ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​៧​នាក់ ក្រោយ​​នាំ​គ្នា​ដេញ​តាម​ភ្ជង់​ប្លន់​ផ្អើល​ស្ពាន​ព្រែក​តា​មា​ក់

2 ឆ្នាំ មុន
  • កណ្តាល

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញាប្លន់​ប្រដាប់​អាវុធ​បាន​មួយ​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន

ខេត្តកណ្ដាល ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញាប្លន់​ប្រដាប់​អាវុធ​បាន​មួយ​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ រួម​ទាំង​ដកហូត​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក K៥៤ ចំនួន​មួយ​ដើម​ផង​ដែរ​។

ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ២- ឈ្មោះ ភឺន វុ​ធ​ឌី ហៅ​ឌី​ខ្មៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អន្លង់​គគីរ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ទាំង​២​នាក់​នេះ ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​។

៣- ឈ្មោះ ខឿន សុខ​ខេន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ៤- ឈ្មោះ រ៉ា បុ​ណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ៥- ឈ្មោះ អាត ស្រឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក ដ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ៦- ឈ្មោះ ពុ​ទ្ធី ពុទ្ធិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ចាក់​សាំង មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ៧- ឈ្មោះ មឿ​ន ផានិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងែ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ករណី​ប្លន់​ប្រដាប់​អា វុ​ធ​មួយ​បាន​កើតឡើង ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​១​ក្រុម មាន​ប្រមាណ​ជិត​១០​នាក់ បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៤​នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​។

ក្រោយ​ពេល​កើត​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ឲ្យ​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ចាប់ខ្លួន​ជនសង្ស័យ រួច​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៧​នាក់ រួច​យក​ទៅ​ធ្វើការ​សាកសួរ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣ ជនសង្ស័យ​ឈ្មោះ ភឺន វុ​ធ​ឌី ហៅ​ឌី​ខ្មៅ បាន​ទៅ​ទិញ​ថ្នាំ​ញៀ​.​ន​ពី​ឈ្មោះ ថៃ សៀង​ផេង នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស ស្ថិត​នៅ​ក្នុងភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ចំនួន​កន្លះ​ជ្រុង​។ តែ​ពេល​នោះ ជនសង្ស័យ​ឈ្មោះ ភឺន វុ​ធ​ឌី ហៅ​ឌី​ខ្មៅ មិន​មាន​ប្រាក់​ទេ ក៏​បាន​បញ្ចាំ​កាំ​ភ្លើ​.​ង​ខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម​ឲ្យ​ទៅ​ឈ្មោះ ថៃ សៀង​ផេង ។

ជនសង្ស័យ​សារភាព​បន្ត​ថា លុះដល់​ពេល​ល្ងាច ជនសង្ស័យ​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស បាន​ទៅ​បន្ទប់​ជួល​របស់​ឈ្មោះ ថៃ សៀង​ផេង នៅ​ជ្រោយចង្វារ ហើយ​ក៏​ដេក​នៅ​ទីនោះ​ទៅ ។ រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ជនសង្ស័យ​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស ដែល​ដេក​នៅ​បន្ទប់​ជួល​តែ​ម្នាក់ឯង ក៏​បាន​យក​កាំ​ភ្លើ​.​ង​ខ្លី​របស់​ឈ្មោះ ថៃ សៀង​ផេង លាក់​ទុក​នៅ​ក្រោម​ខ្នើយ រួច​ដាក់​សៀត​នឹង​ចង្កេះ ហើយ​ក៏​ឡើង​ជិះ​តាក់ស៊ី​ទៅ​ផ្ទះ​វិញ ស្ថិត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។ នៅ​ពេល​យប់​បន្តិច ជនសង្ស័យ​ឈ្មោះ មឿ​ន ផានិត បាន​ទៅ​ឌុ​ប​ជនសង្ស័យ​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស ទៅ​លេង​នៅ​ផ្លូវ​ចូល​វត្ត​ជ្រុង​ថ្ម ស្ថិត​ក្នុង​ឃុំ​ព្រែក​ដំបង ខណៈ​ពេល​នោះ​ក៏​ជួបជុំ​គ្នា​ទាំង​៧​នាក់ ទើប​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស បាន​និយាយ​ទៅ​កាន់​ក្រុម​គេ​ថា «​ខ្លួន​មាន​កាំ​ភ្លើ​.​ង​ខ្លី​១​ដើម​»​។

ជនសង្ស័យ​សារភាព​បន្ត​ថា គ្រាន់តែ​ឮ​ដូច្នោះ ពួក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ចំនួន​៣​គ្រឿង ដោយ​១​គ្រឿង​ជិះ​ដោយ​ឈ្មោះ ខឿន សុខ​ខេន ឌុ​ប​ឈ្មោះ ម៉ៅ វិច្ឆិកា (​មាន​កាំ​ភ្លើ​.​ង​ខ្លី​), ១​គ្រឿង​ជិះ​ដោយ​ឈ្មោះ ពុ​ទ្ធី ពុទ្ធិ ឌុ​ប​ឈ្មោះ មឿ​ន ផានិត និង​១​គ្រឿង​ទៀត​ជិត​ដោយ​ឈ្មោះ រ៉ា បុ​ណ្ណា ឌុ​ប​ឈ្មោះ ស្រ៊ឺ ហើយ​ក៏​នាំ​គ្នា​ទៅ​ចាក់​សាំង​នៅ​កា​រ៉ា​ស់ ផ្លូវបំបែក​ប្រាំ​។ ឆ្លៀតពេល​នោះ ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស បាន​ចូល​យក​កាំ​បិ​.​ត​ខ្វេ​វ​ដែល​លាក់​ទុក​នៅ​ក្នុង​ដី​ឡូ​តិ៍​ទំនេរ​មួយ​កន្លែង ក្បែរ​ហាង​ស៊ុប​ម្រះ ក្នុង​គោលបំណង​គឺ​នាំ​គ្នា​ទៅ​ស្ពាន​ព្រែក​តា​មា​ក់ ដើម្បី​រង់ចាំ​សងសឹក​យុវជន​មួយ​ក្រុម​នៅ​ភូមិ​ឈើទាល ដែល​ធ្លាប់​មាន​ទំនាស់​កា​.​ប់​ម៉ូតូ​គ្នា​ជាមួយ​ក្រុម​ខ្លួន​នា​ពេល​កន្លង​មក​។

ជនសង្ស័យ​សារភាព​បន្ត​ទៀត​ថា លុះ​ពេល​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​មុខ​វត្ត​ជ្រុង​ថ្ម ពួក​គេ​ឃើញ​សមត្ថកិច្ច​ល្បាត​តាម​ផ្លូវ ទើប​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស បាន​យក​កាំ​បិ​.​ត​ខ្វេ​វ​នោះ​ទៅ​លាក់​ទុក​ក្នុង​សម្បក​កង់​ម៉ូតូ នៅផ្ទះ​ជួសជុល​ម៉ូតូ​ជិត​គល់​ស្ពាន​លេខ​១៩ រួច​ក៏​នាំ​គ្នា​បន្តដំណើរ​ទៅ​ស្ពាន​ព្រែក​តា​មា​ក់​។ ពេល​ជិះ​ទៅ​ដល់​ផ្លូវ​ឆ្លង​កាត់មុខ​ស្ថានីយ​ប្រេង​កាល់​តិច ពួក​គេ​ក៏​បត់​ម៉ូតូ​ត្រឡប់​ទៅ​ទិស​ខាងជើង​វិញ លុះដល់​ចំណុច​ហួស​ស្ពាន​ព្រែក​តា​មា​ក់ ប្រហែលជា​៥០០​ម៉ែត្រ ក៏​បានឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ចំនួន​២​គ្រឿង ម៉ាក​ហុងដា C125 មាន​គ្នា​៤​នាក់ ជិះ​ពី​ត្បូង​ទៅ​ជើង ពួក​គេ​ក៏​ជិះ​វ៉ា​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​មុខ បន្ទាប់​មក​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស ក៏​ដក​កាំ​ភ្លើ​.​ង​ខ្លី​ភ្ជង់​ជន​រង​គ្រោះ​តែ​ម្តង ដោយ​ស្រែក​គំ​រា​.​ម​ឱ្យ​ឈប់ តែ​ជន​រង​គ្រោះ​មិន​បាន​ឈប់​នោះ​ទេ ថែម​ទាំង​ជិះ​បត់​ឆ្លងផ្លូវ​ត្រឡប់​ទៅ​ក្រោយ​វិញ​។

ជនសង្ស័យ​សារភាព​បន្ត​ទៀត​ថា ដោយ​ឃើញ​ដូច្នោះ ពួក​គេ​ក៏​ជិះ​ដេញ​តាម រហូត​មក​ដល់​ចំណុច​ក្រោម​ស្ពាន​ព្រែក​តា​មា​ក់ ជន​រង​គ្រោះ​ក៏​ជិះ​ចូល​គោលដៅ​សមត្ថកិច្ច​ដែល​យាម​នៅ​ទីនោះ ដើម្បី​រាយការណ៍ និង​ឲ្យ​ជួយ​អន្តរាគមន៍ ចំណែក​ពួក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ម្តង​ទៅ​។

រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ជនសង្ស័យ​ឈ្មោះ ភឺន វុ​ធ​ឌី ហៅ​ឌី​ខ្មៅ បាន​ទៅ​យក​កាំ​ភ្លើ​.​ង​ខ្លី​ពី​ឈ្មោះ ម៉ៅ វិច្ឆិកា ហៅ​យក្ស ដែល​ទុក​នៅ​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង ពេល​នោះ​សមត្ថកិច្ច​ក៏​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ពី​ប្រជាពលរដ្ឋ​ល្អ ទើប​បើក​ការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា រហូត​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា កម្លាំង​សហការ​គ្នា​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​នោះ​តែ​ម្ដង​ទៅ​។ លុះដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ ជនសង្ស័យ​ឈ្មោះ ភឺន វុ​ធ​ឌី ហៅ​ឌី​ខ្មៅ ក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច និង​នាំ​ជនសង្ស័យ​ទៅ​យក​កាំ​ភ្លើ​.​ង​ខ្លី​១​ដើម ដែល​បាន​យក​ទៅ​ទុក​នៅ​តូប​លក់​ទូរស័ព្ទ​នោះ ស្ថិត​នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ដែល​ជា​មិត្តភក្តិ​ធ្លាប់​រៀន​ជាមួយ​គ្នា​កន្លង​មក​។

គួរ​បញ្ជាក់​ថា សំណុំរឿង​ខាងលើ​នេះ បាន​ស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខ​កំ​ពុល ខេត្តកណ្តាល កំពុង​តែ​បន្ត​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ