ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បន្តថា បុរសម្នាក់បានស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្រោយពីត្រូវជនដៃដល់ដែលជាដៃគូរផឹកជាមួយគ្នានោះ ខឹងចាក់.កជាច្រើនកាំបិ.ត ព្រោះតែទាស់សម្ដីគ្នាក្នុងពេលកំពុងផឹកស៊ី បង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង។
សេចក្ដីរាយការណ៍បន្តថា ជនរងគ្រោះដែលស្លា.ប់បាត់បង់ជីវិតខាងលើនេះមានឈ្មោះ កែវ មករា ភេទប្រុស អាយុ២០ឆ្នាំ ចំណែកជនដៃដល់វិញមានឈ្មោះ ឆោម សុភក្តិ ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង២នាក់មានទីលំនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់បានផឹកស៊ីជាមួយគ្នាតែ២នាក់នៅផ្ទះរបស់ជនដៃដល់ ខណៈពេលកំពុងតែផឹកសុខៗ ស្រាប់តែឈ្លោះប្រកែកគ្នា រហូតដល់ប្រវា.យប្រតប់គ្នាតែម្តង។ បន្ទាប់មក ជនដៃដល់ក៏ទាញបានកូនកាំបិ.តដែលនៅក្បែរនោះ រួចចាក់.កជនរងគ្រោះជាច្រើនកាំបិ.ត បណ្តាលអោយជនរងគ្រោះស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
ទោះបីជាយ៉ាងណា ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ និងធ្វើការចាប់ឃាត់ខ្លួនជនដៃដល់ នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រៃវែង។ ក្រោយពេលត្រូវចាប់ខ្លួន ជនដៃដល់ក៏បានឆ្លើយសារភាពថា «រូបគេចាក់សម្លា.ប់ជនរងគ្រោះ ដោយសារខឹងជនរងគ្រោះចេះតែហៅរូបគេថា «អា» ទាំងដែលរូបគេចាស់ជាង ហើយប្រាប់យ៉ាងណាក៏មិនស្តាប់ ទើបកើតជាជម្លោះតែម្តងទៅ»។

ចែករំលែកព័តមាននេះ