ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​លួច​បំបាត់​ច្រើន​ពេក (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • តាកែវ

តាម​ការ​បញ្ជាក់​ពី​លោក លៀង សុខ​ភា ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តតាកែវ ហៅ​កាត់​ថា (​ក​.​ប​.​ប​) បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ លោក​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ដឹកនាំ​

ខេត្តតាកែវ ៖ តាម​ការ​បញ្ជាក់​ពី​លោក លៀង សុខ​ភា ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តតាកែវ ហៅ​កាត់​ថា (​ក​.​ប​.​ប​) បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ លោក​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ដឹកនាំ​ក្រុមការ​ងារ​ចុះ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ នៅ​ផ្សារ​ដើម​ទ​ម្ព​រ ដែល​មាន​ម្ចាស់​ឈ្មោះ ឡឹ​ក ច័ន្ទ​រស្មី ស្ថិត​នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ហើយ​បាន​ដំណើរការ​អាជីវកម្ម លក់​ប្រេងសាំង​ធម្មតា ប្រេងសាំង​ស៊ូ​ពែរ និង​ម៉ា​ស៊ូ​ត​។

មន្ត្រី​ជំនាញ ក​.​ប​.​ប បាន​ចុះ​ត្រួតពិនិត្យ ហើយ​រក​ឃើញ​ថា ស្ថានីយ​ប្រេង​នេះ បាន​ដាក់​លក់​ប្រេងសាំង​ជូន​អតិថិជន​មិន​គ្រប់​លី​ត្រ គឺ ១០០​លី​ត្រ បាត់​អស់ ៦.៥៥​លី​ត្រ និង​ប្រេងម៉ាស៊ូត ១០០​លី​ត្រ បាត់​អស់ ៧.៤៥​លី​ត្រ ព្រមទាំង​គ្មាន​លក់​ប្រេងសាំង​ស៊ូ​ពែរ ជូន​អតិថិជន​ទេ​។

លោក លៀង សុភា បាន​បន្ថែម​ថា ក្រោយ​ពិនិត្យ​រក​ឃើញ​ការ​ដាក់​លក់​របស់​ស្ថានីយ​ប្រេងសាំង​ខាង​លើ​នេះ​មិន​ប្រក្រតី​ភ្លាម មន្ត្រី​ជំនាញ​ក៏​បាន​បិទ​សៀ​ល​លើ​ដៃ​បាញ់​ប្រេង ដោយ​ផ្អាក​ការ​លក់​ជា​បណ្ដោះ​អាសន្ន និង​ធ្វើ​របាយការណ៍​ផាកពិន័យ​តាម​នីតិវិធី ប៉ុន្តែ​សុំ​ការ​សហការ​ជាមួយ​ម្ចាស់​ស្ថានីយ តែ​គាត់​មិន​សហការ ទើប​ខាង​មន្ត្រី​ជំនាញ​ទុក​រយៈពេល​៣​ថ្ងៃ ដើម្បី​ធ្វើការ​ផាកពិន័យ​។

លោក​ប្រធាន​សាខា ក​.​ប​.​ប បាន​បន្ថែម​ទៀត​ថា ស្រាប់តែ​ដល់​ថ្ងៃ​កំណត់ នា​ថ្ងៃ​ទី​២៤ ខែមិថុនា មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ដល់ទី​តាំង​ស្ថានីយ​នោះ ស្រាប់តែ​ខាង​ម្ចាស់​ស្ថានីយ​បាន​កាត់​សៀ​ល​របស់​ខាង​មន្ត្រី​​ជំនាញ ក​.​ប​.​ប ចោល ដោយ​គ្មាន​ការ​អនុញ្ញាត​អ្វី​សោះឡើយ គឺ​មិន​គោរព​ច្បាប់​។

សូម​ជម្រាប​ជូន​ថា យោង​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​​ការ​ក្លែងបន្លំ នៅ​មាត្រា​៤១ អនុក្រឹត្យ ប្រកាស​លេខ​៣៣៨ ត្រូវ​ផាកពិន័យ​ដោយ​មិន​អនុលោម​ផ្នែក​បរិមាណ​ចាប់ពី​៤​លាន​រៀល រហូត​ទៅ​១០​លាន​រៀល ។

ដោយឡែក​លោក ងួ​ន ឌី​ណា អភិបាលស្រុក​គិរីវង់ បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ​ដែរ​ថា លោក​បានដឹង​រឿង​ដែរ តែ​ជា​សមត្ថកិច្ច ប៉ុន្តែ​សុំ​អោយ​មើល​លិខិត​បញ្ជា​បេសកកម្ម​របស់​គាត់​មើល ជា​ធម្មតា​ចុះ​មក​អនុវត្ត​តួនាទី​ភារៈកិច្ច គេ​មិន​មក​សំឡុត ឬ​ចុះ​មក​ភ្លាម ចាត់វិធានការ​បិទ​ភ្លាម​ៗ​នោះ​ដែរ ទាល់តែ​សួរនាំ​អោយ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

ជុំវិញ​ការ​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ​ប្រេងសាំង​នៅ​មូលដ្ឋាន​ខេត្តតាកែវ ស្រាប់តែ​ម្ចាស់​គណនី​ឈ្មោះ «Reaksmey Long» បាន​សរសេរ​រៀបរាប់​នៅ​បណ្ដាញ​សង្គម​ថា ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ 24/06/23 មន្ត្រី​ខ្វះ​វិជ្ជាជីវៈ​មួយ​ក្រុម ប្រើ​ឯកសណ្ឋាន​បន្លំ​ចុះ​អនុវត្ត ភារៈកិច្ច ដោយ​គ្មាន​លិខិត​បញ្ជា​បេសកកម្ម​។ ថែម​ទាំង​មិន​បាន​ជំរាប​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សុំ​ការ​សហការ​ផង​នោះ បាន​មក​ធ្វើ​សកម្មភាព​បិទ​សៀ​ល (​ស្ក​ត់​ផ្លាស​ស្ទិ​ច​) យ៉ាង​គឃ្លើន គ្មាន​ការ​សួរនាំ​ជាមួយ​ម្ចាស់​សហគ្រាស​​ឡើយ​។ យកឈ្មោះ​អភិបាលខេត្ត និង​ព្រះរាជអាជ្ញា មក​គំ​រា​.​ម​យក​ប្រាក់ ដោយ​ប្រើ​ពាក្យអសុរស បិទ​សិទ្ធិ​មិន​អោយ​ម្ចាស់​សហគ្រាស​សួរ​រក​ហេតុផល​។

@pisethl12

#ខត្តតាកែវ #តាកែវ

♬ original sound – Khan Khav – Khan Khav

លោក លៀង សុភា ប្រធាន​សាខា ក​.​ប​.​ប ខេត្តតាកែវ បាន​និយាយ​ថា លោក​បាន​និង​កំពុង​កសាង​សំណុំរឿង​នេះ បញ្ជូន​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ