ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​អាច​ចុះ​ចត ​គ្មាន​កង់​មុខ ដោយសុវត្ថិភាព​

10 ខែ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដឹក​អ្នកដំណើរមួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដឹក​អ្នកដំណើរមួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក
DELTA AIRLINES អាច​ចុះ​ចត​ដោយ​គ្មាន​កង់មុខ ហើយ​មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ​សំណាង
ណាស់​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។ អ្នកដំណើរ​ទាំងអស់​បាន​ទះដៃ​សរសើរ និង​ស្រែក​អរគុណ​​អ្នក​បើក និង​ក្រុម​យានិក​ដែល​ទោះ​យន្តហោះទម្លាក់​កង់​មុខ​មិន​ធ្លាក់​តែ​អាច​ធ្វើ​ឲ្យ​យន្តហោះ​ចុះ​ដោយ​សន្សឹម​ៗ​បាន​យ៉ាង​ប្រាកដប្រជា ។

យន្តហោះ​ជើងហោះហើរ​១០៩២​របស់​ក្រុមហ៊ុន DELTA AIRLINES នោះ បាន​ហោះ​ចាកចេញពី​ទីក្រុង​អ​ត្ល​ង់​តា​រដ្ឋ​ច​ច​ជៀនា​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា វេលា​ម៉ោង​៧​និង​២៥​នាទី​ម៉ោង​ក្នុងស្រុក សំដៅ​ទៅ​ក្រុង CHARLOTTE រដ្ឋ​ការ៉ូ​លី​នខា​ងជើង ដោយ​ក្នុង​យន្តហោះ​នោះ​មាន​អ្នក​បើក​២​នាក់និង​សមាជិក​ក្រុម​យានិក​៣​នាក់​ទៀត ព្រមទាំង​អ្នកដំណើរ​៩៦​នាក់ ។

អ្នកដំណើរ​ម្នាក់​រៀបរាប់ប្រាប់​ទូរទស្សន៍​ក្នុងស្រុក WSOC-TV ថា សមាជិក​ក្រុម​យានិក​បាន​ណែនាំ​ប្រាប់​ដល់​បណ្ដា​អ្នកដំណើរ​ឲ្យ​រៀបចំ​ខ្លួន​ក្នុង​ករណី​មានការ​ប៉ះទង្គិច​ក្នុង​ពេល​យន្តហោះ​ចុះ ។ ក្រុម​យានិក​បាន​ប្រាប់​ថា មាន​បញ្ហា​ជាមួយ​កង់​យន្តហោះ ។ ពេល​ប្រុង​ចុះដំបូង​ខណៈ​យន្តហោះ​មក​ដល់​ក្បែរផ្លូវ​ចុះ អ្នក​បើកបាន​បើក​ឡើង​លើ​វិញ ។ ការ​ប៉ង​ចុះ​លើក​ទី​២ដំណើរការ​ល្អ យន្តហោះ​អាច​ចុះ​បាន ដោយ​ច្រមុះយន្តហោះ​ប៉ះ​អូស​ដី​រហូត​ដល់​យន្តហោះ​ឈប់ ។ អ្នកដំណើរ​ទាំងអស់​បាន​ជម្លៀស​ចេញ​ភ្លាម​ៗ​។ អ្នកដំណើរ​បាន​ស្រែក​អរគុណ​ចំពោះ​អ្នក​បើក​ទាំង​២​នាក់​និង​សមាជិក​ក្រុម​យានិក​ដោយ​ថា​ពួក​គេ​ពិតជា​អ​ស្ចា​រ្យ ។

ក្រុមហ៊ុន DELTA ក៏​បាន​សរសើរ​ចំពោះ​ឥរិយាបថ​របស់​សមាជិក​ក្រុម​យានិក​ទាំងអស់ និង​ចំពោះ​ស្មារតី​រឹង​មាំ​របស់​ពួក​គេ ដែល​អាច​ឲ្យអ្នកដំណើ​រ់​ចៀស​ផុត​ពី​គ្រោះអាសន្ន ។ តាម​សេចក្ដីប្រកាស​មួយ​ក្រុមហ៊ុន​នោះ​អះអាង​ថា​គ្មាន​អ្វីសំខាន់​ជាង​សន្តិសុខ​របស់​បណ្ដា​ភ្ញៀវ និង​និ​យោជិត​របស់​យើង​ឡើយ ។ ក្រុមហ៊ុន​សុំ​អភ័យទោស​ចំពោះ​ភ្ញៀវ​សម្រាប់​ឧប្បត្តិហេតុ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ