ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់​កៃ​ដា​អះ​អាង​ពីការស្លា.ប់​របស់អូសាម៉ា​ប៊ីនឡាដេន

14 ឆ្នាំ មុន

ទូរទស្សន៍​ប៉ាគីស្ថាន​ EXPRESS ​រាយ​ការណ៍​ថា ក្រុមភេរវកម្ម​​អាល់កៃដា បាន​អះ​អាង​ពីការស្លា.ប់​របស់មេដឹកនាំ​របស់គេអូសាម៉ា ប៊ីនឡាដេន ។
ទូរទស្សន៍​ថ្លែងថា ក្រុមអាល់​កៃ​ដា​បានអះ​អាង​ពីការស្លា.ប់​របស់មេដឹកនាំ​ក្រុម​គេ​អូ​សាម៉ា ប៊ីនឡាដេន ក្នុង​សេចក្តី​ប្រកាស​មួយចេញ​ផ្សាយ​តាម​បណ្តាញអ៊ីនធើរណេត​របស់ពួក​ជីហាដ ។ ​ក៏ប៉ុន្តែ​ EXPRESS ពុំ​បានបញ្ជាក់​ពីកាលបរិ​ច្ឆេទ​នៃការ​ចេញផ្សាយ​សេចក្តី​ប្រកាសនោះ​ ឬ​កាល​បរិច្ឆេទ​ ឬពីមូលហេតុ​ដែលនាំឱ្យ​ប៊ីន​ឡា​ដេន ​ស្លា.ប់ឡើយ ។

ទូរទស្សន៍​ប៉ាគីស្ថាន​ EXPRESS ​រាយ​ការណ៍​ថា ក្រុមភេរវកម្ម​​អាល់កៃដា បាន​អះ​អាង​ពីការស្លាប់​របស់មេដឹកនាំ​របស់គេអូសាម៉ា ប៊ីនឡាដេន  ។
ទូរទស្សន៍​ថ្លែងថា ក្រុមអាល់​កៃ​ដា​បានអះ​អាង​ពីការស្លាប់​របស់មេដឹកនាំ​ក្រុម​គេ​អូ​សាម៉ា ប៊ីនឡាដេន ក្នុង​សេចក្តី​ប្រកាស​មួយចេញ​ផ្សាយ​តាម​បណ្តាញអ៊ីនធើរណេត​របស់ពួក​ជីហាដ ។ ​ក៏ប៉ុន្តែ​ EXPRESS ពុំ​បានបញ្ជាក់​ពីកាលបរិ​ច្ឆេទ​នៃការ​ចេញផ្សាយ​សេចក្តី​ប្រកាសនោះ​ ឬ​កាល​បរិច្ឆេទ​ ឬពីមូលហេតុ​ដែលនាំឱ្យ​ប៊ីន​ឡា​ដេន ​ស្លាប់ឡើយ ។
ទោះបី​ជា​មានការ​ប្រកាស​របស់សហរដ្ឋ​អាមេរិក​ពីការស្លាប់​របស់អូ​សាម៉ា​ ប៊ីនឡាដេន ​ក្នុងទីក្រុង​ ABBOTTABAD របស់ប៉ាគីស្ថាន​​​ក្នុងប្រតិបត្តិការ​យោធា​​មួយ​កាលពីយប់ថ្ងៃទី១ មកទី២ ឧសភា ​របស់​កងកម្លាំង​ពិសេស​អាមេរិក ​ក៏​ដោយ ក៏នៅមានការសង្ស័យ​ទាំង​ឡាយ​ចំពោះ​​​ការស្លាប់​​របស់មេភេរវកម្ម​ដែលគេតាម​​រកបំផុត​​នោះដែរ ​ពីព្រោះ​សហរដ្ឋអេមរិកបានសម្រេច​មិនចេញ​ផ្សាយ​រូបថត​ទាំងឡាយ​នៃសាកសព​របស់​អូសាម៉ា ប៊ីឡាដេន ។ ប្រការ​ដែលភាគី​អាមេរិក​បានប្រញាប់​ប្រញាល់ទម្លាក់សាកសព​របស់​ប៊ី​ន​ឡាដេន ​ទៅ​ក្នុង​ទឹកសមុទ្រក៏​​ជាកត្តា​មួយ​ទៀត​​ដែលបង្កើន​ការ​សង្ស័យ​ជុំ​វិញ​ការ​ស្លាប់​​របស់​ប៊ីន​ឡាដេនដែរ ។ ពល​រដ្ឋ​ប៉ាគីស្ថាន​ជា​ច្រើនគិតថា ​ព័ត៌​មាន​ពី​ការស្លាប់​របស់​ប៊ីន​ឡា​ដេន​គឺ​ជា​ការ​​ឃោសនា​មួយ​ ហើយ​​បណ្តា​ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​រហូត​ដល់​និយាយ​ថា ប៊ីន​ឡាដេន​​ស្លាប់បាត់​​តាំងពីយូរមកហើយ​​ទៀត​
ផង ។
ចំណែក​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​វិញ ​ថ្លែង​កាលពីថ្ងៃទី៧ ឧសភា ក្នុង​សេចក្តី​ប្រកាស​​មួយថា ការស្លាប់​របស់ប៊ីនឡាដេន​នឹង​អាច​ប្រើ​​ដើម្បី​ពង្រឹង​ការប្តេជ្ញា​ចិត្ត​របស់ពួក​បះ​បោរ​​និង​​លើកទឹក​ចិត្ត​ពួកគេ​ឱ្យប្រយុទ្ធ​ប្រឆាំង​កាន់​តែ​ខ្លាំង ​ថែមទៀត​​លើ​កង​កម្លាំងរបស់អាមេរិក​ និងកង​កម្លាំង​​ដទៃៗទៀត​របស់​អូតង់ ។​ សេចក្តី​ប្រកាស​នេះ​បញ្ជាក់ថា ​អេមីរ៉ាត អ៊ិស្លាម​ជា​ឈ្មោះ​ផ្តល់​ឱ្យ​អាហ្វ​ហ្គានីស្ថាន​ដោយពួក​តាលីបង់​​មានជំនឿ​ជាក់​ថា ទុក្ករកម្ម​របស់ស៊ិកអូសា​ម៉ា ប៊ីនឡាដេន​នឹង​ផ្តល់​នូវ​កម្លាំង​ជម្រុញ​ថ្មី​មួយ​ដល់សង្គ្រាម​​សាសនា​ប្រឆាំងពួក​ឈ្លានពាន​លុក​លុយ​ក្នុង​ដំណាក់​កាល​ដ៏គ្រោះថ្នាក់​នេះ​របស់ជីហាដ ។ ចលនា​ជីហាដ នឹង​ទទួល​បាន​ការ​ពង្រឹង​កម្លាំង ។ ​ដំណាក់​កាល​ខាង​មុខ​នឹងបង្ហាញ​ច្បាស់​ទាំង​សម្រាប់​បណ្តា​មិត្ត​​ទាំង​សម្រាប់​ពួកសត្រូវ​ ប្រសិន​បើនោះ​ជាបំណង​របស់ព្រះ​ជាម្ចាស់​ ៕