា​ច្រើន​នាក់ មាន​ប្រុស មាន​ស្រី ជិះ​ម៉ូតូ​ប្រមាណ​ពី​០៣ ​ទៅ​០៤​គ្រឿង​បាន​ប្រើ​ល្បិច​ចូល​ទៅ «​ប្លន់​» នៅ​កន្លែង​វេរ​​លុយ​«​ទ្រូ​ម៉ា​នី​»…

ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ហា​រយ​ដែល​គេ​ប៉ាន់ស្មាន​​ជាបឋម​ថា មាន​គ្នា​ច្រើន​នាក់ មាន​ប្រុស មាន​ស្រី ជិះ​ម៉ូតូ​ប្រមាណ​ពី​០៣ ​ទៅ​០៤​គ្រឿង​បាន​ប្រើ​ល្បិច​ចូល​ទៅ «​ប្លន់​» នៅ​កន្លែង​វេរ​​លុយ​«​ទ្រូ​ម៉ា​នី​» យក​លុយ​អស់​ប្រហែល​៣,០០០​ដុល្លារ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ៣០ មិថុនា ដែល​មា​នទី​តាំងនៅ​ក្បែរ​ស្ដុ​ប​បាណ​ន់ ស្ថិត​ក្នុងភូមិ​វត្ត​គរ សង្កាត់​​​​វត្ត​គរ ក្រុង​បាត់ដំបង​ ។

​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​វេរ​លុយ «​ទ្រូ​ម៉ា​នី​» និង​ជា​ជន​រង​គ្រោះ​ផង ឈ្មោះ ផុ​ន ម៉ា​លី​ណែ​ត ភេទស្រី ​អាយុ​៣០​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ ។ ព័​ត៌មាន​បឋម​ដែល​គេ​ទ​ទួល​បាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​នៅ​ក្នុង​ហេតុ​ការ​ណ៍ក្រុម​ចោរ​អាច​មាន​គ្នា​ច្រើន​នាក់ មាន​ស្រី មាន​ប្រុស ហើយ​ជិះ​ម៉ូតូ​ពី​០៣ ​ទៅ​០៤​គ្រឿង ដែល​មួយ​ចំនួន​បាន​ចូល​ធ្វើ​សកម្មភាព ខណៈ​មួយ​ចំនួន​ទៀត​រង់ចាំ​នៅ​ខាងក្រៅ​ ។

ប្រភព​បាន​ស្រង់​សំដី​ជន​រង​គ្រោះ​ទៀត​ថា ដំបូង​មាន​ស្ត្រី​ម្នាក់​ចូល​ទៅ​សួរ​រក​ទិញ​ផលិតផល ហើយ​ពេល​នោះ​ ក៏​មាន​មនុស្ស​ម្នាក់​ចូល​សុំ​ដូរ​លុយ​ដែរ​ ។ ស្ត្រី​ម្នាក់​នោះ​ឲ្យ​គាត់​យក​ផលិតផល​ចេញ​មក​ក្រៅ ស្រប​ពេល​នោះ​ស្រាប់តែ​មាន​គ្នា​វា​បន្លំ​ខ្លួន​ចូល​ទៅ​ខាងក្នុង​បន្ទប់ ​«​ទ្រូ​ម៉ា​នី​» រើ​កកាយ​ប្លន់​យក​កាបូប​លុយ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​យ៉ាង​ប្រ​សេក​ប្រសាច​គេចខ្លួន​បាត់​អស់​ ។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ដែរ​ថា ពេល​ក្រុម​ចោរប្លន់​យក​បាន​កាបូប​លុយ គាត់​បាន​ដេញ​តាម​ប្រទាញប្រទង់​ដណ្ដើម​យក​កាបូប​មក​វិញ​ដែរ តែ​ដណ្ដើម​មិន​បាន​ ។

គាត់​បាន​បន្ថែម​ថា ពេល​នោះ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជន​ម្នាក់​ដែល​កាន់​កាបូប បាន​ឡើង​ជិះ​ម៉ូតូ​ដែល​បក្សពួក​រង់ចាំ​ក្បែរ​នោះ ហើយ​បាន​ដក​លុយ​ខ្មែរ​មួយ​ដុំ​ពី​ក្នុង​កាបូប​បាច​ចោល​ពេញ​ថ្នល់ តែ​នៅ​មាន​ប្រាក់​ដុល្លារ​មួយ​បាច់​ទៀត ​នៅ​ក្នុង​កាបូប​ប្រហែល​ជិត​៣,០០០​ដុល្លា​រ ។ ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​ដង្ហែរ​គ្នា​ ឆ្ពោះទៅ​ទិស​ខាងត្បូង (​ផ្លូវ​ទៅ​ស្រុក​បាណ​ន់​) តែ​បាន​បន្សល់​ទុក​សកម្មភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ ។

សាក្សី​ម្នាក់​បាន​និយាយ​ថា មុន​ពេល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​នៅ​កន្លែង​ទ្រូ​ម៉ា​នី គេ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​បាន​កាន់​លុយ​បាត ទៅ​ដូរ​នៅផ្ទះ​លក់​ចាប់​ហួយ​ក្បែរ​នោះ តែ​គេ​មិន​បាន​ដូរ​ឲ្យ​ទេ​។ លុះ​ក្រោយមក ​ទើប​ជន​ម្នាក់​នោះ​ទៅ​ដូរ​នៅផ្ទះ ទ្រូ​ម៉ា​នី ក៏​ស្រាប់តែ​មាន​អំពើ​«​ប្លន់​» កើតឡើង​តែ​ម្ដង​។ បើ​តាម​ពិនិត្យ​លើ​ភិនភាគ​ជនសង្ស័យ​នោះ គឺ​ធ្លាប់​ទៅ​ដូរ​លុយ​នៅ​ទីនោះ​ច្រើន​លើក​ហើយ តែ​គេ​មិនដឹង​ពី​សមាសភាព​ ។

សាក្សី​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍​នេះ​ដែរ បាន​និយាយ​ថា ដំបូង​គេ​ឃើញ​មាន​មនុស្ស​ប៉ុន្មាន​​នាក់ បាន​ចូល​ទៅ​កន្លែង​ទ្រូ​ម៉ា​នី តែ​គេ​ពុំ​ចាប់​អារ​ម្ម​ណ៍​ថា ជា​នរណា​ទេ​។ ប៉ុន្តែ​ពេល​នោះ​គេ
​ក៏​ឃើញ​ជន​ចម្លែក​ឈប់​ម៉ូតូ​នៅ​ម្ខាង​ថ្នល់ ដែល​ខ្លះ​ឈប់​នៅ​ក្បែរ​កន្លែង​ទ្រូ​ម៉ា​នី​ ។ លុះ​បន្តិច​ក្រោយ​មក ស្រាប់តែ​គេ​ឃើញ​ម្ចាស់ផ្ទះ​ស្រែក​រត់​តាម​ប្រទាញប្រទង់​ជាមួយ​ជន​ម្នាក់​រត់ឡើង​ម៉ូតូ​ជិះ​ចេញ​ទៅ​ ។ ពេល​នោះ គេ​ឃើញ​មាន​អ្នក​បើករថយន្ត​រក​ដេញ​បុក​ជនសង្ស័យ​ដែរ តែ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ផ្សេង​ទៀត​ដែល​គេ​សង្ស័យ​ជា​បក្សពួក​ចោរ បាន​ជិះ​រារាំង​រថយន្ត​នោះ ហើយ​ពួក​គេ​ជិះ​ដង្ហែរ​គ្នា គេច​ទៅ​ទិស​ខាងត្បូង យ៉ាង​ប្រ​សេក​ប្រសាច​ពេញ​ថ្នល់​ ។

នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជាក់ស្ដែង​ គេ​ឃើញ​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ អង្គុយ​រង់ចាំ​លើ​ម៉ូតូ​ខាង​មុខ​ផ្ទះ ដែល​គេ​សង្ស័យ​ជា​បក្សពួក​ចោរ​ ។ ពេល​នោះ ​គេ​ឃើញ​បុរស​ម្នាក់​ពាក់​ក្រហម ពាក់មួក​សុវត្ថិ​ភាព​ដើរ​យ៉ាង​លឿន​ហួ​ស​ទៅ ទើប​អ្នក​ជិះ​ម៉ូតូ​ជិះ​ចេញ​តាម​ក្រោយ​ ។ សាក្សី​និយាយ​ទៀត​ថា អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​ប្រុស ស្រី និងមនុស្ស​ប្រុស​ម្នាក់​ពាក់អាវ​ក្រហម​ដើរ​នោះ ​គឺជា​ប​ក្យ​ពួក​តែ​មួយ ហើយ​នៅ​មាន​បក្សពួក​មួយ​ចំនួន​ទៀត ដែល​ឈប់​ម៉ូតូ​នៅ​ក្បែរ​នោះ​រង់ចាំ​គ្នា ​។ នេះ​បើ​តាម​គេ​សង្កេត​ឃើញ​នៅ​ក្នុង​ពេល​កើតហេតុ​។

ដោយឡែក បើ​និយាយ​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ក្រុម​ចោរ​ហា​​រយ​វិញ យោង​តាម​ការ​បំភ្លឺ​បឋម​ពី​ជន​រង​គ្រោះ និង​សាក្សី​នានា ជុំវិញ​កន្លែង​កើតហេតុ គេ​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហាន​ដំបូង​ថា វា​ជា​អំពើ​ «​ប្លន់​» ដែល​ក្រុម​ជនសង្ស័យ​មាន​គ្នា​ច្រើន និង​ចូល​ទៅ​អុកឡុក​ជន​រង​គ្រោះ តាម​រយៈ​ការ​ដូរ​លុយ និង​រក​ទិញ​ផលិតផល នៅ​ពេល​ម្ចាស់​ធ្វេស​ប្រហែល ក៏​បន្លំ​ខ្លួន​ចូល​ទៅ​ប្លន់​យក​កាបូប​លុយ​តែ​ម្ដង​។

យ៉ាងណា​ក្ដី បើ​តាម​សម​ត្ថិ​កិច្ច​បាន​ប្រាប់​ថា ពេល​នេះ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​បណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​ហើយ​។ ប៉ុន្តែ​ការ​ស៊ើបអង្កេត​រកមុខ​សញ្ញា​ក្រុម​ជនសង្ស័យ ហាក់​ពុំ​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ