ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ថ្នាំ​ជាង​២៣​គីឡូ និង​សារធាតុ​គីមី​ជាង​១២០​គីឡូ

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ ពាក់ព័ន្ធ​ករណី​កែ​ច្នៃ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ប្រមាណ​ជាង​២៣​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ជាង​១២០​គីឡូក្រាម​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ អ៊ូ ហ័​រ ជិន (WU HUA ZHEN) ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ចិន​។ ស្ត្រី​ជា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​ចូល​ទៅ​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​ទ្វាររបង «​ចេញ​បិទ ចូល​បិទ​» ដោយ​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​សារព័ត៌​មានបាន​ថត​ផ្តិត​យក​រូបភាព​ជនសង្ស័យ​នោះ​ទេ​។ លុះ​ពេល​ចូល​ទៅ​ដល់​ខាងក្នុង​នោះ​ទៀត សមត្ថកិច្ច​ក៏​បាន​នាំ​យក​ខ្លួន​ជនសង្ស័យ​ទៅ​ដាក់​ក្នុង​បន្ទប់​ជាន់​ក្រោម​ដី ដើម្បី​រង់ចាំ​ការ​ចាត់​បញ្ជូន​ទៅ​តំណាង​អយ្យការ ធ្វើការ​សាកសួរ​។

ពាក់ព័ន្ធ​សំណុំរឿង​ស្ត្រីជន​ជាតិចិន​ជួញដូរ​គ្រឿង​ញៀ​.​ន​ជាង​២៣​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង​១២០​គីឡូក្រាម​ខាងលើ​នេះ ត្រូវ​បាន​ស្ថិត​នៅ​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាល​ដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​។

សូម​ជម្រាប​ផង​ដែរ​ថា ដោយ​អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន និង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា ឧត្ត​សេនីយ៍​ត្រី យឹ​ម សែន​ឧត្ដ​ម្ភ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន និង​វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ វរសេនីយ៍ត្រី ផៃ កុសល នាយ​រង​កា​រិ​យា​ល​យ័ ដោយ​មានការ​សម្របសម្រួល​ពី​លោក អុំ សុ​ភ័​ក្រ ព្រះរាជ​អ​ជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​កែ​ច្នៃ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដែល​ប្រព្រឹត្ដ​នៅ​ចំណុច​ខុន​ដូ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រីជន​ជាតិចិន​ម្នាក់​។

ប្រតិបត្តិការ​ខាងលើ​នោះ សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង រួម​មាន ៖ ១- សារធាតុ​ញៀ​.​ន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​១៣២.៣៣​ក្រាម​, ២- សារធាតុ​ញៀ​.​ន ប្រភេទ​កេ​តា​មីន ចំនួន​៩៨៤.២៩ ក្រាម​, ៣- ថ្នាំ​ប្រភេទ MDMA ២២៥៧០.៥ ក្រាម សរុប​ទាំងអស់​សារធាតុ​ញៀន​មាន​ទម្ងន់ ២៣ ៦៧៦.៦៧ ក្រាម (​ជាង​២៣​គីឡូក្រាម​)​។ ចំណែក​សារធាតុ​មិន​ច្បាស់​ទម្ងន់ ១២២​គីឡូ​៩៣៤​ក្រាម​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ