ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហបុរី ៖ គណបក្សកាន់អំណាច​ឈ្នះ​ក្នុងការបោះឆ្នោត​សភា

14 ឆ្នាំ មុន

យោង​តាម​​លទ្ធផល​បណ្តោះ​អាសន្ន​ចេញ​ ផ្សាយ​​កាលពីព្រឹកថ្ងៃទី៨ ឧសភា ​ថា គណបក្ស សកម្ម​ភាព​ប្រជា​ជន PAP ​ជាគណបក្ស​​កាន់​អំណាច​នៅសិង្ហបុរី ទទួលបាន​កៅអី​យ៉ាង​តិច​៨០​ក្នុង​ចំណោម​កៅអី​ទាំង​៨៧ ក្នុងសភា​ក្នុង​ការ​បោះ​ឆ្នោត​សភា​ កាលពីថ្ងៃទី៧ ឧសភា កន្លងមក ​ក៏ប៉ុន្តែ​​គណបក្ស​ប្រឆាំង​ក្នុងការបោះឆ្នោត​លើក​នេះ​បានទទួលកៅ​អី​​លើ​ស​ កាលពីក្នុងការ​បោះ​ឆ្នោត​លើកមុន​ គឺ​បាន​៥កៅអី​ទល់នឹង​២​កៅអី​ក្នុង​សភា​ចប់អាណត្តិ ។

យោង​តាម​​លទ្ធផល​បណ្តោះ​អាសន្ន​ចេញ​ ផ្សាយ​​កាលពីព្រឹកថ្ងៃទី៨ ឧសភា ​ថា គណបក្ស សកម្ម​ភាព​ប្រជា​ជន PAP ​ជាគណបក្ស​​កាន់​អំណាច​នៅសិង្ហបុរី ទទួលបាន​កៅអី​យ៉ាង​តិច​៨០​ក្នុង​ចំណោម​កៅអី​ទាំង​៨៧ ក្នុងសភា​ក្នុង​ការ​បោះ​ឆ្នោត​សភា​ កាលពីថ្ងៃទី៧ ឧសភា កន្លងមក ​ក៏ប៉ុន្តែ​​គណបក្ស​ប្រឆាំង​ក្នុងការបោះឆ្នោត​លើក​នេះ​បានទទួលកៅ​អី​​លើ​ស​កាលពីក្នុងការ​បោះ​ឆ្នោត​លើកមុន​ គឺ​បាន​៥កៅអី​ទល់នឹង​២​កៅអី​ក្នុង​សភា​ចប់អាណត្តិ ។
អ្នកបោះឆ្នោត​​ប្រមាណ​ជា​២,២​លាននាក់ បានទៅ​កាន់ហិបឆ្នោត​​កាលពីថ្ងៃទី៧ ឧសភា ដើម្បី​ជ្រើសរើស​​សភាថ្មី​របស់រដ្ឋ​នេះ ។ ​គណបក្ស ​សកម្មភាពប្រជាជនPAP ​ដឹកនាំ​ប្រទេស​សិង្ហបុរី ​ចាប់តាំង​ពីឆ្នាំ​១៩៥៩ មក ។ គណបក្ស​នេះ​​ទទួល​បាន​កៅ​អី​​៨២​ក្នុង​សភា ក្នុងការ​បោះឆ្នោត​​កាល​ពីឆ្នាំ​២០០៦ ក្នុងចំណោម​កៅអី​ទាំង​៨៧ ៕