ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ដៃ​ច្បាំ.ង​នៅ​អ៊ុយ​ក្រែ​ន​ តែ​រុ​ស្ស៊ី​បន្ត​ទម្លា.ក់​គ្រា.ប់បែក​នៅ​ស៊ីរី​

10 ខែ មុន

ប្រទេស​រុ​ស្ស៊ី​-​ស៊ី​​រី ៖ តាម​អង្គការសិទ្ធិមនុស្សស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ចាប់

ប្រទេស​រុ​ស្ស៊ី​-​ស៊ី​​រី ៖ តាម​អង្គការសិទ្ធិមនុស្សស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៥ មិថុនា​មក អ៊ី​​ត​លី​ប​តំបន់ពួក​ឧទ្ទាម​នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី រង​ការ​វា.យប្រហារ
តាម​​អាកាស​ខ្លាំងក្លា​ពី​សំណាក់​កង​យន្តហោះ​រុ​ស្ស៊ី​ សម្ព័ន្ធមិត្ត​លោក​បា​ចា​អាល់​អាសា​ដ ។

មនុស្ស​យ៉ាងតិច​១៣​នាក់​ក្នុង​នោះ​មាន​កុមារផង​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​២៥ មិថុនា ក្នុង​ការ
វា.យប្រហារ​តាម​អាកាស​បែប​នេះ ពិសេស​ចំ​ផ្សារ​លក់​បន្លែ​ផ្លែ​ឈើ​មួយ​កន្លែង​ជិត​ក្រុង​អ៊ី​​ត​លី​ប​។
OSDH ចាត់​ទុក​ការ​វា.យប្រហារ​ទាំងនេះ​ថា ជាការ​វា.យប្រហារ​ដ៏​បង្ហូរឈា.ម​បំផុត ចាប់តាំងពី
ដើមឆ្នាំ​នេះ​មក ។

OSDH និយាយ​ទៀត​ថា នាថ្ងៃ​ទី​២៧ មិថុនា កង​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ បានចេញ​វា.យប្រហារ​៧​លើក​នៅ​ជុំវិញ​ភូមិ SERJAHតំបន់ JABAL AL ZAWIYAH ភាគ​ខាងត្បូង​អ៊ី​​តលី​ប តែ​មិន​បញ្ជាក់​ថា​តើ​ការ​វា.យប្រហារ​ទាំងនេះ ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ដែរ​ឬ​យ៉ាងណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ