ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ចាប់ពីថ្ងៃ២៨ មិថុនា ដល់៤កក្កដានឹងមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ដល់​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​នឹង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ដល់​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​នឹង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៣ របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​លាតសន្ធឹង​លើ​អាង​ទន្លេមេគង្គ​ផ្នែក​ប្រទេស​ថៃ និង​ឡាវ គួប​ផ្សំ និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ថា លក្ខណ​:​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥ អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​ច្រើន​ដោយ​ផ្នែក​ខ្លះ​លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤-៣៦​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយ​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥-២៧ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​លើក​ឡើង អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ