ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ផ្លូវក្រាល​​ក្រួស​ក្រហម​​​​ជូន​​​ដល់​​​សង្កាត់ថ្មី ដែល​​កាត់​បញ្ចូល​រាជ​ធានី​ភ្នំពេញ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អាច​ចាត់ទុកថា ​​ជា​​ចំណង​ដៃ​​​លេចធ្លោ​​ថ្មី​បន្ថែមទៀត ​សម្រាប់​ប្រជា​ពលរដ្ឋ​​​​រស់នៅ​ក្នុងសង្កាត់ព្រែក​​កំពឹស និង​សង្កាត់​ស្ពានថ្ម​​ ដែល​ទើបកាត់​​​ពី​ខេត្ត​កណ្តាលបញ្ចូល​​​មក​ខណ្ឌ​ដង្កោ ​​រាជធានីភ្នំពេញ ​​​គឺ​បាន​​ទទួល​​ផ្លូវ​លំ​​​​ក្រាល​ក្រួស​​​ក្រហម​ចំនួន​​២ខ្សែ​​មាន​ប្រវែង​ជាង​​​​៦គីឡូម៉ែត្រ ​​ជា​ចំណង​ដៃ​ដ៏ថ្លៃថ្លា​​របស់​សម្តេច​​​តេជោហ៊ុន សែន ​​​តាម​​​រយៈសាលា​រាជធានី​ភ្នំពេញ ​​។ ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​​​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​​ទាំង​ពីរ​​ខ្សែ​ខាងលើ​នេះ ធ្វើ​ឡើង​​កាលពីព្រឹកសៅរ៍ ទី​​៧ ឧសភា ​​​២០១១ ​​ក្រោម​អធិបតីភាព​​​លោក​ឧត្តម​​សេនីយ៍​​​ទោ ហ៊ុន ម៉ាណែត ​តំណាង​ដ៏ខ្ពង់ខ្ពស់​​​របស់​សម្តេច​តេជោ​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​លោក​​​កែប ជុតិមា ​​​អភិបាល​រា​ជ​ធានី​ភ្នំពេញ ​ដោយមាន​ការ​ចូលរួមពី​​​​មន្ត្រីរាជ​ការ ​ក្រោម​ឱវាទ​​​សាលារាជធានី​​ភ្នំពេញ ​អាជ្ញា​ធរ​ពាក់​ព័ន្ធ និងប្រជា​ពលរដ្ឋ​​​​​យ៉ាង​ច្រើ​នកុះករ ។​

លោកគិត សុផា ​អភិបាល​​​ខណ្ឌ​ដង្កោ ​​​បាន​​ឱ្យ​ដឹង​ថា ​ផ្លូវ​ក្រា​​លក្រួសក្រហម​​​​២ខ្សែ​​​ដែល​​សម្ពោធ​​ដាក់​ឱ្យប្រើប្រាស់​​​នា​ពេលនេះ គឺ​ផ្លូវ​ទី​​១-​មានទទឹង​​​៦ម៉ែត្រ ​បណ្តោយ​​​​​៤.២៦០ម៉ែត្រ ​ជា​ផ្លូវ​​​​​សណ្តស្ទឹង​​ព្រែក​​​​ត្នោត ​​​ភ្ជាប់ពីផ្លូវជាតិលេខ​​២ ដល់​ផ្លូវ​លេខ​​​​២១៧ ​​ជើងឯក ។ ផ្លូវ​ទី​២-​​មាន​ទទឹង​​​​​៤ម៉ែត្រ ​​បណ្តោយ​​​​​២.០០០ម៉ែត្រ ​​ជា​ផ្លូវ​​​សណ្ត​ស្ទឹង​ថ្មី​បែក​​​ចេញ​​​ពីស្ទឹង​​ព្រែកត្នោត​ទៅផ្លូវ​​ជាតិលេខ​​​២ ដែល​​​សម្តេចតេជោ​​​ទើប​ឱ្យក្រសួង​​ធនធានទឹក​​​​ជីកជា​សណ្តស្ទឹង​​​ព្រែក​កំពឹសថ្មី ។​

លោកកែប ជុតិមា ​អភិបាល​​​​រាជធានីភ្នំពេញ ​​មានប្រសាសន៍​ថា ​​ផ្លូវ​លំទាំង​​​២ខ្សែ​​នេះ​ជា​​អំណោយ​​​​របស់សម្តេច​តេជោ​​​ហ៊ុន សែន​ និង​លោកជំទាវ​បណ្ឌិត ​​​ជា​ចំណង​​ដៃ​ដល់ប្រជាពល​រដ្ឋ​​​​រស់នៅ​ក្នុង​សង្កាត់​​​ថ្មីទាំង​ពីរ​​ដែល​ទើបកាត់​បញ្ចូល​​​មក​រាជ​ធានី​ភ្នំពេញ ​៕​