ឆកសមុទ្រមួយនៅជប៉ុន ទឹកឡើងក្រហមដូចឈា.ម
ប្រទេសជប៉ុន ៖ ឆកសមុទ្រមួយនៅជប៉ុនទឹកឡើងពណ៌ក្រហមដូចឈា.ម ដោយសាររោងចក្រផលិត
ប្រទេសជប៉ុន ៖ ឆកសមុទ្រមួយនៅជប៉ុនទឹកឡើងពណ៌ក្រហមដូចឈា.ម ដោយសាររោងចក្រផលិត
ប្រទេសជប៉ុន ៖ ឆកសមុទ្រមួយនៅជប៉ុនទឹកឡើងពណ៌ក្រហមដូចឈា.ម ដោយសាររោងចក្រផលិតស្រាបៀរមួយ ដែលកាលពីថ្ងៃទី២៧មិថុនាបានសុំទោស ចំពោះការធ្លាយសារធាតុពណ៌នេះ ដែលមិនបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព។
រោងចក្រផលិតស្រាបៀរនៅលើកោះអូគីណាវ៉ាជប៉ុននោះ ដោយសារការធ្លាយសារធាតុនេះបានប្រែក្លាយឆកនៃកំពង់ផែជិតខាងនិងបណ្ដាខ្សែទឹកហូរចាក់ឆកនោះ ទៅជាមានទឹកក្រហមដូចឈាម។ រោងចក្រORION BREWERIES បានសុំទោសដែលបង្កឲ្យមានបញ្ហាដ៏ធំមួយនិងការភ័យខ្លាច។ រោងចក្រនោះពន្យល់ថាវាគ្រាន់ជាសារធាតុមានពណ៌ មិនប៉ះពាល់ដល់សុខភាព ដែលតែងប្រើប្រាស់ក្នុងរោងចក្រស្រាបៀរដើម្បីធ្វើឲ្យត្រជាក់់។ សារធាតុនោះមានឈ្មោះថា PROPYLENE GLYCOL ។
សហគ្រាសនោះបញ្ជាក់ទៀតថា ការធ្លាយសារធាតុរ៉ាវសម្រាប់ធ្វើឲ្យត្រជាក់នេះ ត្រូវបានសាយភាយដោយសារ ទឹកភ្លៀងនាំចូលក្នុងព្រែកបន្ទាប់មកបណ្ដាលឲ្យទឹកសមុទ្រឡើងពណ៌ក្រហមដូចឈា.ម។ តាមម្ចាស់រោងចក្រនោះថាទោះបីមានពណ៌ឡើងក្រហមបែបនេះក្ដីតែទឹកនឹងពុំមានគ្រោះថ្នាក់ដល់សុខភាពឬដល់ប្រព័ន្ធអេកូឡូហ្ស៊ីសមុទ្រឡើយ៕
ចែករំលែកព័តមាននេះ