ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ខេត្តកំពង់ឆ្នាំង​ក៏​រង​គ្រោះ​​ដោយឧកញ៉ា​ ជា សារ៉ន ដែរ​

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៦៩​គ្រួសារ​នៅ​ក្នុងភូមិ​ចំនួន​៥ (​មាន​ភូមិ​ក្នុង ភូមិ​ដា ភូមិ​ល្វា ភូមិអណ្ដូង​នុ​ក និង​ភូមិ​ជើង​គ្រោះ​) នៅ​ក្នុង​ឃុំ​ស្វាយ​រំពារ​ឃាត ឃុំ​ត្រងិល…


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៦៩​គ្រួសារ​នៅ​ក្នុងភូមិ​ចំនួន​៥ (​មាន​ភូមិ​ក្នុង ភូមិ​ដា ភូមិ​ល្វា ភូមិ
អណ្ដូង​នុ​ក និង​ភូមិ​ជើង​គ្រោះ​) នៅ​ក្នុង​ឃុំ​ស្វាយ​រំពារ​ឃាត ឃុំ​ត្រងិល នៃ​ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ លោក ម៉ៃ មឿ​ន អាយុ​៣៨​ឆ្នាំ និង​លោកស្រី ភា ស្រី​ម៉ៅ អាយុ​៤៥​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​ទាំង​៦៩​គ្រួ​សារបាន​និយាយ​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ពួក​គាត់​ទាំង​៦៩​គ្រួ​សារបាន​ចាញ់បោក​ក្រុមហ៊ុន​លោក​ឧកញ៉ា ជា សា​រ៉​ន លក់​ដី​ឡូ​តិ៍​នៅ​ខេត្តកំពត សរុប​អស់​ទឹក​ប្រាក់​ចំនួន ១.០៣៤.៨៥០ ដុល្លារ ( មួយ​រយ​បី​ម៉ឺន បួន​ពាន់​ប្រាំបី​រយ​ហាសិប​ដុល្លារ​) និង​ប្រាក់​រៀល​ចំនួន ៣២.០០០.០០០ រៀល ដោយនៅ​ក្នុង​មួយ​គ្រួសារ​ៗ​បាន​ចាញ់បោក​ក្រុមហ៊ុន​នេះ ចាប់ពី​៧​ម៉ឺន​ដុល្លារ ចុះ​មក​ត្រឹម​៥.០០០​ដុល្លារ ។

ពួក​គាត់​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​បង់លុយ​ទិញ​ដី​ឡូត៍ ក្រុមហ៊ុន​លោក ជា សា​រ៉​ន មេការ​ក្រុមហ៊ុន មានឈ្មោះ​លោក ពិន សុខា លោក ផង់ ចំរើន លោក ហង់ ហៃ និង​ប្រធាន​ក្រុមហ៊ុន​បាន​សន្យា​ថា នឹង​ជួយ​បង់ការ​ប្រាក់​ប្រចាំខែ​ជូន​ធនាគារ​ជំនួស​ប្រជាពលរដ្ឋ​ដែល​បាន​ខ្ចី​លុយ​ពី​ធនា​គារ​ឯកជន គឺ​ក្នុង​មួយ​ម៉ឺន​ដុល្លារ​ត្រូវ​បង់ការ​ប្រាក់​២៥០​ដុល្លារ ។ ប៉ុន្តែ​ចាប់​ខែមេសា ឆ្នាំ​២០២៣​នេះ មក ក្រុមហ៊ុន​លោក ជា សា​រ៉​ន មិន​បាន​បង់ការ​ប្រាក់​ជូន​ពួក​គាត់​ទាំង​៦៩​គ្រួសារ ដូច​ការ​សន្យា​នោះ​ឡើយ​។ករណី​ខាងលើ​នេះ ពួក​គាត់​ក៏​ធ្លាប់​បាន​ដាក់​ពាក្យបណ្ដឹង​ស្នើ​សុំ​ពី​ឯកឧត្តម​អភិបាល​ខេត្ត​កំពត និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ​អន្តរាគមន៍​ដោះស្រាយ​ផង​ដែរ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​ជួយ​ចំណាត់ការ​ជូន​ពួក​គាត់​ឡើយ ។

ដូច្នេះ ពេល​នេះ​ពួក​គាត់​គោរព​ស្នើ​សុំ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មេត្តា​ជួយ​ដោះស្រាយ ១-​សុំ​ឱ្យ​ក្រុម​ហ៊ុន​ជា​សា​រ៉​ន ចរចា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​បង់ការ ប្រាក់​ប្រចាំខែ​ជំនួស​ប្រជា​ពល​រដ្ឋ​ដូចដែល​ក្រុមហ៊ុន​បាន​សន្យា ។ ២-​ពួក​គាត់​ស្នើ​សុំ​ដក​យក​ប្លង់​ដី​ប្លង់​ផ្ទះ​ដែល​ដាក់បញ្ចាំ​នៅ​ធនាគារ​មក​វិញ​។ ៣-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​លោក​ជា​សា​រ៉​ន​បង្វិល​សង​ប្រាក់​ពួក​គាត់​ទាំង​៦៩​គ្រួសារ​ជាង​១​លាន​​ដុល្លារ​រម​ក​វិញ​។ ៤-​គោរព​ស្នើ​សុំ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ខេត្តកំពត ជួយ​ចំណាត់​ការ​រឿង​ពួក​គាត់​ឲ្យ​ដូច​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត និង​ខេត្តតាកែវ ដោយ​ក្តី​អនុគ្រោះ​ផង​
ចុះ ។

អត្ថបទសរសេរ ដោយ