ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនស្ទាវ​​ឡើង.ក​ផឹកស្រវឹង​​​ចូលទៅ​ចាប់​កូនស្រី​​គេ​ប៉ង​រំលោ.ភ​​​ដល់់ក្នុងផ្ទះ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​​​អន្ធ​​ពាល​ម្នាក់​ផឹកស្រា​អស់​​៣លីត្រ ​ស្រវឹង​ធ្លាក់​ភ្នែក​​​បែក​គំនិត​​ចង់​រួមរ័ក​​​​បាន​ចូលទៅ​​​​លប​ចាប់​ក្មេងស្រី​​​​ជំទង់ម្នាក់ដែល​​កំពុង​ដេកនៅក្នុង​​មុង​ក្នុងផ្ទះ ​​​តៀម​​មួយកន្លែង​​​ជាមួយម្តាយប៉ុនប៉ង​​រំលោ.ភ​​​សេព​សន្ថវៈ​​​ ប៉ុន្តែ​មិនបាន​សម្រេច​ក៏ត្រូវ​​​ម្តាយ​ក្មេង​ស្រី​​រូបនោះ​​ចាប់ខ្លួន​​ប្រគល់​​ទៅ​ឱ្យ​​ប៉ូលិស​​​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​​​​​តែម្តង ។​ ហេតុការណ៍​នោះបានកើតឡើង​​​កាលពី​វេលា​ម៉ោង​​​​១១​និង​​​​៣០នាទីយប់ថ្ងៃទី​​​៧ ​​ឧសភា ​​​២០១១ ​នៅ​ភូមិ​​​ត្រពាំង​​​វែង ​ឃុំ​​ឆក់​ឈើ​នាង​​ស្រុក​អង្គ​ស្នួល ​​ខេត្ត​កណ្តាល ។ ​

រាជធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​​​អន្ធ​​ពាល​ម្នាក់​ផឹកស្រា​អស់​​៣លីត្រ ​ស្រវឹង​ធ្លាក់​ភ្នែក​​​បែក​គំនិត​​ចង់​រួមរ័ក​​​​បាន​ចូលទៅ​​​​លប​ចាប់​ក្មេងស្រី​​​​ជំទង់ម្នាក់ដែល​​កំពុង​ដេកនៅក្នុង​​មុង​ក្នុងផ្ទះ ​​​តៀម​​មួយកន្លែង​​​ជាមួយម្តាយប៉ុនប៉ង​​រំលោភ​​​សេព​សន្ថវៈ​​​ ប៉ុន្តែ​មិនបាន​សម្រេច​ក៏ត្រូវ​​​ម្តាយ​ក្មេង​ស្រី​​រូបនោះ​​ចាប់ខ្លួន​​ប្រគល់​​ទៅ​ឱ្យ​​ប៉ូលិស​​​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​​​​​តែម្តង ។​ ហេតុការណ៍​នោះបានកើតឡើង​​​កាលពី​វេលា​ម៉ោង​​​​១១​និង​​​​៣០នាទីយប់ថ្ងៃទី​​​៧ ​​ឧសភា ​​​២០១១ ​នៅ​ភូមិ​​​ត្រពាំង​​​វែង ​ឃុំ​​ឆក់​ឈើ​នាង​​ស្រុក​អង្គ​ស្នួល ​​ខេត្ត​កណ្តាល ។ ​

ជនស្ទាវ​​​រូបនោះ​​ឈ្មោះ​​​សុម រីយ៉ា ​ហៅ​​​អួយ​ អាយុ​​១៩ឆ្នាំ ​​មានទីលំនៅ​​ភូមិកើតហេតុ​​ខាងលើ ​​​ចំណែក​​​ឯ​ក្មេង​ស្រី​​ជំទង់​រងគ្រោះ​​​​ដែលស្ទើរតែ​ក្លាយ​ទៅជា​​ចំណី​តណ្ហា​​​ប្រុសព្រាន​​​នេះ ឈ្មោះ​​ប៊ន សំអុល ​​អាយុ​​១៤​ឆ្នាំ ជា​សិស្ស​​​ មានទីលំនៅ​​ភូមិ​​​-ឃុំជាមួយ​គ្នា​នោះ​​ដែរ ។ តាមប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​នៅ​មុនពេលកើតហេតុខាងលើ ​ជនសង្ស័យ​បានផឹក​​ស្រា​​ជួបជុំគ្នា​​​​ជាមួយមិត្ត​​​ភក្តិ​របស់​ខ្លួន​​​២​​នាក់ទៀត អស់ចំនួន​​៣លីត្រ ​​លុះ​ស្រវឹង​​​ធ្លាក់​ភ្នែក​​ ទើប​ពួកគេ​​​ឈប់ ហើយ​​​បែក​ផ្លូវ​គ្នា​​​រៀងៗខ្លួន ​​។

​ពេលនោះ​​ជនសង្ស័យ​​​មាន​អារម្មណ៍​ចង់រួមរ័ក ​ហើយ​កន្លង​មក​​​រូបគេធ្លាប់​​ដឹង​​​​​ថា ផ្ទះក្មេង​ស្រី​​​រងគ្រោះ​​មិន​សូវ​​ដាក់គន្លឹះ​​​ទ្វារ​នោះ​ឡើយ ព្រោះ​រូប​​​គេធ្លាប់ចេញ​-ចូលផ្ទះ​នោះ​ញឹក​ញាប់ ។ ​ខណៈ​នោះជនសង្ស័យ​​បាន​បើក​ទ្វារ​​ចូលទៅ​​ចាប់​​ក្មេង​ស្រី​​​ជំទង់​​​ដែល​កំពុងដេក​​ជា​មួយ​​ម្តាយ​ប៉ុនប៉ង​​រំលោភ​​​សេពសន្ថវៈ​ទាំង​កំរោល ​ប៉ុន្តែ​​នាង​​​​រើបំរះ​ និងស្រែក​​បង្ក​​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​​ ហើយ​​​ឃាត់ខ្លួន​ជន​​​នោះ​​ប្រគល់​ឱ្យ​​ប៉ូលិស​​ទាំង​យប់តែ​ម្តង ៕