ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​និង​ក្មួយ​ផឹកស៊ី​ក្លែមពាក្យ​សម្តីគ្នា ​ផ្ទុះ​ហិ-ង្សា-​ប្រាវ​​

10 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ពូ​របស់​ខ្លួន ​ពេល​កំពុង​ផឹកស៊ី​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ មិថុនា នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ពូ​របស់​ខ្លួន ​ពេល​កំពុង​ផឹកស៊ី​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ មិថុនា នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​ ។ ជនសង្ស័យ​ឈ្មោះ ឈាន ឆេ​ង ប្រុស​អាយុ​៣១​ឆ្នាំ (​ក្មួយ​) រីឯ​ជន​រង​គ្រោះ​ឈ្មោះ តែង វ៉ា​ន់ អាយុ​៤៤​ឆ្នាំ (​ពូ​) រស់នៅ​ក្នុងភូមិ ឃុំ​ខាង​លើ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អំពើ​ហិ​ង្សា​រវាង​ពូ​និង​ក្មួយ​នេះ​ផ្ដើម​ចេញពី​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​ ពេល​កំពុង​ផឹកស៊ី​ជាមួយ​គ្នា​។ គេ​មិន​ទាន់​ដឹង​ឲ្យ​ជា​លាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ពូ​និង​ក្មួយ​នេះ​កាប់​ចាក់​គ្នា​ក្នុង​វង់​ផឹកស៊ី​នោះ​ទេ ស្រាប់តែ​ក្មួយ​ទាញ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ពូ​រហូត​របួសធ្ងន់​បែប​នេះ​។ បើ​តាម​សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​របួស​០២​កន្លែង ត្រង់​ថ្ងាស និង ថ្គាម​រយះដល់​ស្លឹកត្រចៀក​។

យ៉ាងណា​ក្ដី កម្លាំង​អធិការ​ស្រុក​បាណ​ន់ បាន​ឃាត់ខ្លួន​ជន​ដៃដល់ នាំ​ទៅ​កាន់​អធិការ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ខណ​:​ជន​រង​គ្រោះ ដែល​ត្រូវ​ក្មួយ​របស់​ខ្លួន កាប់​ត្រូវ​០២​ប៉ាំងតោ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។ នេះ​ជា​លទ្ធផល​ផឹកស៊ី​ក្លែមពាក្យ​សំដី ចុង​ក្រោយ​ពូ​ចូល​ពេទ្យ ក្មួយ​អាច​ចូល​គុក ​៕

អត្ថបទសរសេរ ដោយ