ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម​យុទ្ធយោធា​រួម​ប្រឆាំង​ភេរវកម្ម​រវាងចិន ​កៀហ្ស៊ីស៊ីស្ថាននិងតាហ្ស៊ី​គីស្ថាន

14 ឆ្នាំ មុន

ប្រទេស​ចិន​ កៀ​ហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ី​គីស្ថានប្រទេស​៣​ជា​សមា​ជិក​របស់​អង្គ​ការ​កិច្ច​សហ​ប្រតិ​ បត្តិការសៀងហៃ ​OCS បានធ្វើ​កាលពីថ្ងៃទី៦ ឧសភា កន្លង​មកនេះ ​នូវសមយុទ្ធ​ប្រឆាំង​ភេរវ​កម្ម​រួមគ្នា​មួយ​នៅ​កា​ស៊ី​តំបន់ស្វយ័ត​អ៊ូយ​ ហ្គួរ​​ ខេត្ត​ស៊ីន​យ៉ាង​ភាគ​ពាយ័ព្យ​​ប្រទេសចិន ។ ​មានឈ្មោះ​ថា ​«ទៀនសាន -II -2011» សមយុទ្ធនោះ​ប្រមូលផ្តុំ​លើ​ការ​ខិតខំ​ប្រឹងប្រែង​​រួមគ្នា​​របស់បណ្តា​អ្នក​ ទទួលខុសត្រូវ​​របស់កង​កម្លាំង​សន្តិសុខ​របស់ប្រទេស​ទាំង៣​

ប្រទេស​ចិន​ កៀ​ហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ី​គីស្ថានប្រទេស​៣​ជា​សមា​ជិក​របស់​អង្គ​ការ​កិច្ច​សហ​ប្រតិ​បត្តិការសៀងហៃ ​OCS បានធ្វើ​កាលពីថ្ងៃទី៦ ឧសភា កន្លង​មកនេះ ​នូវសមយុទ្ធ​ប្រឆាំង​ភេរវ​កម្ម​រួមគ្នា​មួយ​នៅ​កា​ស៊ី​តំបន់ស្វយ័ត​អ៊ូយ​ហ្គួរ​​ ខេត្ត​ស៊ីន​យ៉ាង​ភាគ​ពាយ័ព្យ​​ប្រទេសចិន ។ ​មានឈ្មោះ​ថា ​«ទៀនសាន -II -2011» សមយុទ្ធនោះ​ប្រមូលផ្តុំ​លើ​ការ​ខិតខំ​ប្រឹងប្រែង​​រួមគ្នា​​របស់បណ្តា​អ្នក​ទទួលខុសត្រូវ​​របស់កង​កម្លាំង​សន្តិសុខ​របស់ប្រទេស​ទាំង៣​ ដើម្បី​តាម​​​រក​​ និងប្រយុទ្ធ​​ប្រឆាំង​ពួកភេរវករ​ក្នុង​បណ្តា​​តំបន់ព្រំ​ដែន ។ សម​យុទ្ធ​ប្រឆាំង​ភេរវកម្ម​​នោះ​ចែក​ចេញ​ជា៣ផ្នែក​គឺ ការវិភាគ និងការធ្វើ​សេចក្តី​សម្រេច​ចិត្ត ​ការ​ជួយសង្គ្រោះ​​ចំណាប់ខ្មាំង ​និងប្រតិបត្តិការ​បោសសំអាត។
នេះ​គឺជាសមយុទ្ធ​ប្រឆាំងភេរវកម្ម​រួម​លើក​ទី​២​​ហើយ​​ជាមួយ​នឹងការចូលរួមរបស់កង​កម្លាំង​សន្តិសុខ​ចិនក្នុងក្របខណ្ឌ​​របស់ OCS ។ កាល​ពី​ខែសីហា ឆ្នាំ២០០៦ កង​កម្លាំង​​សន្តិសុខ​និង​កង​កម្លាំង​ពិសេស​​របស់ចិន​ និង​របស់​កាហ្សាក់​ស្ថាន ​ធ្លាប់បានរៀបចំ​​ធ្វើ​សមយុទ្ធ​​ប្រឆាំង​ភេរវកម្ម​ «ទៀនសាន- I (2006) » នៅស៊ីន​យ៉ាង ។ បង្កើត​ឡើង​នៅក្រុង​សៀងហៃ កាលពីឆ្នាំ​២០០១  OCS ​មានប្រទេស​ជាសមាជិកចំនួន​៦ គឺ​ចិន ​កា​ហ្សាក់ស្ថាន កៀហ្ស៊ីស៊ី​ស្ថាន ​រុស្ស៊ី តាហ្ស៊ីគីស្ថាន ​និងអ៊ូ​ស្បេគីស្ថាន  ៕