រាជធានីភ្នំពេញ ៖ ស្ត្រីមានវិបត្តិម្នាក់បានលេបថ្នាំងងុយដេកឡើងទន់ខ្លួនស្ទើរដើរពុំរួច បានជិះម៉ូតូឌុបទៅលោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែនាងពុំអាចតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេបាន ក៏ត្រូវប៉ូលិសឃាត់ខ្លួននាំទៅកាន់ស្នាក់ការទាក់ទងហៅរថយន្តសាម៉ុយបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ការប៉ុនប៉ងលោតសម្លាប់ខ្លួនបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៨ ឧសភា នៅលើស្ពានជ្រោយចង្វា។
ស្ត្រីរូបនេះពុំបានឱ្យដឹងពីមូលហេតុអ្វីពិតប្រាកដដែលញ៉ាំងឱ្យនាងសម្រេចចិត្តបញ្ចប់ជីវិតបែបនេះឡើយ ប៉ុន្តែនាងប្រាប់ឱ្យដឹងថា ឈ្មោះស៊ីណា អាយុ២៦ឆ្នាំ មានទីលំនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ នៅពេលសួរនាំស្ត្រីរូបនោះពុំបានឱ្យដឹងច្រើននោះទេ គិតតែពីយំ។ ស្ត្រីរូបនោះបានឱ្យដឹងថា នាងបានរត់តាមសង្សារតាំងពី៥ឆ្នាំមុន ដោយលួចលុយម្តាយ៩ពាក់ដុល្លារ ហើយសង្សារក៏បានលួចយកលុយបន្តទៀត ។ នៅពេលបញ្ជូនមកកាន់មន្ទីរពេទ្យ ស្ត្រីរូបនោះបានព្យាយាមយកក្រណាត់ក្រមាចង.កសម្លាប់ខ្លួន តែពុំបានសម្រេច ។ គួរបញ្ជាក់ថា មុនពេលមកលោតទឹកនាងប្រាប់ថា បានលេបថ្នាំងងុយដេកប៉ងសម្លាប់ខ្លួនអស់១២គ្រាប់ ៕
ចែករំលែកព័តមាននេះ