ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លោក​មេឃុំ​មេ​ភូមិ​,​លោក​ស្មៀន​,​លោក​ចៅ​ហ្វាយស្រុក​ធ្វើ​អ្វី​មិន​គប្បី​ដល់​ពុក​ម៉ែ សុំ​ប្រាប់​ទៅ​​អភិបាលខេត្ត​ផង

10 ខែ មុន
  • កំពត

ខេត្តកំពត​៖ ឯកឧត្តម​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បាន​មាន​ប្រសាសន៍​ប្រាប់​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា នេះ នៅ​ក្នុង​បវេណ​វត្ត​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់​ត្រាចថា ​លោក​សុំ​ចូលខ្លួន​ជា​សមាជិក​ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ​ម្នាក់​ទៀតមាន​ន័យ​ថា…


ខេត្តកំពត​៖ ឯកឧត្តម​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បាន​មាន​ប្រសាសន៍​ប្រាប់​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា នេះ នៅ​ក្នុង​បវេណ​វត្ត​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់​ត្រាចថា ​លោក​សុំ​ចូលខ្លួន​ជា​សមាជិក​ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ​ម្នាក់​ទៀតមាន​ន័យ​ថា គ្រួសារ​នីមួយ​ៗ​​សុទ្ធតែ​មាន​ទី​អាង​ថា មានកូន​ជា​អភិបាលខេត្ត​មួយ​ដែរ ងាយស្រួល​និង​រាយការណ៍ ។

បើ​មាន​មេ​ភូមិ លោក​មេឃុំ លោក​ស្មៀនឃុំ លោក​មេ​ប៉ុស្តិ៍ លោក​ភូមិបាល និង​លោក​ចៅហ្វាយ​ស្រុក​បម្រើ​ការ​មិនល្អ​ជូន​ពុក​ម៉ែ​បងប្អូន​ទេ សុំ​ឱ្យ​ពុក​ម៉ែ​រាយការណ៍​ទៅ​ចៅហ្វាយខេត្ត​ភ្លាម ។

លោក​ឯកឧត្តម​អភិបាលខេត្ត​ប្រាប់​ប្រជាពលរដ្ឋ​ថា រឿង​អី​ត្រូវ​ខ្លាច​អស់លោក​នៅ​ខាង​មូលដ្ឋាន ព្រោះ​បំរើ​ការ​មិន​បាន​ល្អ​ជូន​ពុក​គាត់ គ្រាន់តែ​បោះត្រា​លោក​ស្មៀន​ខ្លះ​យឺតយ៉ាវ​ណាស់ ។ ឯកឧត្តម ម៉ៅ ធនិន​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា បើ​លោក​មេឃុំ លោក​មេ​ភូមិ លោក​មេស្រុក លោក​ភូមិបាល ធ្វើ​ល្អជា​មួយ​ប្រជាពលរដ្ឋ ពិតជា​បាន​ទទួល​រង្វាន់​ពី​អភិបាលខេត្ត ។

ប៉ុន្តែ​មិនមែន​មន្ត្រី​ភូមិ​ស្រុក​អ្នក​ធ្វើ​លិខិត​ថា ខ្លួន​ល្អ​ទេ ទាល់តែ​ប្រជាពលរដ្ឋ​រាយការណ៍​ថា មន្ត្រី​ទាំង​អស់នោះ​ល្អ​ទើប​លោក​ជឿ ។ ឯកឧត្តម​ម៉ៅ ធនិន អភិបាល​ខេត្តកំពត មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ទ​ទៀត​ថា សូម​អោយ​ពលរដ្ឋ​គ្រប់​រូប យក​បេះដូង​សម្ដេច​តេ​ជោ​ហ៊ុន សែន ដាក់​ក្នុង​បេះដូង​របស់​ពុក​ម៉ែ​ទៅ​ទើបបាន​សុខ​សន្តិភាព ។

ព្រោះ​សម្ដេច​តេ​ជោ បាន​យក​ជីវិត​មក​ប្ដូរ​យក​សន្តិភាព​ជូន​ពុក​ម៉ែ​មក​ដល់​សព្វថ្ងៃ ។ ឯកឧត្តម​ម៉ៅ ធនិន​អភិបាល​ខេត្តកំពត មាន​ប្រសាសន៍​ថា យើង​កុំ​ចោទ​ប្រជាពលរដ្ឋ​ថា បក្ស​នេះ​បក្ស​នោះ គឺ​មាន​បក្ស​តែ​មួយ​គត់ គឺ​គណបក្ស​ប្រជាជន​តែ​មួយ​គត់ ។ ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវ​វនា​វ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​២៣ ខែកក្កដា ខាង​មុខ​អោយ​បាន​គ្រប់​គ្នា ។

អត្ថបទសរសេរ ដោយ