នារីជនជាតិវៀតណាមវ័យ២៧ឆ្នាំ បានស្លាប់ភ្លាមៗនៅពេលកំពុងវះកាត់ពង្រីកដើមទ្រូងដោយចាក់សារធាតុហ្វ៊ីលឡឺ (filler)។ ហេតុការណ៍នេះកើតឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា។ នៅថ្ងៃកើតហេតុ, នារីរងគ្រោះបានទៅសណ្ឋាគារ១កន្លែងស្ថិតនៅតាមវិថីឡេហុងហ្វុង (Lê Hồng Phong) នៃទីក្រុងហូជីមិញដើម្បីចាក់ហ្វ៊ីលឡឺពង្រីកដើមទ្រូង។ គេរកនឹកមិនយល់ដែរ។ សណ្ឋាគារជាកន្លែងស្នាក់នៅ និងញ៉ាំអាហារ។ ហេតុដូចម្ដេចបានជាមានសេវាវះកាត់កែសម្ផស្ស?
នារីរងគ្រោះឈ្មោះលិញ (Linh) នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនារីឈ្មោះលិញ (Linh) ជាស្ត្រីមានកូនបីនាក់រស់នៅខេត្តកាម៉ៅ (Ca Mau) ហើយទៅធ្វើការនៅទីក្រុងហូជីមិញ។ នៅថ្ងៃកើតហេតុ, នាងណាត់ជួបជាមួយអ្នកកែសម្ផស្សវ័យ៣៨ឆ្នាំនៅបន្ទប់សណ្ឋាគារដើម្បីចាក់ហ្វ៊ីលឡឺពង្រីកដើមទ្រូង។ គ្រាន់តែចាប់ផ្ដើមចាក់ហ្វ៊ីលឡឺមិនទាន់បានប៉ុន្មាននាទីផង, នារីរងគ្រោះចាប់ផ្ដើមបែកពពុះមាត់, ស្បែកឡើងពណ៌ស្វាយ, ប្រកាច់ចាប់មិនឈ្នះ, ស្រឺត និងគាំងបេះដូង។ គេបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវ៉ាន់ហាញ់ (Van Hanh) នៅវេលាម៉ោង១០:៣០ព្រឹក។ ប៉ុន្តែគួរឱ្យស្ដាយនៅវេលាម៉ោង១២:៣៨ថ្ងៃត្រង់, គ្រូពេទ្យប្រកាសថានាងបានលាចាកលោកនេះហើយ។
មន្ទីរពេទ្យ Van Hanh ដែលគេបញ្ជូននារីរងគ្រោះសង្គ្រោះបន្ទាន់ និងត្រូវគ្រូពេទ្យប្រកាសថាបានស្លាប់ហ្វ៊ីលឡឺជាសារធាតុដែលកំពុងពេញនិយមជាពិសេសនៅក្នុងចំណោមពួកតារាៗ។ ក្រោយពេលចាក់ទៅ, វាជួយបង្កើនភាពទាក់ទាញនៅលើផ្ទៃមុខ និងធ្វើឱ្យសាច់រលើបរលោង។ អ្នកខ្លះមុខផតសុខៗ ទៅចាក់ហ្វ៊ីលឡឺ ធ្វើឱ្យមុខឡើងពេញភ្លាម១រំពេច។ អ្នកជំនាញយល់ថាអតិថិជនគួរជ្រើសរើសគ្លីនិកដែលមានជំនាញច្បាស់លាស់។ ជួនកាលផលិតផលហ្នឹងចាក់សម្រាប់មនុស្សទូទៅអត់បញ្ហា។ ប៉ុន្តែសម្រាប់អ្នកខ្លះចាក់ទៅមានបញ្ហា។ ជាពិសេស អ្នកមានបញ្ហាសុខភាព ឬអាលែកហ្ស៊ី។
ចា.ក់ filler មុខប្រធានផ្នែកវះកាត់-កែសម្ផស្ស នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិតតុងហៃ (Tong Hai) យល់ថាករណីនារីឈ្មោះលិញស្លាប់នោះអាចបណ្ដាលមកពីប្រតិកម្ម១ប្រភេទឈ្មោះអាណាហ្វ៊ីឡាក់ស៊ីស (anaphylaxis) ដែលជាករណីដ៏កម្រ។ ប៉ុន្តែបើវាកើតឡើងចំពោះនរណាម្នាក់គឺកម្រនឹងរស់ណាស់ ព្រោះវាធ្វើឱ្យជនរងគ្រោះស្ទះសរសៃឈាមនៅសួត និងស្លាប់ភ្លាមៗ១រំពេច។

លោកដុកទ័រតុងហៃប្រាប់ថាការចាក់ហ្វ៊ីលឡឺពង្រីកដើមទ្រូងអាចមានបញ្ហាជាច្រើន។ នៅក្នុងករណីស្រាល, វាអាចបណ្ដាលឱ្យស្បែកប្រែទៅជាពណ៌ក្រហម, ដោរនៅលើស្បែក, ឈឺចុកចាប់, មានបញ្ហាអាលែកហ្ស៊ីចេញកន្ទួលរមាស់នៅបរិវេណទ្រូង។ បើសារធាតុហ្វ៊ីលឡឺជ្រាបចូលទៅក្នុងសរសៃអាកទែរ, វាអាចបណ្ដាលឱ្យស្ទះសរសៃឈាម និងស្លាប់ជាលិកាស្បែកនៅម្ដុំដើមទ្រូង។ ឧទាហរណ៍ ក្រពេញសុដន់ និងចុងសុដន់។ យូរៗទៅ, វាអាចធ្វើឱ្យសុដន់ប្រែប្រួលទម្រង់តូចធំមិនស្មើគ្នា។ បើហ្វ៊ីលឡឺជ្រាបចូលសរសៃវ៉ែន, វាអាចជ្រាបចូលសួត ធ្វើឱ្យស្ទះសរសៃឈាមនៅក្នុងសួត ស្ទះផ្លូវដង្ហើមធ្ងន់ធ្ងរ និងស្លាប់តែម្ដង។

អ្នកជំនាញព្រមានថាហ្វ៊ីលឡឺមិនគួរប្រើសម្រាប់ចាក់ពង្រីកសុដន់ និងកំប៉េះគូទទេ
អ្នកជំនាញព្រមានចំពោះការប្រើប្រាស់សារធាតុ ដើម្បីពង្រីកផ្នែកណា១នៃសរីរៈរាងកាយ។ ទី១- ការចាក់សារធាតុហ្វ៊ីលឡឺពង្រីកដើមទ្រូង ឬកំប៉េះគូទអាចនឹងមានហានិភ័យខ្ពស់។ ទី២- ចំពោះសារធាតុស៊ីលីខន់ (silicon) ត្រូវក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យចាក់ទៅក្នុងសរីរៈរាងកាយទេព្រោះវាមានផលវិបាកច្រើនណាស់ដូចជា៖ ការឈឺចាប់រយៈពេលយូរ, ការក្លាយមុខរបួស, ការបង្កជាសម្លាកអស់១ជីវិត។ នៅក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល និងស្លាប់។
សារធាតុស៊ីលីខន់ (Silicone) ដែលប្រើសម្រាប់ពង្រីកដើមទ្រូងក្រសួងអនុញ្ញាតឱ្យចាក់ហ្វ៊ីលឡឺនៅលើទីតាំងតូចៗដូចជា៖ ខ្ទង់ច្រមុះ, ចង្កា, ថ្ពាល់, បបូរមាត់ និងត្រចៀក។ គ្រូពេទ្យណែនាំឱ្យអតិថិជនដែលចង់កែសម្ផស្សត្រូវតែកំណត់គោលដៅរឱ្យបានច្បាស់ ហើយត្រូវពិភាក្សាជាមួយអ្នកដែលមានជំនាញច្បាស់លាស់ខាងវិស័យកែសម្ផស្ស។ សូមជម្រាបថាការពង្រីកដើមទ្រូងមាន២របៀបសំខាន់ៗ។ ទី១- ពង្រីកដោយវះកាត់ដាក់ស៊ីលីខន់ និងទី២- ពង្រីកដោយចាក់ហ្វ៊ីលឡឺ។ ករណីនារីវៀតណាមខាងលើពង្រីកដោយចាក់ហ្វ៊ីលឡឺ។ កាលពីប៉ុន្មានខែមុនក៏មានករណីស្លាប់នារីតៃវ៉ាន់ម្នាក់ដែលវះកាត់ពង្រីកដើមទ្រូងដោយដាក់ស៊ីលីខន់។ គ្រូពេទ្យសង្ស័យថាបណ្ដាលមកពីថ្នាំសណ្ដំ៕
ប្រភព៖ Vietnam Express និងប្រភពដទៃទៀត
https://e.vnexpress.net/news/news/woman-dies-after-breast-enhancement-procedure-in-hcmc-hotel-4623239.html
https://vietnam.postsen.com/local/384820/The-girl-died-after-breast-augmentation-filler-injection-Doctors%E2%80%99-warnings-about-filler-injections.html
https://vietnamnews.vn/society/1550500/trajedy-as-woman-dies-while-having-cosmetic-surgery-in-hcm-city.html
អត្ថបទទាក់ទងដទៃទៀត
ស្លា.ប់នារីតៃវ៉ាន់ម្នាក់ក្រោយវះកាត់កែសម្ផស្សនៅវៀតណាមបានប៉ុន្មានថ្ងៃ
ចា.ក់ filler មុខ





ចែករំលែកព័តមាននេះ