ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុកម្មហិ.ង្សា​នៅ​​បារាំង ​ក្រោយ​ប៉ូលិស​សម្លា.ប់់​​យុវជន​ម្នាក់

2 ឆ្នាំ មុន

ប្រទេស​បារាំង ៖ តាម​រ៉​យ​ទ័​រថា ការ​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ របស់​ប្រធានាធិបតី​បារាំង ​លោក​

ប្រទេស​បារាំង ៖ តាម​រ៉​យ​ទ័​រថា ការ​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ របស់​ប្រធានាធិបតី​បារាំង ​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ពុំ​អាច​ពន្លត់​កំហឹ.ង​របស់​ពួក​យុវជន​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​បាតុកម្មហិ.ង្សា​របស់​ពួក​គេ បាន​រាលដាល​ពី​រដ្ឋធានី​ដល់​ខេត្ត​និង​តាម​ទីក្រុង​ជា​ច្រើន​ទៀត នា​យប់​ថ្ងៃ​ទី​២៨ ​មិថុនា​។

ការ​បះបោរ​ថ្មី​ៗ​ផ្ទុះ​ឡើង​ក្នុង​សង្កាត់​ជា​ច្រើន​នា​ជាយ​ក្រុងប៉ារីស​និង​ក្នុង​ទីក្រុង​បារាំង​ជា​ច្រើន​ដូច​ជា ទីក្រុង​លី​ល អា​មី​យេ​ន​និង​លី​យ៉ុ​ង​ក្រោយ​ការ​ស្លា.ប់​នៅ​ទីក្រុង​NANTERRE DE NAHEL ក្មេង​ប្រុស​ជំទង់​អាយុ​១៧​ឆ្នាំ​ម្នាក់់​ដែល​ត្រូវ​ប៉ូលិស​ម្នាក់​សម្លា.ប់ ដោយសារ​គេ​បដិសេធ​មិន​ស្ដាប់បង្គាប់​។ នៅ​ក្រុង​ទូ​លូ​សមនុស្ស​ប្រមាណ​ជា​១០០​នាក់ បាន​គប់​កាំជ្រួច​ភ្លើង​ដាក់​ប៉ូលិស ។ បន្ទាប់​មក​សភាពការណ៍​កាន់តែ​តានតឹង នៅ​ទីប្រជុំជន​HAUTS -DE- SEINE ដែល​ជាទី​លាន​នៃ​ការ​ប៉ះទង្គិច​គ្នា​រួច​ហើយ រវាង​ប្រជាជន​និង​កងកម្លាំង​សន្តិសុខ​។ រថយន្ត​ជាង​១០​គ្រឿង​និង​បណ្ដា​ធុងសម្រាម​បាន​ត្រូវ​ដុត ក៏​ដូច​ជា​របាំង​ទាំងឡាយ​ដាក់​រាំងផ្លូវ​។ ប៉ុស្តិ៍​ប៉ូលិស​១​ក៏​រង​ការ​វាយប្រហារ​ដោយ​កាំជ្រួច​ភ្លើង​ពី​សំណាក់​ពួក​បះបោរ​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​SAFP ថា កងកម្លាំង​បន្ថែម​ច្រើន​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​ប្រឈម​មុខ​នឹង​យប់​ចលាចល​ទី​៣​មួយទៀត​។ ភាព​ចលាចល​កើត​មាន​២​យប់​មក​ហើយ​ក្រោយ​ពី​ប៉ូលិស​ម្នាក់​សម្លា.ប់់​ក្មេង​ជំទង់​នោះ​ព្រោះតែ​ពុំ​ព្រម​ស្ដាប់បង្គាប់់​ខ្លួន​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ស្លា.ប់​របស់​យុវជន​នោះ​នា​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា ក្នុង​ពេល​ត្រួតពិនិត្យ​ចរាចរណ៍​តាម​ផ្លូវ​មួយ ភាព​តានតឹង​និង​ឧប្បត្តិហេតុ​នានា​បាន​ផ្ទុះ​ឡើង​។ ការ​ប៉ះទង្គិច​គ្នា​មាន​ភាព​ខ្លាំងក្លា​ថែម​ទៀត​នា​យប់​ថ្ងៃ​ទី​២៨​មក​២៩​មិថុនា​។ មនុស្ស​ប្រមាណ​ជា​១៥០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ