ចោរមួយក្រុមប្រដាប់អាវុធចូលប្លន់តូបលក់មាសនៅផ្សារទូកមាសបា.ញ់គ្នាជាមួយសមត្ថកិច្ច
ខេត្តកំពត ៖ តាមប្រភពព័ត៌មានទាន់ហេតុការណ៍មួយបានឱ្យដឹងថា ចោរប្រដាប់អាវុធមួយក្រុមមានគ្នាពី៤ទៅ៦នាក់ ជិះម៉ូតូម៉ាក SL ២គ្រឿងចូលប្លន់តូបលក់មាសចំនួន៣តូប នៅផ្សារទូកមាស ស្រុកបន្ទាយមាស ប្រមូលយកគ្រឿងអលង្ការ និងប្រាក់ខ្មែរ-អាមេរិកមួយចំនួនទៅបាត់ កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី៨ ឧសភា ២០១១ ដោយមានការដេញចាប់ខ្លួនពីសមត្ថកិច្ចយ៉ាងប្រកៀកប្រកិត និងបា.ញ់តបតគ្នាទៅវិញទៅមកផងដែរ ។
ចែករំលែកព័តមាននេះ