ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា​ បាល់​ឡុ​ង​ចិន​មិន​ប្រមូល​ព័ត៌មានស៊ើបការណ៍​​ឡើយ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​មិថុនា​ថា បាល់​ឡុ​ង​ចិន​ដែល​អា​មេ​រិ​ក​

សហរដ្ឋអាមេរិក​-​ចិន ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​មិថុនា​ថា បាល់​ឡុ​ង​ចិន​ដែល​អា​មេ​រិ​ក​បាញ់​ទម្លាក់​កាលពី​ខែកុម្ភៈ ពីលើ​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក ពុំ​បាន​ប្រមូល​ព័ត៌មាន​ស៊ើប​ការណ៍​ឡើយ​ពេល​ហោះ​ពីលើ​ដែនដី​អា​មេ​រិ​ក​។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក​PAT RYDER អះអាង​ថា យើង​វាយតម្លៃ​នា​ពេល​នេះ​ថា បាល់​ឡុ​ង​នោះ​មិន​បាន​ប្រមូល​ព័ត៌មាន​ស៊ើ​ប​ការណ៍​ឡើយ ពេល​ហោះ​កាត់​ឬ​ហោះ​ពីលើ​ដែនដី​អា​មេ​រិ​ក​។ លោក​បន្ត​ថា​អា​មេ​រិ​ក​ចាត់វិធានការ​នានា ដើម្បី​កម្រិត​លទ្ធភាព​ស៊ើប​ការណ៍​ដោយ​បាល់​ឡុ​ង​នោះ​។

លោក​PAT RYDER មិន​បាន​ផ្ដល់​ការ​បញ្ជាក់​នានា​ទៀត​ឡើយ​។ បាល់​ឡុ​ង​នោះ​បាន​ហោះ​កាត់​សហរដ្ឋអាមេរិក​ពី​លិចទៅ​កើត ពី​អា​ឡា​ស្កា​ទៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​ពី​ដំណាច់​ខែមករា​មក​ដើមខែ​កុម្ភៈ និង​ហោះ​កាត់​ពីលើ​បណ្ដា​ទីតាំង​យោធា​យុទ្ធសាស្ត្រ​ផង​។

បាល់​ឡុ​ង​នោះ​ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ពីលើ​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក ហើយ​បណ្ដា​បំណែក​របស់​វា​ត្រូវ​បាន​កងទ័ព​អា​មេ​រិ​ក​ប្រមូល​យក​មក​សិក្សា​។ ឧប្បត្តិហេតុ​នោះ​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​បំផុត ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អាន​តូ​នី​ប្លី​ន​កេ​ន បាន​លុប​ចោល​ភ្លាម​ៗ​ទស្សនកិច្ច​របស់​លោក​នៅ​ចិន​។ ក្រុង​វ៉ា​ស៊ី​ន​តោន​អះអាង​កាលពី​ពេល​មុន​ថា បាល់​ឡុ​ង​នោះ​ជា​បាល់​ឡុ​ង​ចារកម្ម​តែ​ក្រុង​ប៉េ​កាំ​ង​បាន​បដិសេធ​ថា វា​វង្វេង​ហោះ​ចូល​ដោយ​អ​ចេតនា​ក្នុង​ដែនអាកាស​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ