ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​​កិច្ចប្រជុំ​​កំពូល​អាស៊ាន​នៅ​ក្រុង​​ហ្សាការតា​

14 ឆ្នាំ មុន

កិច្ចប្រជុំ​​កំពូលអាស៊ាន​​លើកទី​១៨ ​ដែល​រៀប​ចំ​​ឡើង​នៅ​ក្នុងទីក្រុង​ហ្សា​ការតា​​​ រដ្ឋធានី​​​​សាធារណរដ្ឋ​​​ឥណ្ឌូណេស៊ី ​រយៈ​ពេល​​​២ថ្ងៃ ​បាន​ប្រព្រឹត្ត​​​ទៅដូច​ការ​​គ្រោងទុក​កាលពីថ្ងៃទី​​​៧ ឧសភា ​កន្លងមក ​​អញ្ជើញជា​ប្រធាន​ដោយ​​ប្រធា​នាធិបតី​ឥណ្ឌូ​ណេស៊ី​ ​លោកបណ្ឌិត​​​ស៊ូ​ស៊ីឡូ បាំ​​បាង​យូដូ ​​យ៉ូណូ ​និង​មានការ​អញ្ជើញ​​ចូល​រួម​ដោយ​មេដឹកនាំ​​​ប្រទេសដែល​​ជា​សមា​ជិក​អាស៊ាន ។ ដូចការ​រំពឹង​ទុក​​​ កិច្ចប្រជុំនេះ​គ្រប់​ដណ្តប់​ដោយបញ្ហា​​​ជម្លោះព្រំដែន​​​រវាង​ប្រទេស​​​កម្ពុជា និង​ប្រទេសថៃ ។​

កិច្ចប្រជុំ​​កំពូលអាស៊ាន​​លើកទី​១៨ ​ដែល​រៀប​ចំ​​ឡើង​នៅ​ក្នុងទីក្រុង​ហ្សា​ការតា​​​ រដ្ឋធានី​​​​សាធារណរដ្ឋ​​​ឥណ្ឌូណេស៊ី ​រយៈ​ពេល​​​២ថ្ងៃ ​បាន​ប្រព្រឹត្ត​​​ទៅដូច​ការ​​គ្រោងទុក​កាលពីថ្ងៃទី​​​៧ ឧសភា ​កន្លងមក ​​អញ្ជើញជា​ប្រធាន​ដោយ​​ប្រធា​នាធិបតី​ឥណ្ឌូ​ណេស៊ី​ ​លោកបណ្ឌិត​​​ស៊ូ​ស៊ីឡូ បាំ​​បាង​យូដូ ​​យ៉ូណូ ​និង​មានការ​អញ្ជើញ​​ចូល​រួម​ដោយ​មេដឹកនាំ​​​ប្រទេសដែល​​ជា​សមា​ជិក​អាស៊ាន ។ ដូចការ​រំពឹង​ទុក​​​ កិច្ចប្រជុំនេះ​គ្រប់​ដណ្តប់​ដោយបញ្ហា​​​ជម្លោះព្រំដែន​​​រវាង​ប្រទេស​​​កម្ពុជា និង​ប្រទេសថៃ ។​

​ប្រភពព័ត៌មាន​​​​ពីទីក្រុង​ហ្សា​ការតា ​​ឱ្យ​ដឹង​ថា ​​លោកបណ្ឌិត​​​​​​​យូដូ យ៉ូណូ ​ពេល​​​បើកកិច្ចប្រជុំ​​​​កំពូល​អាស៊ាន​​​លើកទី​១៨ ​នៅក្នុង​​ទីក្រុង​​​ហ្សាការ​តា ​បាន​​អំពា​វ​នាវ​​​ដល់​រដ្ឋ​​ជាសមាជិកអាស៊ាន​​ទាំង​អស់ ​​បង្កើន​ការ​ធ្វើ​សមាហរណ​កម្ម​​​​បញ្ចៀស​​​ជម្លោះ និង​​ដោះស្រាយ​​គ្រោះ​គំរាម​​​កំហែង​​ផ្នែកស្បៀង​​អាហារ​ និងថាមពល​​ ប៉ុន្តែ​​​កិច្ចប្រជុំ​​មិន​ដំណើរ​ការ​ក្នុង​​​​បរិយាកាស​​ល្អទេ ដោយ​សារ​ខាង​​​ភាគី​កម្ពុជា​​ និងភាគីថៃ​​មានបញ្ហា​​​ជាមួយគ្នា​​​ដោយ​សារ​ជម្លោះ​​ព្រំដែន​​​រវាង​ប្រទេស​ទាំង​២​។​

ដោយមិន​​​​ថ្លែង​ចំៗ​​​ពីបញ្ហាជម្លោះ​​ព្រំដែន​រវាង​​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ​​លោក​បណ្ឌិត​​​​​​យូដូ យ៉ូណូ ​​ថ្លែង​ថា ​បណ្តា​រដ្ឋ​ជាសមាជិក​អាស៊ាន​​​យក​ល្អ​គួរ​​​​តែបញ្ចៀស​​​កុំ​ឱ្យមានជម្លោះ​​​​ជា​មួយគ្នា​ ព្រោះ​​​​អាស៊ានត្រូវ​​​​បានបង្កើត​​​ឡើង​ដោយ​ផ្អែក​​លើ​ការ​តាំ​ងចិត្ត​​​យ៉ាងមុតមាំ​​​​ក្នុង​ការ​បង្កើត​​​សុខ​សន្តិភាព​​ និង​ជំរុញ​​​ឱ្យមាន​ស្ថេរ​ភាព​តាមរយៈ​​កិច្ច​​សហប្រតិបត្តិការ​​​​ក្នុងតំបន់​​​ និង​ការ​ធ្វើ​​សមាហរណកម្ម​​ ។ ​លោកបណ្ឌិត​​ថ្លែង​ទៀត​ថា ​​ប្រសិនបើ​​​មានជម្លោះ​​​កើតឡើង​​​​​ អាស៊ាន​ត្រូវតែ​សម្រប​​សម្រួល​​​ឱ្យមាន​វេទិកា​ផ្នែកការទូត​​ និង​បើកការ​​​ចរចា​ក្នុង​គោលបំណង​​សម្រេច​​ឱ្យ​បាន​​​​សន្តិភាព​ជារួមមួយ ។​

ទោះបីជាបែបណា ​​ក្រោយពី​​​អនុសាសន៍ បើក​​កិច្ចប្រជុំ​​​របស់​លោក​បណ្ឌិត​​​យូដូ យ៉ូណូ​​ សម្តេច​​អគ្គ​មហាសេនាបតីតេជោហ៊ុន​ សែន ​​​នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា ​និង​លោក​អាប់ភីស៊ីត ​​វ៉េចាជីវ៉ា ​​នាយករដ្ឋ​មន្ត្រី​​ថៃ បាន​​ជជែកគ្នា​ទៅវិញទៅមក ដោយ​​សារ​បញ្ហា​ជម្លោះ​​​​ព្រំដែន​​ដែល​​បាន​កើន​កំដៅ​​តាំង​ពីខែ​កុម្ភៈ ឆ្នាំ​២០១១ មក ​។ ក្នុងកិច្ចប្រជុំ​​​នេះ​ខាង​ភាគី​​ថៃ​​នៅតែ​អះអាង​ពី​​គោល​ជំហរបស់​ខ្លួន​​ទទូច​​ឱ្យ​កម្ពុជា​​​ដក​ទ័ព​​ចេញពីតំបន់​​​មានជម្លោះ​​​ផ្ទៃ​ដី​ទំហំ​​​៤,៦គីឡូម៉ែត្រក្រឡា ​ប្រសិនបើ​ចង់​ដាក់​ពង្រាយ​​​អ្នកសង្កេត​ការណ៍​​​​ឥណ្ឌូណេស៊ី​​​​នៅ​តំបន់​នោះ​ ប៉ុន្តែ​​សម្តេចតេជោ​​ហ៊ុន សែន ​​បានថ្លែង​​ឆ្លើយ​តប​​​ភ្លាមៗ​ថា ​ការទាមទារ​​​ម្តងហើយ​​ម្តងទៀត​​​របស់ថៃ​ឱ្យកម្ពុជា​​​​ដក​ទ័ពចេញ​ពី​តំបន់​​ព្រះវិហារ ​ជា​រឿង​​មិនសមហេតុ​សម​ផល មិនអាច​ទទួល​​យកបាន​ឡើយ ។ ​សម្តេចតេជោ​​​​ថ្លែង​ថា «គឺ​ថៃ​ទេ ​ដែលត្រូវ​ដក​ទ័ពរបស់ខ្លួន​​​ចេញពី​តំបន់នោះ។ ​ថៃ​ជា​ប្រទេស​ធំមួយនៅ​​​តែ​បន្ត​​មាន​​​មហិច្ឆ​តា​​អូស​បន្លាយ​​ជម្លោះ​ដោយអាវុធ ដើម្បីឈ្លានពាន​​​ប្រទេស​​​ជា​សមាជិក​​​អាស៊ាន​​ទន់​ខ្សោយ​​​ដែល​នៅ​​​ក្បែរខាង» ។ ​សម្តេច​តេជោ​ថ្លែងទៀត​ថា ​​​«អាស៊ាន​​ត្រូវតែ​​​ប្រញាប់ដោះស្រាយ​​​បញ្ហា​ជម្លោះ​ព្រំដែន​​​នេះ ព្រោះ​វា​អាច​បង្ក​​​​ផល​ប៉ះ​ពាល់​​ដល់​​​ការបង្កើត​សហគមន៍​​អាស៊ាននៅ​ឆ្នាំ​​​២០១៥។ ​​អាស៊ានត្រូវ​​តែ​​ចាត់ទុក​​​បញ្ហាជម្លោះ​​ព្រំដែន​​នេះ​រវាង​​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ជា​បញ្ហា​​​សំខាន់​​​សម្រាប់​ជីវិត​​សហគមន៍​​អាស៊ាន​​ដូច្នេះ​​​​អាស៊ាន​ត្រូវស្វះស្វែង​​​​រក​ការ​សម្របសម្រួល​​​ឱ្យ​មាន​​ដំណោះស្រាយ​​ប្រកបដោយ​​ប្រសិទ្ធ​ភាព​​សម្រាប់ជម្លោះ​​នេះ» ។​

ជាមួយគ្នានេះ ​សម្តេចតេជោ​​​​ក៏បានរិះគន់​ប្រទេសថៃ​ផងដែរចំពោះ​ការ​​​​ដែលប្រទេស​​នេះ​នៅ​តែ​មិនព្រម​ចុះ​​ហត្ថលេខា​​​លើ​លក្ខខណ្ឌ​​ប្រតិ​បត្តិ (JOR) ស្តីអំពី​ការ​​ដាក់​ពង្រាយ​​​​អ្នកសង្កេត​ការណ៍​​​​ឥណ្ឌូណេស៊ី​​ដើម្បី​ត្រួត​ពិនិត្យ​​​​បទ​ឈប់​បាញ់​​គ្នា​នៅតំបន់ព្រំដែន​​មាន​ជម្លោះ ។​ ភ្លាមៗ​នោះ លោក​នាយករដ្ឋ​មន្ត្រី​​អាប់​ភីស៊ីត ក៏​បាន​ឆ្លើយ​​តប​ចំពោះការ​ថ្លែង​​​​របស់​​សម្តេច​តេជោ​ហ៊ុន​ សែន វិញ​ ដោយ​​ថ្លែង​ថា ​​«ថៃ​​មិន​មាន​​បំណងបង្ក​ជម្លោះ​​នោះទេ ។ ខ្ញុំ​មាន​​ការខកចិត្ត​យ៉ាង​​ខ្លាំង​ដែល​​សម្តេច​តេជោហ៊ុន សែន ​​ថ្លែង​ថា ​ថៃ​មាន​បំណង​​​​បង្ក​ជម្លោះ» ។ ​នាយករដ្ឋមន្ត្រី​​​សៀម​​រូប​នេះ​ថ្លែង​ទៀត​ថា ​​«ថៃ​មិន​​​មាន​បំណង​​បង្កជម្លោះ​ជា​មួយប្រទេសជិត​ខាង​​ខ្លួននោះទេ» ។ ​ លោក​អាប់ភីស៊ីត ​ថ្លែង​អះ​អាង​​ទាំង​​​បំពាន​ថា ​​បញ្ហា​ជម្លោះ​​ព្រំដែនកើត​​ឡើង​នៅ​​​ពេលកម្ពុជា​រំលោភ​បំពាន​​អនុស្សរណៈ​​​នៃការ​យោគ​យល់គ្នា​ឆ្នាំ​​​២០០០ ​(MOU) ដោយ​​​ការបញ្ជូនទ័ព​​ និង​អនុ​ញ្ញាត​​​ឱ្យពលរដ្ឋ​​​របស់ខ្លួន​​ទៅ​រស់នៅ​តំបន់​មាន​ជម្លោះ​​​ផ្ទៃដី​ទំហំ​​​៤,៦គីឡូ​ម៉ែត្រក្រឡា ។ ​​ប៉ុន្តែ​ទោះ​បីជា​​បែបណា​ ក្រោយ​​មក​​​លោកអាប់ភីស៊ីត ​​បាន​សុំទោស​​​មេដឹកនាំ​​​អាស៊ាន​​​សម្រាប់​​ការបង្ក​​​បញ្ហានៅ​​ក្នុងកិច្ចប្រជុំ​​​​ពេញអង្គ​​​របស់អាស៊ាន ។​

តាមប្រភពព័ត៌មាន​​​ពីទីក្រុង​​​​ហ្សា​ការតា ​បាន​ឱ្យ​ដឹងទៀត​ថា ​ក្រោយពី​មាន​​ការប៉ះទង្គិចគ្នា​ដោយ​ពាក្យស​ម្តី​​​រវាង​​សម្តេចតេជោ​​នាយករដ្ឋ​មន្ត្រី​​​ហ៊ុន សែន ​​និង​លោក​អាប់ភីស៊ីត ​​​ប្រធានា​ធិបតី​​ឥណ្ឌូណេ​សី​​​ លោក​បណ្ឌិត​​​​យូដូយ៉ូណូ បានសម្របសម្រួល​​​ឱ្យមានការ​ជួបពិភាក្សា​​​​ក្រៅ​ផ្លូវការ​​​ទល់មុខគ្នា​រវាង​សម្តេច​​តេជោហ៊ុន សែន ​​និង​លោកអាប់ភីស៊ីត ដោយ​ក្នុង​ជំនួបពិភាក្សា​​នេះ​ក៏មាន​​វត្តមាន​​លោកបណ្ឌិត​​​យូដូយ៉ូណូ ​ផង​ដែរ ។ ​ជំនួបពិភាក្សា​​​​នោះ​ធ្វើ​ឡើង​​នៅព្រឹក​ថ្ងៃទី​​​៨ ឧសភា ​​នៅថ្ងៃ​បញ្ចប់​​នៃកិច្ចប្រជុំ​​​កំពូលអាស៊ាន​​លើកទី​១៨ ដោយ​​​ធ្វើឡើង​​​រយៈ​ពេល​​ជិត​៣​ម៉ោង ប៉ុន្តែ​​​លទ្ធផលនៃជំនួប​​​ពិភាក្សា​​​នេះមិនទាន់​លាតត្រដាង​​ឱ្យដឹង​នៅឡើយទេ ។​

បើទោះ​​បីជា​​នៅថ្ងៃទី​​១ នៃកិច្ចប្រជុំ​កំពូល​​អាស៊ាន​​លើកទី​១៨ ​មាន​ភាព​អាប់​អួ​បន្តិច​ក៏៏​ដោយ ​ក៏មេដឹកនាំ​​​​ប្រទេស​ជា​សមាជិក​​អាស៊ាន​ទាំង​​អស់​ចេញ​​​សេចក្តីថ្លែង​ការណ៍​​រួមគ្នា​ស្តីអំពី​​ស្ថាប័ន​​អាស៊ាន ដើម្បី​សន្តិភាព​ និង​ការ​ផ្សះផ្សា​​គ្នា ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ការជួញដូរ​​មនុស្ស​​​ និងការ​​បង្កើត​​សហគមន៍អាស៊ាន ។ ​នៅថ្ងៃទី​​​២នៃកិច្ច​ប្រជុំ​​មេដឹកនាំ​​​ទាំងអស់​​នឹង​ពិភាក្សា​គ្នា​​អំពី​ប្រធាន​បទ​នានា​ក្នុង​នោះ​មានដូចជា​​ការដាក់បញ្ចូល​ប្រទេស​​ទីម័រ​ខាង​​​កើតចូល​ជា​សមាជិក​​​អាស៊ាន និង​​​មហិច្ឆតា​​​របស់ប្រទេស​​​មីយ៉ាន់ម៉ា ​ដែល​ចង់​​ក្លាយ​​​ជា​ប្រធានអាស៊ាន​​​នៅ​ពេលអនាគត ។​

ដោយឡែក​នៅ​ថ្ងៃទី​​១ នៃ​កិច្ចប្រជុំកំពូល​​អាស៊ាន​​​លើកទី​១៨ ​រដ្ឋមន្ត្រី​​​​ការបរទេស​​ឥណ្ឌូ ណេស៊ី​​​ លោកម៉ាទី ​​ណាតាឡេហ្គាវ៉ា ​ដែលជា​ប្រធាន​​​អាស៊ាន​​ បាន​​រៀបចំ​​​ឱ្យ​មានកិច្ច​ប្រជុំ​មួយ​រវាង​​​​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​​រដ្ឋ​មន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​​​អន្តរជាតិ​​នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងរដ្ឋ​មន្ត្រី​ការ​បរ​ទេស​ថៃ លោក​កាស៊ីត ភិរម្យ ដើម្បី​ពិភាក្សា​​អំពី​​បញ្ហា​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេស៊ី​នៅ​តំបន់​ជម្លោះ​ព្រំ​ដែន​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​​ពេល​នោះ​លោក​កាស៊ីត ភិរម្យ ថ្លែង​ថា ប្រសិន​បើ​ចង់​ឱ្យ​មាន​​ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេស៊ី​នៅ​តំបន់​នោះ កម្ពុជា​ត្រូវ​តែ​ដក​ទ័ព​ចេញ​ពី​តំបន់​នោះ​ជា​មុន​សិន។ ការ​លើក​ឡើង​​របស់​លោក​កាស៊ីត ភិរម្យ បាន​ធ្វើ​ឱ្យ​ការ​ពិភាក្សា​នោះ​មាន​ភាព​​អាប់​អួ គឺ​ធ្វើ​ឱ្យ​បញ្ហា​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេស៊ី​ត្រូវ​គាំង​ដំណើរ​ទៀត ហើយ​នៅ​ពេល​លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ឥណ្ឌូ​ណេស៊ី ធ្វើ​សន្និ​សីទ​កាសែត​អំពី​ជំនួប​ពិភាក្សា​នោះ លោក​កាស៊ីត ភិរម្យ ដើរ​ចេញ​មិន​ចូល​រួម​ទេ។

ជំនួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​រវាង​សម្តេច​តេជោ​​ហ៊ុន សែន និង​លោក​អាប់​ភីស៊ីត ដែល​ចាប់​ផ្តើម​នៅ​ម៉ោង​ជាង​៨​ព្រឹក ថ្ងៃ​ទី​៨ ឧសភា បាន​បញ្ចប់​នៅ​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ដដែល ប៉ុន្តែ​លទ្ធ​ផល​ជំនួប​ពិភាក្សា​នោះ​មិន​ត្រូវ​បាន​លាត​​ត្រដាង​ឱ្យ​ដឹង​ទេ ដោយ​លោក​បណ្ឌិត​​យូដូ​យ៉ូណូ តម្រូវ​ឱ្យ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ឥណ្ឌូ​ណេស៊ី​ ម៉ាទី ណាតាឡេ​ហ្គាវ៉ា សម្រប​សម្រួល​ឱ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា​ទៀត​រវាង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង និង​លោក​កាស៊ីត ភិរម្យ ដើម្បី​ស្វែង​​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​​ដែន​រវាង​ប្រទេស​​ទាំង​២​កម្ពុជា-​ថៃ។

ជា​មួយ​គ្នា​នេះ ​ប្រភព​ព័ត៌​មាន​ពីទីក្រុង​ហ្សាការតា ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី១៨ ជា​លទ្ធ​ផល​សម្រេច​បាន​ការ​ផ្តល់​ការ​អនុ​ម័ត​លើ​សេចក្តី​ថ្លែង​ការណ៍​ចំនួន​៣ ៖ ទី១​-សេចក្តី​ថ្លែង​ការណ៍​រួម​ស្តី​​ពី​ស្ថាប័ន​ដើម្បី​សន្តិ​ភាព និង​ការ​ផ្សះ​ផ្សា​គ្នា​, ទី​២-​សេចក្តី​ថ្លែង​ការណ៍​ស្តី​​ពី​បញ្ហា​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ និង​ទី៣-​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​​បញ្ហា​នានា​ពាក់​ព័ន្ធ​ជា​មួយ​នឹង​តួនាទី​របស់​អាស៊ាន​ក្នុង​សហ​គមន៍​ពិភព​លោក។

លោក​បណ្ឌិត​​យូដូ​យ៉ូណូ អំពាវ​នាវ​ដល់​មេដឹក​នាំ​អាស៊ាន​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការប្រធានា​ធិបតី​ឥណ្ឌូ​ណេស៊ី លោក​បណ្ឌិត​​យូដូ​យ៉ូណូ បាន​អំពាវ​នាវ​ដល់​ប្រមុខ​រដ្ឋ​អាស៊ាន​ឱ្យ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ដើម្បី​ទប់​ទល់​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​នៅ​ក្នុង​តំបន់។ លោក​បណ្ឌិត​​បាន​ទទូច​បែប​នេះ​នៅ​ពេល​លោក​ធ្វើ​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨ កាល​ពី​ថ្ងៃ​ទី​៧ ឧសភា។

លោក​បណ្ឌិត​យូដូយ៉ូណូ ថ្លែង​ថា ជម្លោះ​ដោយ​ប្រើ​អាវុធ​ ការ​បះបោរ​ផ្នែក​នយោ​បាយ​នៅ​មជ្ឈិម​បូព៌ា ការ​ប្លន់​យន្ត​ហោះ​ និង​ប្លន់​តាម​សមុទ្រ ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ភេរវ​កម្ម និង​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ បាន​ផ្តល់​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ទាំង​ឡាយ​ក្នុង​តំបន់។ លោក​បណ្ឌិត​ថ្លែង​ក្នុង​សុន្ទរកថា​នោះ​ថា «នៅ​ក្នុង​ពិភព​លោក​ ​បណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​មិន​អាច​ឈរ​អោប​ដៃ​មើល​បាន​នោះ​ទេ គឺ​យើង​ត្រូវ​តែ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​ ទាំង​ប្រទេស​ជា​សមា​ជិក​អាស៊ាន ទាំង​ប្រទេស​នៅ​ក្នុង​តំបន់ ហើយ​លើស​ពី​នេះ​ទៀត​អាស៊ាន​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​ការ​ពិត​ដែល​នៅ​បន្ត​ផ្លាស់​ប្តូរ គឺ​យើង​ត្រូវ​តែ​ដោះ​ស្រាយ​ និង​ជម្នះ​រាល់​បញ្ហា​ប្រឈម នានា»៕​